បើលុយមិនអាចទិញក្តីសុខរបស់អ្នកបានទេ ចុះអ្វីទៅអាចទិញបាន?

,

គិតអំពីពេលវេលាចុងក្រោយដែលអ្នកបានទិញអ្វីដែលអ្នកចង់បាន។ តើអ្នកមានអារម្មណ៍យ៉ាងណាក្រោយពេលទិញវាមក? វាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ! មែនទេ!

 

ឥឡូវនេះតើមានអ្វីផ្សេងទៀតដែលអ្នកពិតជាចង់បានដែរឬទេ? ប្រហែលជា កុំព្យូទ័រយួរដៃថ្មី ស្មាតហ្វូន ឬសំលៀកបំពាក់ស្អាតៗ។ ការទិញរបស់ទាំងនោះ អ្វីក៏ដោយវានឹងនាំមកនូវសុភមង្គល។ នៅពេលដែលអ្នកមានវា អ្នកនឹងមានចិត្តរំភើបរីករាយ។

មនុស្សជាច្រើនបាននិយាយថា "លុយមិនអាចទិញសុភមង្គលអ្នកបានទេ" ប៉ុន្តែយើងសប្បាយចិត្តនៅពេលយើងទិញអ្វីដែលយើងចង់បាន។

មូលហេតុពិតប្រាកដនៃការសប្បាយចិត្តគឺនៅពេលដែលមនុស្សទទួលបានរបស់អ្វីមួយដែលខ្លួនពេញចិត្តភ្លាមៗ 

ហើយជាទូទៅមនុស្សមានការលំបាកក្នុងការស្វែងរកភាពពេញចិត្តភ្លាមៗរបស់ខ្លួននេះណាស់។ បំណងប្រាថ្នានៃការចង់បានការពេញចិត្តភ្លាមៗបានមករកយើងជាយន្តការនៃការរស់រានមានជីវិតមួយ។ ខណៈពេលដែលការពេញចិត្តភ្លាមៗវាជាធម្មជាតិរបស់មនុស្សយើង ហើយរស់នៅក្នុងសង្គមដែលជំរុញដោយការពេញចិត្ត។ ការពន្យាពេលយឺតយ៉ាវគឺជាបំណងប្រាថ្នាសម្រាប់អ្វីមួយ ប៉ុន្តែអសមត្ថភាពក្នុងការទទួលវានៅពេលដែលអ្នកចង់បាន។ នៅក្នុងសង្គមរបស់យើងអ្នកត្រូវរង់ចាំថ្ងៃឈប់សំរាករបស់អ្នក អាហាររបស់អ្នកនៅភោជនីយដ្ឋាន ហាងកាហ្វេរបស់អ្នកនៅហាងកាហ្វេ Starbucks។ នៅពេលដែលរឿងដែលអ្នកចង់បាននៅទីបំផុតបានមកដល់ អ្នកក៏ទទួលបាននូវអារម្មណ៍រំភើប។

នៅក្នុងវិធីនេះសុភមង្គលរបស់អ្នកមានអារម្មណ៍ថាមិនមែនជាសុភមង្គលពិតនោះទេ។ ការពិតបើនិយាយតាមវិធីជីវសាស្រ្ត អ្នកកំពុងរីករាយនឹងការផ្លាស់អារម្មណ៍ប្លែកមួយប៉ុណ្ណោះ ហើយវាមានរយៈពេលខ្លី។ នៅពេលដែលការរីករាយនោះរលាយបាត់ អ្នកក៏ចង់បានអ្វីថ្មីម្តងទៀត។ នេះគឺជាអ្វីដែលពាក្យចាស់និយាយថា "លុយមិនអាចទិញសុភមង្គលអ្នកបាន" ពិតជាមានន័យ។ ក៏ប៉ុន្ដែមានវិធីមួយដែលលុយអាចទិញសុភមង្គលអ្នក។ វាមិនគ្រាន់តែជាវិធីដែលអ្នកគិតនោះទេ។

ជម្រើសមួយដើម្បីទិញសុភមង្គល

ដំណើរការនីតិវិធីថ្មីៗនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិនៃសហរដ្ឋអាមេរិកបានធ្វើការសិក្សាមួយដែលមនុស្សពីរក្រុមត្រូវបានគេផ្តល់លុយឱ្យចំនួន ៤០ ដុល្លារក្នុងម្នាក់ៗ។  ក្រុមនីមួយត្រូវបានគេប្រាប់ឱ្យចំណាយលុយទិញរបស់របរមួយដែលជាវត្ថុមួយដែលពួកគេចង់បាន។ ក្រុមផ្សេងទៀតត្រូវបានគេប្រាប់ឱ្យចំណាយវាតាមរបៀបដែលអាចឱ្យពួកគេមានពេលទំនេរច្រើន ឧទាហរណ៍ការទទួលទានអាហារដើម្បីជួយពួកគេពីការចម្អិនអាហារ ឬជួលអ្នកសម្អាតជំនួសឱ្យការសម្អាតផ្ទះរបស់ពួកគេផ្ទាល់។ នៅពេលដែលអ្នកចូលរួមម្នាក់នៅក្នុងការសិក្សាត្រូវវាស់សុភមង្គលរបស់ពួកគេដល់កម្រិត ១០ ពិន្ទុគឺជាអ្នកដែលចំណាយលុយរបស់ពួកគេលើពេលវេលាទំនេរ ដែលជាពិន្ទុលើសអ្នកដែលចំណាយប្រាក់លើការទិញវត្ថុ។ ក្នុងន័យមួយពួកគេសប្បាយរីករាយដោយសារពួកគេបាននាំខ្លួនពួកគេចេញពីការធ្វើអ្វីដែលពួកគេមិនចង់ធ្វើ។ គ្រាន់តែទិញវត្ថុបន្ថែមទៀតនៅក្នុងរយៈពេលវែងមិនមានផលប៉ះពាល់ដល់សុភមង្គលរបស់ពួកគេទេនៅពេលដែលពួកគេចំណាយលុយទាន់ពេលបានរកឃើញនូវការពេញចិត្តក្នុងជីវិត។ វាគឺជាពេលទំនេរដែលធ្វើឱ្យមនុស្សសប្បាយចិត្ត។

ប្រភព៖ Lifehack

ទស្សនៈជីវិត យល់ដឹង