កត្តាដែលជំរុញឲ្យមនុស្សម្នាក់ៗ មានកម្រិតមហិច្ចតាខុសៗគ្នា

,

ជាការពិតណាស់ មនុស្សដែលមានមហិច្ឆតាខ្ពស់ គឺតែងតែងមានកម្រិតចំណេះដឹងខ្ពស់ ព្រមទាំងអាចរកប្រាក់ចំណូលបានច្រើនជាងមនុស្សធម្មតា។ ហើយជំពូកមនុស្សដែលមានមហិច្ឆតាខ្ពស់ តែងតែកំណត់គោលដៅរបស់ខ្លួនជានិច្ច ហើយខិតខំធ្វើការងារដើម្បីសម្រេចបាននូវគោលដៅទាំងនោះ។ ប៉ុន្តែមានមនុស្សមួយចំនួនគិតថា ការមានមហិច្ឆតាខ្ពស់ គឺជារឿងអវិជ្ជមានទៅវិញ ដោយសារតែវាធ្វើឲ្យមនុស្សគិតគូរទៅលើតែកិច្ចការក្រៅខ្លួន ជាជាងសេចក្ដីសុខពិតប្រាកដនៅក្នុងខ្លួន។ 

រូបភាព៖ Inc

ខាងក្រោមនេះគឺជាកត្តាដែលជួយជំរុញឲ្យមនុស្សម្នាក់ៗមានមហិច្ឆតាក្នុងកំរិតខុសៗគ្នា៖

១) អាយុ និង​ បទពិសោធន៍

ដោយសារកូនពៅមានអាយុក្មេងជាងកូនបង ដូច្នេះរឿងនេះអាចមានឥទ្ធិពល ២យ៉ាង ដោយការប្រៀបធៀបទៅលើកម្រិតចំណេះដឹងនិងបទពិសោធន៍។ ទី១ កូនប្អូនអាចក្លាយមកជាអន់ចិត្ត ឬគិតថាខ្លួនឯងល្អមិនស្មើបងៗរបស់វា។ ទី២ កូនប្អូនអាចក្លាយទៅជាមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ ដោយសារតែការប្រៀបធៀបខាងលើនេះ។

២) ភាពក្លាហាន

មនុស្ស២នាក់ទោះបីជាពួកគេបានកំណត់គោលដៅដូចគ្នាក្តី​ តែក៏មិនប្រាកដថាពួកគេទាំង២ អាចសម្រេចគោលដៅបានដូចគ្នាទ្បើយ ប្រសិនបើម្នាក់មិនសូវមានភាពក្លាហាន ហើយម្នាក់ទៀតបែរជាមានភាពក្លាហាននោះ។ ភាពក្លាហាននេះទៀតសោត នឹងធ្វើឲ្យអ្នកឆាប់សម្រេចបាននូវគោលដៅរបស់អ្នក តែមិនមែនក្លាហានដោយល្ងង់ខ្លៅនោះទេ។

៣) ចង់បង្ហាញពីតម្លៃរបស់ខ្លួន

នៅពេលដែលមនុស្សម្នាក់ចង់បង្ហាញពីតម្លៃរបស់ខ្លួនទៅកាន់ពិភពលោកបានឃើញ នោះគេនឹងចាប់ផ្ដើមធ្វើអ្វីមួយ ដោយការចាប់ផ្ដើមកំណត់គោលដៅ ការព្យាយាមកែប្រែខ្លួនទៅជាមនុស្សថ្មីម្នាក់ដែលល្អជាងមុន ហើយពួកគេព្យាយាមលត់ដំខ្លួនឯងរាល់ថ្ងៃ ព្រោះគេដឹងថាគេនឹងមានការប្រកួតប្រជែងខ្លាំងណាមួយនៅថ្ងៃខាងមុខ៕
ប្រភព៖ Lifehack

ទស្សនៈជីវិត យល់ដឹង