ហេតុផលទូទៅ ៤ ដែលធ្វើឲ្យអាជីវកម្មថ្មី បើកមិនយូរប៉ុន្មានក៏បិទទៅវិញ

,

ការសិក្សាបានបង្ហាញថាប្រហែល ២០ ភាគរយនៃអាជីវកម្មថ្មីៗបានដំណើរការនៅឆ្នាំដំបូងនៃប្រតិបត្តិការរបស់ខ្លួន ហើយជាងពាក់កណ្តាលនៃអាជីវកម្មបានបញ្ឈប់ប្រតិបត្តិការដោយសារតែខ្វះប្រាក់ចំណេញ ឬមូលនិធិហិរញ្ញវត្ថុ។ ម្ចាស់អាជីវកម្មទាំងអស់ចង់បានកំណើនអាជីវកម្មដែលមានស្ថិរភាពដែលអាចមកពីការទាក់ទាញអតិថិជន សក្តានុពលការនៃលក់ដ៏ធំ និងប្រាក់ចំណេញដ៏ច្រើន។

រូបភាពពី Getty Images

អាជីវកម្មមួយត្រូវឆ្លងកាត់ដំណាក់កាលជាច្រើននៃការរីកចម្រើននិងការអភិវឌ្ឍន៍ ប៉ុន្តែមិនមែនម្ចាស់អាជីវកម្មទាំងអស់អាចសម្រេចបាននូវកំណើនអាជីវកម្មថេរទ្បើយ។ កត្តាជាច្រើនបណ្តាលឱ្យកើតជាបញ្ហានេះ ប៉ុន្តែអត្ថបទនេះនិយាយពីកំហុសទូទៅ ៤ ដែលរាំងស្ទះដល់ការលូតលាស់អាជីវកម្មថ្មី។

១) ការបង្ខូចតម្លៃអាជីវកម្មរបស់អ្នក

សហគ្រិនមួយចំនួនសម្របសម្រួលតម្លៃរបស់ពួកគេនៅពេលនិយាយជាមួយអតិថិជន ជាពិសេសក្នុងអំឡុងពេលចាប់ផ្ដើមការលក់ដំបូង។ ការអស់សង្ឃឹមក្នុងការរកប្រាក់ចំណេញ ជាទូទៅនាំទៅរកការសោកស្ដាយក្នុងការធ្វើជំនួញ។

រឿងនេះកើតឡើងចំពោះខ្ញុំរហូតដល់ខ្ញុំបានធ្វើការដោះស្រាយនៅដើមឆ្នាំ ២០១៤ ដែលនាំឱ្យមានការរីកចំរើននៅក្នុងអាជីវកម្មរបស់ខ្ញុំ។ ខ្ញុំបានសន្យានឹងខ្លួនឯងថា ខ្ញុំនឹងមិនផ្តល់សេវាកម្មដល់អតិថិជនទេ បើវានាំមកឲ្យខ្ញុំនូវអារម្មណ៍មិនល្អ ឬយកឱកាសជំនួញដែលមិនស្របតាមគុណតម្លៃរបស់ខ្ញុំ។ ទោះបីជាខ្ញុំទទួលបានលុយច្រើនយ៉ាងណាក៏ដោយ ខ្ញុំនឹងនិយាយថាទេចំពោះអតិថិជនដែលមិនសមទំនងមិនត្រឹមត្រូវ។

ខ្ញុំពិតជាបាត់បង់កិច្ចសន្យាជំនួញដ៏មានសក្តានុពល ប៉ុន្តែជំនួញរបស់ខ្ញុំបានបង្កើតប្រាក់ចំណូលច្រើនចាប់តាំងពីថ្ងៃដែលខ្ញុំបានធ្វើការសម្រេចចិត្តជាងឆ្នាំណាទាំងអស់ក្នុងអាជីវកម្មរបស់ខ្ញុំ។ នៅពេលអ្នកមិនគោរពតាមស្តង់ដារមុខជំនួញរបស់អ្នក អ្នកប្រហែលជាអាចទាក់ទាញបាននូវឱកាស។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលអ្នកអស់សង្ឃឹម ហើយអតិថិជនរបស់អ្នកយល់ពីវា អ្នកប្រហែលជានឹងខាតបង់សម្រាប់ការខិតខំរបស់អ្នក។ ទាំងនេះជាអ្វីដែលលោក Rechard Agu បាននិយាយ។

២) ប្រើ​ប្រាស់ឈ្មោះអាជីវកម្មមិនល្អ

ឈ្មោះអាជីវកម្មផ្តល់ឱ្យអតិថិជន ដៃគូ និងវិនិយោគិននូវចំណាប់អារម្មណ៍ ឬការយល់ឃើញអំពីអាជីវកម្មរបស់អ្នក។ ឈ្មោះក្រុមហ៊ុនដែលអ្នកជ្រើសយកសម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នកមានម៉ាកយីហោ ទីផ្សារ និងគេហទំព័រ ដូច្នេះចាំបាច់ត្រូវពិចារណាដោយប្រុងប្រយ័ត្ន។ ឈ្មោះក្រុមហ៊ុនរបស់អ្នកនឹងទៅមុខអ្នក ត្រូវចាំ។ លើសពីនេះអាជីវកម្មរបស់អ្នកត្រូវការវេបសាយ និងកម្មវិធី។ អ្នកត្រូវតែរកឈ្មោះល្អៗ ដើម្បីលើកកម្ពស់ម៉ាករបស់អ្នក។

ការស្វែងរកឈ្មោះល្អឥតខ្ចោះសម្រាប់អាជីវកម្មរបស់អ្នក ដែលតំណាងឱ្យអ្នក និងគំនិតរបស់អ្នក អាចជាការងារដ៏លំបាកមួយ។ អ្នកអាចប្រើឧបករណ៍អាជីវកម្មឥតគិតថ្លៃដូចជា Namobot ដើម្បីទទួលបាននូវការណែនាំអំពីឈ្មោះអាជីវកម្ម ដែលមានតែមួយគត់ដែលពាក់ព័ន្ធនិងតម្រង់ទិសម៉ាក។ ប្រសិនបើអ្នកចង់ឱ្យមនុស្សចូលចិត្តអាជីវកម្មរបស់អ្នក ចូរពិចារណាដោយប្រុងប្រយ័ត្ននូវឈ្មោះអាជីវកម្មរបស់អ្នក ធ្វើឱ្យវាស្តាប់ទៅគួរឱ្យចាប់អារម្មណ៍ ខ្លីហើយមានអត្ថន័យដ៏អស្ចារ្យ។

៣) មើលឃើញគ្រប់គូប្រជែងជាសត្រូវរបស់អ្នក

សហគ្រិនមួយចំនួនមើលឃើញគូប្រជែងរបស់ខ្លួនជាសត្រូវ។ ប្រភេទសហគ្រិនទាំងនេះផ្តោតលើការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម ដែលពួកគេមិនអាចប្រកួតប្រជែង និងឈានទៅរកកម្រិតបន្ទាប់បាន។ អាជីវកម្មមួយចំនួនពិតជាត្រូវការជំនួយពីដៃគូប្រកួតប្រជែងរបស់ពួកគេដើម្បីធ្វើឱ្យប្រសើរ។ ខ្ញុំបានឃើញអង្គការរៀបចំផែនការព្រឹត្តិការណ៍ធំមួយ ដែលចុះកិច្ចសន្យាមួយចំនួនដល់អង្គការតូចៗ (ដៃគូប្រកួតប្រជែង) ដើម្បីទទួលបានជោគជ័យរួម។

ខ្ញុំមិនតស៊ូមតិថាអ្នកគួរតែមិនអើពើគូប្រកួតប្រជែងរបស់អ្នក ឬត្រូវរួសរាយជាមួយពួកគេទាំងអស់នោះទេ។ អ្នកគួរដឹងថាអ្នកណាដែលជាខ្នងរបស់អ្នក ហើយអ្នកណាដែលចង់ឱ្យអ្នកបរាជ័យ។ ពួកគេមានរឿងជាច្រើនដែលអ្នកអាចសម្រេចបានប្រសិនបើអ្នកមានគូប្រកួតប្រជែងដ៏ល្អ ជាពិសេសសម្រាប់អាជីវកម្មដែលត្រូវការការបញ្ជូនឬមានបំណងដើរតួជាភាគីទីបីសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងការទទួលស្គាល់។

៤) បរាជ័យក្នុងការរៀបចំសម្រាប់អ្វីដែលអាក្រក់បំផុត

អាជីវកម្មគឺនិយាយអំពីការទទួលយកហានិភ័យ។ ជួនកាលអ្វីគ្រប់យ៉ាងត្រូវបានបង្កើតចេញដ៏អស្ចារ្យ ប៉ុន្តែនៅពេលផ្សេងទៀតអាចមិនដូច្នោះទេ។ អាជីវកម្មខ្លះបរាជ័យមិនដឹងរបៀប ខណៈខ្លះនៅរស់រានហើយលូតលាស់ទៅមុខ។ ទោះជាយ៉ាងណាក៏ដោយសម្រាប់អាជីវកម្ម ដើម្បីធ្វើឱ្យវាអាចឆ្លងកាត់ពេលវេលាលំបាកបាន ម្ចាស់អាជីវកម្មត្រូវតែត្រៀមខ្លួនដើម្បីប្រឈមមុខនិងយកឈ្នះលើភាពលំបាក។

នៅក្នុងបទសម្ភាសន៍តាមអ៊ីម៉ែលលោក Dennis Wilding នាយកប្រតិបត្តិក្រុមហ៊ុន Wilding Wallbeds បាននិយាយថា "នៅពេលក្រុមហ៊ុនរបស់យើងបានរីកចំរើនទ្បើង ហើយយើងត្រូវការកន្លែងផលិតបន្ថែមទៀត យើងបានចាប់ផ្តើមសាងសង់អគារកម្ពស់ ៣០ ០០០ ម៉ែត្រការ៉េ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលកំពុងរីកចម្រើន។ វាមិនទាន់គ្រប់គ្រាន់ទេ។ ជាអកុសលយើងមិនបានផ្លាស់ប្តូរទៅកន្លែងថ្មី មុនពេលខ្ញុំដឹងថាវានៅតូចពេក។ នៅក្នុងអគារថ្មីរបស់យើងក្នុងរយៈពេល ៩ ខែយើងពិតជាមានការអាម៉ាស់ណាស់។” លោកបន្តថា “មានការរំខានយ៉ាងខ្លាំង និងការឈឺក្បាលក្នុងអំឡុងដំណើរការសាងសង់ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពផលិតកម្ម និងចំណាយប្រាក់ច្រើន ប៉ុន្តែក្នុងមួយរយៈពេលមក យើងអាចដើរតាមផ្លូវត្រូវម្តងទៀត។”

ការរៀបចំទុកសម្រាប់រឿងអាក្រក់កំទ្បុងពេលដែលអ្នកធ្វើការយ៉ាងលំបាកសម្រាប់លទ្ធផលល្អបំផុត នឹងការពារអ្នកពីការដួលរលំ និងធ្វើឱ្យអ្នកមានផែនការប្រសិនបើអ្វីៗមិនត្រូវតាមការគ្រោងទុក។

អត្ថបទដោយ៖ យឿន ស័រ

អាជីវកម្ម