បច្ចុប្បន្ននេះ មនុស្សភាគច្រើន ផ្តល់តម្លៃយ៉ាងខ្ពស់ទៅលើ លុយ ទ្បាន ឬសម្ភារះទំនើបៗជាដើម។ ប៉ុន្តែផ្ទុយមកវិញ គុណតម្លៃពិតប្រាកដរបស់មនុស្ស មិនមែនស្ថិតលើរបស់ទាំងអស់នោះ ទាំងស្រុងនោះទេ វាស្ថិតនៅលើគុណភាពនៃជីវិតរបស់មនុស្សទៅវិញទេ។ តើធ្វើដូចម្តេចទើបអាចបង្កើនគុណភាពនៃជីវិតរបស់អ្នកបាន?
កញ្ញា ម៉ារីតា
ឥលូវមកមើលដំបូន្មានសំខាន់ៗខាងក្រោមនេះមើល៖
១) អ្នកត្រូវលះបង់គំនិតអវិជ្ជមានចោលឲ្យអស់
មនុស្សតែងតែមានចំនុចអវិជ្ជមាន ហើយភាពអវិជ្ជមាននេះ កើតឡើងយ៉ាងលឿន វាមិនត្រឹមតែធ្វើឲ្យជីវិតអ្នក រស់នៅក្នុងភាពអវិជ្ជមាននោះទេ ប៉ុន្តែវាថែមទាំងឆក់យកភាពរីករាយចេញពីជីវិតអ្នកទៀតផង។
២) កាត់បន្ថយពេលវេលាដែលអ្នកចំនាយលើអេក្រង់នោះខ្លះទៅ
សព្វថ្ងៃមនុស្សបានចំណាយពេលវេលាជាច្រើនលើ ទូរទស្សន៍ កំព្យូរទ័រ ឬទូរស័ព្ទ។ តើអ្នកដឹងទេថាវាទាញយកពេលវេលាជាច្រើនចេញពីអ្នកដោយមិនដឹងខ្លួន។ អ្នកគួរយកពេលវេលាទាំងនោះទៅធ្វើអ្វីដែលមានប្រយោជន៍សម្រាប់អ្នកទៅ។
៣) ជ្រើសរើសបរិភោគអាហារណាដែលល្អសម្រាប់សុខភាពអ្នក
អាហារមានសារះសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសញាំអាហារដែលផ្តល់ផលមិនល្អចំពោះសុខភាព វានឹងធ្វើឲ្យអ្នកឈឺ ហើយខាតបង់ទាំងពេលវេលា និងប្រាក់កាសថែមទៀតផង។
៤) ធ្វើខ្លួនជាអ្នករៀនសូត្រជានិច្ច
ត្រូវផ្តល់ឱកាសឲ្យខ្លួនឯងទទួលបាននូវចំណេះដឹង និងមានការអភិវឌ្ឍថ្មីៗជានិច្ច បើទោះបីជាអ្នកស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ ជាពិសេសការអានសៀវភៅ ជាវិធីល្អបំផុតមួយក្នុងការក្រេបយកចំនេះដឹងថ្មីៗបន្ថែមទៀត។
អត្ថបទដោយ៖ យឿន ស័រ