ដើម្បីក្លាយជាអ្នកដឹកនាំពូកែម្នាក់ តើអ្នកត្រូវការជំនាញអ្វីខ្លះ?

,

ជាទូទៅមនុស្សយើងតែងតែចង់ធ្វើឲ្យបានល្អក្នុងរឿងណាមួយដែលយើងចង់ធ្វើ។ ប្រសិនបើអ្នកជាអ្នកដឹកនាំម្នាក់ នោះប្រាកដណាស់អ្នកប្រហែលជាចង់ក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យមួយរូប។ វាជាមហិច្ឆតាមួយដែលអាចកើតមានក្នុងទម្រង់ច្រើនផ្សេងគ្នា ដូចជា: អ្នកអាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងក្រុមហ៊ុនរបស់អ្នកផ្ទាល់ ឬមានគម្រោងធ្វើការផ្លាស់ប្តូរពិភពលោកទាំងមូល។

រូបតំណាង

មិនថាអ្នកស្ថិតនៅក្នុងស្ថានភាពណានោះទេ ក្នុងនោះមានជំនាញជាក់លាក់ដែលអាចជួយអ្នកឱ្យក្លាយជាអ្នកដឹកនាំដែលអ្នកចង់ក្លាយហើយអ្នកអាចធ្វើវាបាន។

ខាងក្រោមនេះជាជំនាញដែលប្រកបដោយសក្តានុពលទាំង ១០ ដែលអាចកសាងអ្នកក្លាយជាអ្នកដឹកនាំពូកែម្នាក់បាន:

១) កសាងកិច្ចសហការ

ការយល់ច្រទ្បំមួយនៃការយល់ច្រឡំទូទៅបំផុតនៃភាពជាអ្នកដឹកនាំគឺ ការទទួលយកនូវអំណាច។ មេដឹកនាំដ៏ល្អបំផុតប្រើអំណាចដែលពួកគេមាន ពេលវេលា និងថាមពល ដើម្បីសហការជាមួយអ្នកដទៃ។ ជាអ្នកដឹកនាំម្នាក់ អ្នកត្រូវចេះដាក់ខ្លួន ចេះទទួលយក និងគាំទ្រភាពជោគជ័យរបស់មនុស្សដែលនៅជុំវិញអ្នក។ អ្នកនឹងរកឃើញថានៅពេលដែលពួកគេទទួលបានជោគជ័យអ្នកនឹងទទួលជោគជ័យដែរ។

២) ផ្តោតលើក្រុមរបស់អ្នក

មនុស្សដែលធ្វើការជាមួយអ្នកគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់អ្នក។ ត្រូវនៅទីនោះដើម្បីបម្រើពួកគេ ដោយការវិនិយោគទៅលើពួកគេ លើកកំពស់ពួកគេ និងអភិវឌ្ឍពួកគេ។ ត្រូវស្វែងយល់អំពីពួកគេ ហើយផ្តល់ឱ្យពួកគេនូវបរិយាកាសរីករាយ ការគោរពដែលពួកគេត្រូវការដើម្បីស្គាល់គ្នា ហើយធ្វើការងារដ៏អស្ចារ្យជាមួយគ្នា។

៣) ដោះស្រាយជំលោះតូចៗឲ្យអស់

គ្មាននរណាម្នាក់ចូលចិត្តប្រឈមជាមួយជម្លោះនោះទេ។ វាជារឿងចាំបាច់ដើម្បីរក្សាបញ្ហាតូចៗកុំឲ្យរីករាលដាលរហូតក្លាយជាបញ្ហាធំពិបាកដោះស្រាយ។ អ្នកដឹកនាំត្រូវតែមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាមិនដំណើរការនៅក្នុងក្រុមរបស់ពួកគេ ដោយបញ្ចប់បញ្ហាជាមួយនឹងគោលនយោបាយជាប់លាប់ និងជំហររឹងមាំបានបង្ហាញយ៉ាងស្ងៀមស្ងាត់និងទំនុកចិត្តបំផុត។

៤) ជំទាស់ស្ថានភាពបច្ចុប្បន្ន

ដើម្បីអភិវឌ្ឍទៅជាអ្នកដឹកនាំដ៏អស្ចារ្យ អ្នកត្រូវតែដឹងពីកន្លែងនិងរបៀបដែលអ្នកពិតជាអាចមានឥទ្ធិពល។ ភាពជាអ្នកដឹកនាំដ៏រឹងមាំមិនរក្សាស្ថានភាពដដែលនោះទេ ប៉ុន្តែយកបញ្ហាប្រឈមដ៏ខ្លាំងក្លា ហើយរកឃើញវិធីដើម្បីធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅក្នុងស្ថានភាពណាមួយ។

៥) ផ្តោតលើការសិក្សា

ការបន្តឲ្យមានការកើនឡើងគឺមិនគ្រប់គ្រាន់ទេ។ អាជីវកម្មគឺមានការប្រកួតប្រជែង ហើយក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវតែដើរមុខជានិច្ច។ ការសិក្សា ការរីកចម្រើន និងការឆ្លើយតបទៅនឹងការផ្លាស់ប្តូរគឺជាគន្លឹះ។ ដូច្នេះអ្នកត្រូវបណ្ដុះចំណង់ចំណូលចិត្តសម្រាប់ការរៀនសូត្រនៅក្នុងខ្លួនអ្នក និងក្រុមរបស់អ្នក។

៦) កុំផ្តាច់ខ្លួនឲ្យឆ្ងាយពីអ្នកនៅក្រោមបង្គាប់

វាពិតជាឯកកោនៅពេលដែលអ្នកព្យាយាមផ្តាច់ខ្លួនឯងឲ្យនៅឆ្ងាយពីមនុស្សដែលនៅក្រោមបង្គាប់របស់អ្នក។ ការរក្សារភាពជិតស្និទ្ធ និងជិតដិតជាមួយក្រុមរបស់អ្នកនឹងផ្តល់អត្ថប្រយោជន៍ដល់ការងារ ក៏ដូចជាក្រុមរបស់អ្នកទាំងមូល។ អ្នកដឹកនាំដ៏អស្ចារ្យយល់ពីតម្លៃនៃការតភ្ជាប់ជាមួយអ្នកដទៃ និងចំណាយពេលជាមួយក្រុមរបស់ពួកគេជាទៀងទាត់។

៧) បង្កើតគុណតម្លៃនិងជំនឿរបស់អ្នក

រាល់សកម្មភាពដែលអ្នកប្រព្រិត្តបរិយាយអំពីភាពជាមេដឹកនាំ និងបង្ហាញនូវតម្លៃនិងជំនឿរបស់អ្នក។ តាមរយៈការបង្កើតតម្លៃរបស់អ្នក ហើយឈរក្នុងទីតាំងប្រកបដោយភាពជឿជាក់ បានន័យថាអ្នកអនុញ្ញាតឱ្យអ្នកដទៃស្ថិតនៅកន្លែងដែលអ្នកមាន។ តម្លៃរបស់មេដឹកនាំគឺដូចជាស្នាមម្រាមដៃ ដែលគ្មានស្នាមម្រាមដៃមនសុស្សណាម្នាក់ដូចគ្នាទ្បើយ ហើយអ្នកតែងតែផ្តិតវានៅលើកិច្ចការដែលអ្នកធ្វើ។

៨) បង្ហាញការទទួលខុសត្រូវនៅគ្រប់កម្រិត

ការទទួលខុសត្រូវគឺសំខាន់ណាស់ក្នុងការសម្រេចកិច្ចការណាមួយ ប្រកបដោយការប្តេជ្ញាចិត្តចំពោះលទ្ធផល។ ដើម្បីធ្វើការការងារឲ្យមានគណនេយ្យភាព អ្នកត្រូវតែមានភាពស៊ីសង្វាក់គ្នានៅគ្រប់កម្រិតទាំងអស់ ដោយរាប់បញ្ចូលទាំងខ្លួនឯង។

៩) ចរិតលក្ខណៈនៃការដឹកនាំ

តម្លៃនិងការលួងលោមគឺមានសារៈសំខាន់ ប៉ុន្តែចរិតលក្ខណៈគឺជាអ្វីដែលរក្សាសកម្មភាព និងពាក្យរបស់អ្នកស្របតាមអ្វីដែលអ្នកជឿ។ ដូចនេះចរិតលក្ខណៈគឺសំខាន់បំផុតក្នុងការដឹកនាំ។

១០) ផ្លាស់ប្តូរឥរិយាបថនៃការដឹកនាំរបស់អ្នក

មេដឹកនាំដែលពឹងផ្អែកលើការប្រើអំណាច និងការបំភិតបំភ័យមិនមែនជាមេដឹកនាំដែលល្អនោះទេ ប៉ុន្តែជាប្រភេទមនុស្សដែលសម្លុតគំរាមកំហែងទៅវិញ។ អ្នកដឹកនាំពិតតែងតែចិញ្ចឹមបីបាច់ និងណែនាំអ្នកដទៃនៅក្នុងក្រុម ដែលមានន័យថាអ្នកអាចអនុញាតិឲ្យពួកគេអាចដឹកនាំនៅពេលខ្លះ។ នៅពេលអ្នកអនុញ្ញាតឱ្យអ្នកដទៃនាំមុខ មានន័យថាអ្នកផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបង្ហាញជំនាញនិងទេពកោសល្យរបស់ពួកគេ ហើយអ្នកជំរុញក្រុមទាំងមូលរបស់អ្នកឱ្យនាំមកនូវអ្វីដែលល្អបំផុតរបស់ពួកគេ។

មេដឹកនាំដ៏អស្ចារ្យមិនដែលចេញមកតាំងខ្លួនឯងជាមេដឹកនាំនោះទេ ... ពួកគេបានកំណត់ដើម្បីធ្វើឱ្យមានភាពខុសគ្នាមួយ។ ពួកគេមិនដែលនិយាយអំពីតួនាទី ឬឋានៈនោះទេ ព្រោះវាតែងតែធ្វើឱ្យមានផលប៉ះពាល់។

ប្រភព៖ inc-asean

ឃ្លាំងគំនិត យល់ដឹង