៤​ ជំហ៊ានប្រែក្លាយទំលាប់របស់អ្នកទៅជាឱកាសអាជីវកម្ម

,

តើមានមនុស្សប៉ុន្មាននាក់ក្នុងចំណោមពួកយើងដែលមិនសប្បាយចិត្តនឹងការងារប្រចាំថ្ងៃ? យើងតែងមានក្តីស្រម៉ៃចង់ការចាកចេញពីកន្លែងការងារដោយធ្វើការតែត្រឹមចន្លោះពី ៥ ទៅ ៩ ម៉ោងដើម្បីទៅធ្វើនូវអ្វីដែលជាចំណង់ចំណូលចិត្ត និងដេញតាមក្តីសុបិន្តរបស់យើង ការដឹកនាំជីវិតដោយការទទួលបានប្រាក់កំរ៉ៃសម្រាប់ការធ្វើនូវការងារពិតប្រាកដដែលយើងចង់ធ្វើ។ ទាំងនោះគឺជាចំនុចសំខាន់នៃភាពជាសហគ្រិន ហើយក៏ជាចំណង់ក្នុងការធ្វើនូវអ្វីដែលខ្លួនស្រឡាញ់។

ប៉ុន្ដែចូរអ្នកពិចារណានូវចំនុចទាំងនេះ៖

តើយើងត្រូវធ្វើវាបានយ៉ាងដូចម្តេច? តើយើងយកចំណង់ចំណូលចិត្តដូចជា ជំនាញក្រទ្បុកស្រាបៀរ ទេពកោសល្យក្នុងការរៀបចំសួនច្បារ ឬទេពកោសល្យក្នុងការថតរូប និងបង្វែរវាទៅជាអាជីវកម្មដែលអាចរកប្រាក់ចំណូលយ៉ាងដូចម្តេច?

សម្រាប់ជាចម្លើយភាគច្រើនបំផុតរបស់ពួកយើង គឺប្រហែលជាមិនមែនជាការលាឈប់ពីការងាររបស់យើងដើម្បីទៅចាប់ផ្តើមធ្វើវានោះទេ។ ផ្ទុយទៅវិញយើងមានជំហ៊ានដ៏ជាក់លាក់ដែលលោកអ្នកអាចធ្វើតាមដើម្បីសម្រេចក្តីសុបិន្តនោះបាន។ ជំហ៊ានទាំង ៤ នោះរួមមាន៖

១) ស្វែងរកមតិរិះគន់ពិត

អ្នកមិនមែនជាចៅក្រមដ៏ល្អបំផុតនៃការងាររបស់អ្នកនោះទេ ហើយក៏មិនមែនជាគ្រួសារ ឬមិត្តភក្តិរបស់អ្នកដែរ។ អ្នកត្រូវការអ្នកណែនាំម្នាក់ ដែលមានជំនាញ បទពិសោធន៍ ហើយស្មោះត្រង់ម្នាក់។ មុនពេលអ្នកអាចរកលុយបាន ការងាររបស់អ្នកត្រូវតែមានភាពអស្ចារ្យ។ អ្នករាល់គ្នា​ប្រហែលជាអាចមានកាមេរ៉ា ប៉ុន្តែមិនមែនគ្រប់គ្នាយល់ដឹងស៊ីជំរៅអំពីការគ្រប់គ្រងពន្លឺ និងស៊ុមរូបថតនោះទេ។ សូម្បីតែអ្នកថតរូបដែលមានជំនាញវិជ្ជាជីវៈមួយចំនួនក៏ហាក់បីដូចជាមិនអាចចាប់យករឿងនេះបានដែរ។ អ្នកត្រូវដឹងថាគំនិតរបស់អ្នកល្អគ្រប់គ្រាន់ដើម្បីទទួលបានភាពជោគជ័យ ហើយជំនាញរបស់អ្នកគឺអាស្រ័យលើភារកិច្ចដែលអ្នកធ្វើ។ ប្រសិនបើអាចធ្វើទៅបាន អ្នកត្រូវស្វែងរកសហគមន៍អ្នកជំនាញដែលមានបំណងចែករំលែកចំណេះដឹង និងពិនិត្យមើលការងាររបស់អ្នកជាមួយនឹងការសង្កេតដ៏សំខាន់មួយ។

២) ទទួលយកភស្តុតាងនៃគំនិត

"ភ័ស្តុតាងនៃគំនិត (Proof of concept)" គឺជាពាក្យអាជីវកម្មមួយដែលត្រូវបានប្រើដោយសហគ្រិនដែលធ្វើការស្វែងរកមូលនិធិ។ ទោះបីជាអ្នកមិនត្រូវការថវិកាដើម្បីចាប់ផ្តើមក៏ដោយ តែការធានាភស្តុតាងនៃគំនិតគឺជាគំនិតដ៏ល្អមួយ។ វាជួយអ្នកស្វែងយល់ថាតើមនុស្សនឹងទិញផលិតផលឬសេវាកម្មរបស់អ្នកដែរឬទេ។

៣) ធ្វើការងារក្នុងចន្លោះពេលទំនេរ

ប្រសិនបើអ្នកកំពុងធ្វើការពេញម៉ោងដើម្បីបង់ថ្លៃវិក័យបត្រ អ្នកអាចធ្វើការងារផ្ទាល់ខ្លួនរបស់អ្នកនៅចុងសប្តាហ៍។ វាអាចជាការកសាងទីផ្សារ ការកសាងសហគមន៍ការងារនៅលើគេហទំព័ររបស់អ្នក ឬការអនុវត្តកិច្ចការមួយក្នុងពេលតែមួយរហូតក្លាយជាអ្នកបង្កើតវិបសាយដ៏អស្ចារ្យ ឬអ្នកថតរូបទេសភាពដ៏បុិនប្រសព្វ។

៤) បង្កើតគម្រោងអាជីវកម្ម

ប្រសិនបើអ្នកធ្លាប់បានចាប់ផ្តើមអាជីវកម្ម អ្នកប្រហែលជាបានបង្កើតផែនការអាជីវកម្ម។ ហេតុអ្វីបានជាអ្នកមិនធ្វើដូចគ្នានេះដើម្បីចាប់ផ្តើមអាជីពមួយដែលជាចំណង់ចំណូលចិត្តរបស់អ្នក? តាមរយៈជំហ៊ាននេះ អ្នកបានធ្វើឱ្យជំនាញរបស់អ្នកប្រសើរឡើងដល់កម្រិតជំនាញវិជ្ជាជីវៈក្នុងការកំណត់ផលិតផល ឬគំនិតអាជីវកម្មរបស់អ្នក ហើយបានចាប់ផ្តើមបង្កើតការលក់នូវផលិតផលទាំងនោះ។ អ្នកនឹងត្រូវការប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ដើម្បីរក្សាទំនាក់ទំនងជាមួយអតិថិជន ការបង្ហាញវត្តមានក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងផែនការទីផ្សារដ៏រឹងមាំ។

ប្រភព៖ សហគ្រិន

សហគ្រិនវ័យក្មេង អាជីវកម្ម