របៀបចាប់ផ្តើមអាជីវកម្មតាមគន្លងវិថីរបស់បិតាបច្ចេកវិទ្យា Steve Jobs

,

ចូរក្រលេកមើលរបៀបដែលក្រុមហ៊ុន Apple បានផ្តើមនិងដំណើរការមកទល់បច្ចុប្បន្ននេះ

រឿងរ៉ាវបីបានកើតឡើងនៅពេលដែលក្រុមហ៊ុន Apple បានដំណើការជាផ្លូវការកាលពី ៣៧ ឆ្នាំមុន។ ទី១ មានមនុស្ស ៣០០ នាក់បានក្លាយទៅជាមហាសេដ្ឋី។ ទី២ ការដាក់ចេញស្តុកលក់ជាលើកដំបូង (IPO) បានបង្កើតមូលធនដ៏អស្ចារ្យលើសពី IPOs នានាចាប់តាំងពីក្រុមហ៊ុន Ford Motor Co។ ទី៣ នៅក្នុងឆ្នាំ ១៩៥៦ និងពេលបន្ទាប់មកទៀត សហស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs បានក្លាយជាចំណាប់អារម្មណ៍មួយរបស់មហាជន។

ការចាប់ផ្តើមឡើងនេះគឺមានអាយុកាល ៤ ឆ្នាំចាប់តាំងពីពេលដែលក្រុមហ៊ុនត្រូវបានបើកដំណើរការនៃការផ្តល់ផលិតផលជូនអតិថិជនជាសាធារណៈរបស់ខ្លួននៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ១៩៨០។ ចំនែក Jobs មានអាយុទើបតែ ២៥ ឆ្នាំប៉ុណ្ណោះ។ នាពេលនោះទ្រព្យសម្បត្តិសរុបរបស់គាត់មានរហូតទៅដល់ ២០០ លានដុល្លារ។

ប្រសិនបើ Apple គឺជាមុខមាត់នៃគំនិតច្នៃប្រឌិត នោះលោក Steve Jobs គឺជាមុខមាត់របស់ Apple ហើយគ្រប់ៗគ្នាបានចាប់ផ្តើមធ្វើត្រាប់តាមបុរសវ័យក្មេងម្នាក់នេះ ដែលបានបង្កើតក្រុមហ៊ុននេះនៅក្នុងឡានរបស់ឪពុកម្តាយរបស់គាត់ដែលរស់នៅ Los Altos រដ្ឋ California។

នៅឆ្នាំ ១៩៧៦ លោក Jobs បានបង្កើតកុំព្យូទ័រអេបផលឱ្យពិភពលោកមើលឃើញពីអនាគតនៃកុំព្យូទ័រ។ នៅឆ្នាំ ១៩៨៤ វាជា Macintosh ដែលមិនត្រឹមតែផ្លាស់ប្តូរស្លាកសញ្ញានោះទេ ប៉ុន្តែវាគឺជាឧស្សាហកម្មនៃកុំព្យូទ័រទាំងមូល។ iPod ត្រូវបានណែនាំនៅឆ្នាំ ២០០១ ហើយនៅឆ្នាំ ២០០៧ ទូរស័ព្ទ iPhone បានចាប់បដិសន្ធិទ្បើង។ រាល់ពេលចេញផលិតផលថ្មីរបស់ខ្លួនម្តងៗ ផលិតផល Apple តែងមានបដិវត្តន៍មួយដោយភ្ជាប់មកជាមួយការផ្លាស់ប្តូរដ៏ល្អអត់ខ្ចោះ។

ក្រុមហ៊ុនអេបផលគឺជាក្រុមហ៊ុនដំបូងដែលបានថ្លែងប្រាប់ពិភពលោកថាទូរស័ព្ទគួរជាអេក្រង់ថាច់ស្គ្រីន ហើយបណ្ណាល័យតន្រ្តីទាំងមូលគួរដាក់នៅក្នុងហោប៉ៅមួយ។ លោក Steve Jobs បាននិយាយថា "វាពិតជាលំបាកណាស់ក្នុងការរចនាផលិតផល ... ជារឿយៗមនុស្សមិនដឹងថាអ្វីដែលពួកគេចង់បាននោះទេ លុះត្រាតែអ្នកបង្ហាញវាដល់ពួកគេ។

រាល់គំនិតច្នៃប្រឌិតដែល Steve បានលើកទ្បើងតុ ជាដំបូងតែងតែត្រូវបានសួរថា "តើផលប្រយោជន៍មិនគួរឱ្យជឿអ្វីដែលយើងអាចផ្តល់ឱ្យអតិថិជន" ជំនួសឱ្យការចាប់ផ្តើមជាមួយ "ចូរយើងអង្គុយចុះជាមួយវិស្វករនិងរកនូវបច្ចេកវិទ្យាអ្វីដែលអស្ចារ្យដែលយើងមាននិងទីផ្សារសម្រាប់វា"។

Apple គឺស្រស់ស្អាតនៅក្នុងភាពសាមញ្ញរបស់ខ្លួន។ ប្រសិនបើអ្នកមានម៉ាកល្អនោះ មិនត្រឹមតែមានន័យថាអ្នកមានបច្ចេកវិទ្យាដ៏អស្ចារ្យមួយប្រភេទនោះទេ តែវាមានន័យថាមនុស្សជឿទុកចិត្តលើអ្នក។

ប៉ុន្តែតើបិតាបដិវត្តន៍ឌីជីថលបង្កើតក្រុមហ៊ុន Apple និងក្រុមហ៊ុនដទៃទៀតដែលបានអនុវត្តតាម (ដូចជា NeXT និង Pixar) ពី Startup ទៅជាបច្ចេកវិទ្យាដ៏ធំមួយដូចសព្វថ្ងៃនេះយ៉ាងដូចម្តេចដែរ?

ខាងក្រោមនេះគឺជាដំបូន្មានមួយចំនួន

រឿងមួយដែលធ្វើឱ្យក្រុមហ៊ុន Apple អស្ចារ្យនោះគឺការកាត់បន្ថយចំណង់ចំណូលចិត្តទៅជាស្នូលនៃអ្វីដែលវាមាន។ ជាជាងត្រូវបានសាងសង់ឡើងដោយនរណាម្នាក់ដែលបានចូលមកហើយនិយាយថា "ខ្ញុំចង់បង្កើតក្រុមហ៊ុនមួយហើយរកលុយបានច្រើន"។

ក្រុមហ៊ុនដ៏អស្ចារ្យជាច្រើនចាប់ផ្តើមជាមួយនឹងគំនិតឆ្កួតៗ ។ ស្ថាបនិកជោគជ័យតែងចាប់ផ្តើមក្រុមហ៊ុនមួយពីព្រោះពួកគេចង់ឲ្យគំនិតនិងដំណោះស្រាយរបស់ពួកលេចចេញជារូបរាងនិងដោះស្រាយបញ្ហារបស់មនុស្ស។

"យើងបានគិតពីគំនិតដែលខុសប្លែកនិងបម្រើដល់ប្រជាជនដែលបានទិញផលិតផលរបស់យើងចាប់តាំងពីការចាប់ផ្តើម។ ដោយសារតែមានមនុស្សជាច្រើនបានគិតថាពួកគេឆ្កួត ប៉ុន្តែនៅក្នុងភាពឆ្កួតៗនោះ យើងឃើញនូវទេពកោសល្យ "​ លោក Jobs បានថ្លែង។

លោក Jobs បាននិយាយទៀតថា "យើងមានភាពអស្ចារ្យណាស់នៅក្នុងការស្វែងយល់ពីរបៀបបែងចែកអ្វីគ្រប់យ៉ាងនៅក្នុងក្រុមដ៏អស្ចារ្យដែលយើងមាន ដែលទាំងអស់គ្នាធ្វើការដូចគ្នាហើយទ្រទ្រង់គ្នាទៅវិញទៅមករហូតដល់បង្កើតវាទៅជាផលិតផល"។

ក្នុងនាមជានាយកប្រតិបត្តិមួយរូប ភាពប៉ិនប្រសប់និងទេពកោសល្យគឺជាគន្លឹះដ៏សំខាន់ ព្រោះថាទោះបីជាអ្នកមានភាពឆ្លាតវៃយ៉ាងណាក៏ដោយក៏អ្នកត្រូវមានក្រុមមនុស្សដ៏អស្ចារ្យនៅជុំវិញអ្នកដែរ។ នោះគឺអាស្រ័យទៅនឹងការងាររបស់ក្រុមហ៊ុន របៀបបង្កើតអង្គភាពដែលយើងនឹងបង្កើតទ្បើងដោយខ្លួនឯង។

"ប្រសិនបើអ្នកចង់ជួលមនុស្សដ៏អស្ចារ្យហើយឱ្យពួកគេធ្វើការជាមួយអ្នក អ្នកត្រូវតែដំណើរការដោយគំនិតមិនមែនឋានានុក្រមនោះទេ។ គំនិតដ៏ល្អបំផុតត្រូវតែឈ្នះ បើមិនដូច្នេះទេមនុស្សល្អនឹងមិននៅជាមួយអ្នកទ្បើយ"។ ទាំងនេះជាអ្វីដែល Steve បាននិយាយ។

Steve Jobs