ទង្វើទាំង៥ធ្វើឲ្យមនុស្សស្រី ដែលអ្នកស្រលាញ់ចាកចេញពីអ្នករហូត

,

ជាទូទៅមនុស្សស្រីតែងតែឆាប់ទទួលបាននូវអារម្មណ៍រំភើបរីករាយ ក៏ដូចជាអារម្មណ៍ឈឺចាប់ ខ្លោចផ្សាពីមនុស្សដែលនាងស្រលាញ់។ មនុស្សស្រីពូកែបំផុតក្នុងការតស៊ូ ការស៊ូទ្រាំ ការរង់ចាំ ការអត់ឱន និងតែងតែលើកលែងទោសឲ្យចំពោះមនុស្សប្រុសជាទីស្រលាញ់របស់នាង។ ប៉ុន្តែអ្វីក៏ដោយវាតែងមានដែនកំណត់របស់វា ហើយចិត្តអំណត់របស់មនុស្សស្រីដ៏ដូចគ្នាដែរ។

កញ្ញា សុភាវី

ភាពអត់ធ្មត់របស់នាងគឺអាស្រ័យលើទំហំនៃរឿងរ៉ាងដែលអ្នកបានធ្វើដាក់នាង។ នាងអាចនឹងយំ នាងអាចនឹងមានអារម្មណ៍ឈឺខ្លាំង នាងអាចនឹងភ័យរន្ធត់ នាងអាចនឹងតក់ស្លុតក្នុងការបាត់បង់អ្នក ប៉ុន្តែត្រូវចាំថា ក្នុងដំណាក់កាលណាមួយដែលនាងទ្រាំលែងបានតទៅទៀត នោះនាងនឹងបញ្ចប់វាទាល់តែបាន។ ដូច្នេះបើមិនចង់បាត់បង់នាងក្នុងថ្ងៃណាមួយនោះទេ ចូរអ្នកកែប្រែខ្លួនឯង ឬជៀសវាងនូវទង្វើទាំង៥ខាងក្រោមនេះ៖

១) ធ្វើឲ្យនាងឈឺចាប់ម្តងហើយម្តងទៀត

ក្នុងន័យនេះនាងទទួលការឈឺចាប់ច្រើនដង លើសពីការអត់ធ្មត់ មិនថាក្នុងរយៈពេលខ្លីក៏ដោយ ការរងដំណំផ្ទួនៗច្រើនដង នាងនឹងឆាប់ស្រាកចិត្តពីអ្នកលឿនបំផុត។ វាមកពីសកម្មភាពក្បត់ទំនុកចិត្ត និងការសន្យាតែធ្វើមិនបានម្តងហើយម្តងទៀត។

២) មិនយល់ចិត្តរបស់នាង

ភាគច្រើនគឺអ្នកសូវយល់ពីចិត្តរបស់នាង អ្នកធ្វើឱ្យនាងមានអារម្មណ៍ថា នាងមានដៃគូរម្នាក់ដែលមិនអាចយល់ពីចិត្តរបស់នាង មិនដឹងថានាងចង់បានអ្វី ត្រូវការអ្វី គិតអ្វី ក៏អត់ដែរ។

៣) ធ្វើឲ្យនាងមានអារម្មណ៍ថាឯកោ

នៅជាមួយអ្នក តែហាក់ដូចនៅម្នាក់ឯង នាងគ្មានភាពកក់ក្តៅ មិនទទួលបានការព្រួយបារម្ភពីដៃគូរ ពីមួយថ្ងៃទៅមួួយថ្ងៃចេះតែឯកោ មិនដឹងពោលពាក្យក្នុងចិត្តប្រាប់អ្នកណា នេះជាអារម្មណ៍ដែលល្វឹងល្វើយណាស់ ដូចគ្មានទីដែលត្រូវទៅអីចឹង។

៤) តែងតែបដិសេធនាង

ពេលទទួលបានការបដិសេធច្រើនដងពេក នាងមានអារម្មណ៍ថា លែងហ៊ានស្នើអ្វីទៀតហើយ! ឧទាហរណ៍៖ ពេលនាងសុំឱ្យអ្នកចំណាពេញជាមួយនាង តែអ្នកបដិសេធរវល់។ ពេលនាងជីកសួរហេតុផល អ្នកធុញចំពោះនាង.. ទាំងនេះ នាងអាចនឹងមិនទាន់អស់ចិត្ត តែនាងក៏លែងហ៊ានទៀតដែរ។

៥) មិនអោយតម្លៃនាង

អ្វីដែលនាងធ្វើអ្នកមើលមិនឃើញ ទោះឃើញក៏មិនឱ្យតម្លៃ។ ពេលខ្លះ មិនមែននាងទាមទារទេ តែនាងគ្រាន់តែមានទង្វើរុញច្រានឱ្យអ្នកបំពេញមុខងារជាដៃគូរដែលត្រូវចេះបញ្ជាក់ក្តីស្រឡាញ់ចំពោះគ្នាប៉ុណ្ណោះ។

ស្នេហា