ស្វែងយល់ពីចំណុចពិសេសៗរបស់ស្រ្តីនៅអាស៊ាន

,

អ្នកស្រី Chloe Cho ជាអ្នកធ្វើបទបង្ហាញនិងជាអ្នកផលិតកម្មវិធីទូរទស្សន៍ Channel News Asia នៅប្រទេសកូរ៉េនិងសិង្ហបុរីបានពន្យល់ថា "ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីគឺមិនត្រឹមតែផ្តល់ឱកាសឱ្យស្ត្រីមានឱកាសជាលើកទីពីរនោះទេ។

វាជាការផ្តល់ប្រយោជន៍និងសក្ដានុពលដែលសង្គមនិងសេដ្ឋកិច្ចអាចប្រមូលបាន។ សូមកុំភ្លេចថាអាស៊ានគឺជាកំលាំងពលកម្មសេដ្ឋកិច្ចធំបំផុតទី ៣ ហើយវានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់។"

នេះគឺជាការណែនាំរបស់លោកស្រីនៅក្នុងសន្និសីទកាសែតកាលពីខែវិច្ឆិកាស្តីពីការបញ្ចេញថាមពលផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាននៅក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីន។

នៅទូទាំងពិភពលោកមានស្ត្រីរហូតដល់ ៥០ ភាគរយកំពុងធ្វើការក្នុងវិស័យនាៗជាផ្លូវការ។ ប៉ុន្តែនៅអាស៊ីអាគ្នេយ៍តួលេខនេះមានចំនួនទាបជាង។ នៅប្រទេសវៀតណាមមានស្ត្រីតែ ៣០ ភាគរយប៉ុណ្ណោះដែលកំពុងធ្វើការជាផ្លូវការ។ អ្នកស្រី Chloe Cho បាននិយាយថា “នៅក្នុងប្រទេសសឹង្ហបុរីមានស្ត្រីជាង ៩០ ភាគរយកំពុងធ្វើការប៉ុន្តែគិតជាមធ្យមស្ត្រីនៅតែរកប្រាក់ចំណូលបានតិចបើប្រៀបនឹងបុរស។"

របាយការណ៍មួយពីវេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថាវិសាលភាពយេនឌ័រនេះបានរីកធំឡើងជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ហើយវាត្រូវចំណាយពេលមួយរយឆ្នាំដើម្បីតម្រឹមនូវគម្លាតនោះ។ អ្នកស្រីបានបន្ថែមថាវាដល់ពេលហើយដែលយើងធ្វើអ្វីមួយអំពីវា។

ខាងក្រោមនេះគឺជាបទយកការណ៍មួយចំនួនដែលទទួលបានពីកិច្ចពិភាក្សាជាមួយអ្នកស្រី Chloe Cho៖

១) សមភាពយែនឌ័រនៅហ្វីលីពីន

អ្នកចូលរួមម្នាក់នៅក្នុងវេទិកានេះគឺលោកស្រី Teresita Sy-Coson អនុប្រធានក្រុមហ៊ុន SM Investment Corp ដែលបានឈ្នះពានរង្វាន់អ្នកគ្រប់គ្រងឆ្នើមប្រចាំឆ្នាំពីសមាគមគ្រប់គ្រងហ្វីលីពីននៅឆ្នាំ ២០១៦ ។ នាងបាននិយាយថាអ្វីៗត្រូវបានផ្លាស់ប្តូរ ហើយក៏ជាវេលាមួយដែលពួកយើងទាំងអស់គ្នាត្រូវបញ្ចប់គម្លាតរបស់យេនឌ័រ។

"នៅប្រទេសហ្វីលីពីនយើងមានសំណាងណាស់ដែលមិនសូវជាមានបញ្ហាយេនឌ័រនេះកើតទ្បើងច្រើន។ ប្រទេសផ្សេងៗទៀតក៏អាចយកគំរូរនៃភាពស្មើគ្នាទាក់ទងនឹងយេនឌ័រនេះទៅអនុវត្តបានផងដែរទាំងនៅកន្លែងធ្វើការនិងនៅក្នុងអាជីវកម្ម។"

២) មានសហគ្រិនជាស្ត្រីជិត ៦០ លាននាក់នៅអាស៊ីអាគ្នេយ៍

អ្នកស្រី Shamshad Akhtar អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិទី ១០ នៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា "រឿងរ៉ាវប្រែប្រួលច្រើនក្នុងមួយតំបន់ ប៉ុន្តែប្រសិនបើអ្នកសម្លឹងមើលទៅអាស៊ាន វាហាក់ដូចជាកំពុងតែមានការរត់ប្រណាំងយ៉ាងសកម្ម។ "កំណត់ត្រានៃកំណើនដែលសម្រេចបាន ត្រូវបានអមដោយមានការចូលរួមពីស្ត្រីកាន់តែកើនឡើង។ វាមានរហូតដល់ជិត ៦០ ភាគរយដែលជាតួរលេខគួរឱ្យកត់សម្គាល់មួយ។"

លោកស្រីក៏បានលើកឡើងអំពីតួនាទីរបស់សហគ្រិនស្ត្រីនៅក្នុងតំបន់ដោយនិយាយថា "ចំនួនសហគ្រិនស្ត្រីអាស៊ានមានចំនួនជិត ៦០ លាននាក់។ វាពិតជាខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសកំពុងអភិវឌ្ឍនិងអនុតំបន់ដទៃទៀត។"

នាងនិយាយថាតួរនាទីរបស់ស្ត្រីនៅក្នុងការគ្រប់គ្រងតំណែងកំពូលៗនៅអាស៊ីអាគ្នេយ៍ក៏ខ្ពស់ជាងមធ្យមភាគនៅអាស៊ាន ១៤ ភាគរយដែលក្នុងនោះប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរីមានភាគរយខ្ពស់ជាងគេ។

ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់ទី ១០ នៅក្នុងសន្ទស្សន៍យេនឌ័រសកលឆ្នាំ ២០១៧ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសនៅក្នុងតំបន់។

អ្នកស្រី Fe Perez-Agudo នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Asia Resources Inc. ដែលជាម្នាក់ក្នុងចំនោមកុមារ ១០ នាក់ដែលបានទទួលជោគជ័យនៅកំទ្បុងជាកុមារភាព ដែលត្រូវបានគេចាត់ទុកថាជា "អ្នកឈូសឆាយក្នុងឧស្សាហកម្មដែលគ្រប់គ្រងដោយបុរស" គាត់បានសរសេរអំពីរឿងរ៉ាវរបស់គាត់ដូចខាងក្រោមនេះ។

"ជាដំបូងបើអ្នកធ្វើការទ្វេដង រឿងដំបូងបំផុត ដែលស្ត្រីត្រូវធ្វើគឺការទទួលបានការអប់រំ។ ដោយសារតែវិស័យអប់រំគឺជាយុទ្ធសាស្រ្តក្នុងការឈានដល់កម្រិតខ្ពស់មួយ និងជាយុទ្ធសាស្រ្តជ្រៀតចូលសម្រាប់ស្ត្រីក្នុងការដឹកនាំនិងទទួលបានជោគជ័យក្នុងឧស្សាហកម្មជាមួយបុរស។"

អ្នកស្រីបន្ថែមថាអ្នកត្រូវសម្រុះសម្រួលអាកប្បកិរិយារបស់អ្នកចំពោះស្ត្រីហើយបំបាត់ស្ត្រេសចេញពីពួកគេ។ គាត់បានរំលឹកឡើងវិញនូវកិច្ចប្រជុំមួយដែលគាត់បានចូលរួមជាមួយក្រុមហ៊ុន Hyundai កាលពីឆ្នាំ ២០០១ ដែលត្រូវបានគ្រប់គ្រងដោយបុរសជនជាតិកូរ៉េ។ ពួកគេមានសំណួរតែមួយគត់គឺ "តើអ្នកជាស្ត្រីមែនទេ? តើអ្នកដឹងអ្វីខ្លះអំពីឡាន?" ពេលនោះគាត់ចង់ដើរចេញពីសាលប្រជុំ ប៉ុន្តែគាត់បានជំនួសមកវិញដោយការសួរទៅកាន់ពួកគេវិញថា "អ្នកគឺជាជនជាតិកូរ៉េឬ? តើអ្នកដឹងអ្វីខ្លះពីទីផ្សារនៅភីលីពីន?" សំនួរនេះបានធ្វើឲ្យពួកគេទំលាប់មុខមកជាស្មើរធម្មតាវិញក្នុងការនិយាយជាមួយគាត់។

៣) គម្លាតប្រាក់ឈ្នួលយែនឌ័រត្រូវបានកាត់បន្ថយ

អ្នកស្រី Akhtar និយាយថាគម្លាតប្រាក់ឈ្នួលយែនឌ័រត្រូវបានកាត់បន្ថយជាយូរមកហើយ។ នៅក្នុងការវាយតម្លៃជាសកលស្តីពីសមភាពប្រាក់ឈ្នួលសម្រាប់ការងារស្រដៀងគ្នាដែលធ្វើដោយបុរសនិងស្រ្តីក្នុងប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ៤ ប្រទេសម៉ាឡេស៊ីជាប់លេខ ៦ និងប្រទេសកម្ពុជាស្ថិតនៅលេខ ១៥ ដែលចំណាត់ថ្នាក់នេះមិនអាក្រក់នោះទេ។

អ្នកស្រីនិយាយថា ការពិតប្រទេសហ្វីលីពីនត្រូវបានចាត់ទុកថាជាករណីលើកលែង។ ខ្ញុំមានមោទនភាពណាស់ចំពោះរឿងនេះនៅពេលខ្ញុំរស់នៅម៉ានីលរយៈពេល ១៥ឆ្នាំ។

វាជារឿងដែលគួរឱ្យកត់សម្គាល់ដែលមានស្ត្រីតែ ១៧ ភាគរយប៉ុណ្ណោះនៅក្នុងថ្នាក់ក្រុមប្រឹក្សាភិបាលនៅក្នុងប្រទេសម៉ាឡេស៊ី។ នាយករដ្ឋមន្ត្រី Najib Razak ថែមទាំងបានលើកឈ្មោះនិងបង្ហាញភាពអាម៉ាស់របស់ក្រុមហ៊ុនដែលគ្មានស្ត្រីនៅក្នុងបន្ទប់ប្រជុំទៀតផង។

លោក Datuk Hafsah Hashim នាយកប្រតិបត្តិនៃក្រុមហ៊ុន SME Corporation នៅប្រទេសម៉ាឡេស៊ីបានពន្យល់ថា "យើងមានភាពស្មើគ្នាហើយយើងបង្ហាញពីដំណើរការរបស់យើងតាមរបៀបរបស់យើង" ។

នៅប្រទេសម៉ាឡេស៊ីក៏មានកម្មវិធីជាច្រើនដែលផ្តល់សិទ្ធិអំណាចដល់ស្ត្រីដូចជា PEAK ដែលត្រូវបានធ្វើដោយ Malaysia Innovation Academy។ "P" គឺសម្រាប់ការអនុវត្តរបស់ស្ត្រី "E" គឺសម្រាប់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី "A" គឺសំដៅលើការពន្លឿនស្ត្រីក្នុងប្រព័ន្ធអេកូ ហើយ "K" គឺសំរាប់ចំណេះដឹង។

សម្រាប់ស្ត្រីដែលបានត្រឡប់ទៅធ្វើការវិញ រដ្ឋាភិបាលបានផ្តល់ជាការបង្វិលប្រាក់ពន្ធរយៈពេល ១២ ខែសម្រាប់ពួកគេ។ គាត់បាននិយាយថា "ស្រ្តីត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលរបស់យើងកំពុងធ្វើនៅពេលនេះ ហើយសង្ឃឹមថាការធ្វើដូច្នេះស្ត្រីកាន់តែច្រើនត្រូវបានផ្តល់សិទ្ធិអំណាចទៅក្នុងប្រព័ន្ធអេកូ" ។

ប្រភព៖ inc-asean

យល់ដឹង