វិធីសាស្ត្រមានប្រសិទ្ធិភាពក្នុងការចរចារទ្បើងប្រាក់ខែជាមួយមេ

,

ការចរចាសុំមេរបស់អ្នកដំឡើងប្រាក់ខែគឺមិនមែនជារឿងងាយស្រួលឡើយ បើទោះបីជាអ្នកស្ថិតនៅក្នុងដំណែងការងារណាមួយក៏ដោយ។ អ្នកអាចស្វែងយល់ពីគំនិតដែលយើងលើកទ្បើងមកខាងក្រោមនេះ ដើម្បីជាជំនួយដល់អ្នក ក្នុងការចរចារជាមួយមេរបស់អ្នកសុំតម្លើងប្រាក់បៀវត្តន៍៖

១) រៀបឬកដោយការគួរសមហើយគោរពមេរបស់អ្នក

ជាដំបូងអ្នកត្រូវសម្តែងការគោរព និងគួរសមចំពោះមេរបស់អ្នកមុនសិន មុននឹងឈានទៅដល់ការចរចារ។។ អ្នកគួរបង្ហាញថា អ្នកពិតជាស្រឡាញ់ការងារ ហើយបូជាខ្លួនឯងដើម្បីការងារ បន្ទាប់មកចាំចាប់ផ្ដើមនិយាយពីប្រាក់ខែ។

២) បង្ហាញពីសមត្ថភាពរបស់អ្នកឲ្យគាត់បានឃើញ

អ្នកត្រូវបង្ហាញឲ្យក្រុមហ៊ុនក៏ដូចជាមេរបស់អ្នកបានឃើញពីគុណតម្លៃ ចំណុចខ្លាំង ភាពជោគជ័យរបស់អ្នក ហើយនឹងរបៀបដែលអ្នកកំពុងនឹងបន្តរអភិវឌ្ឍខ្លួនឯង ជាមួយការងាររបស់អ្នក។

៣) ត្រូវដឹកពីបរិមាណប្រាក់ខែដែលសមរម្យអ្នកគួរទទួលបាន

មុនលើកទ្បើងពីបរិមាណប្រាក់ខែដែលអ្នកចង់បាន អ្នកត្រូវតែដឹងជាមុនសិនថា តើការងារអ្នកស័ក្ដិសមនឹងទទួលបានខ្ទង់ប៉ុន្មាន? អ្នកអាចសួរមិត្តរួមការងារដូចអ្នក ឬមួយស្វែងរកតាមអុីនធឺណែតអំពីចំនួនប្រាក់ក៏បាន។

៤) លើកបញ្ហារបស់អ្នកក្នុងជំនួបចរចារ

លើសពីនេះទៅទៀតអ្នកក៏អាចលើកទ្បើងពីបញ្ហាទាំងឡាយដែលអ្នកជួបការលំបាក ឲ្យមេបានដឹង ព្រោះថាបើអ្នកមានបញ្ហាគេក៏ទន់ចិត្តក្នុងការតម្លើងបៀវត្តន៍បន្ថែមដល់អ្នកដែរ។
ប្រភព៖ AIB

ការងារ