ការងារទាំង ៤ ដែលអាចនឹងបាត់លែងមាននៅរយៈ ១០ ឆ្នាំខាងមុខ

,

ខាងក្រោមនេះជាតារាងការងារដែលទំនងនឹងបាត់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ (ប៉ុន្តែវាអាចនឹងលេចទ្បើងនៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក ឬក្នុងន័យសិប្បកម្ម)៖

រូបភាពពី INC Asean

១) អ្នកផលិតគ្រឿងសង្ហារិមធ្វើដោយដៃ

មានមុខជំនួញក្នុងស្រុកមួយដែលខ្ញុំដឹងពីការបង្កើតរូបចម្លាក់ដែលគេផលិតដោយដៃ។ ពួកគេផលិតគ្រឿងសង្ហារិមធ្វើដោយដៃផ្ទាល់ឲ្យទៅកាន់អ្នកប្រើប្រាស់ និងយកកម្រៃជើងសារសម្រាប់គោលបំណងពាណិជ្ជកម្ម (រួមទាំងទូរទស្សន៍ផងដែរ) បើប្រៀបធៀបទៅនឹងផលិតផលគ្រឿងសង្ហារឹមដែលផលិតបានយ៉ាងច្រើននៅរោងចក្រនោះ ការផលិតដោយដៃមានកំរិតទាបបំផុត ហើយអាជីវកម្មនេះមិនបង្កើតការងារថ្មីច្រើននោះទេ។

២) ក្រុមហ៊ុនផលិតឆ័ត្រនិងអ្នកលក់រាយ

បន្ទាប់ពីរយៈពេល ៨២ ឆ្នាំនិង ៣ ជំនាន់នៃការគ្រប់គ្រង ក្រុមហ៊ុនផលិតឆ័ត្រនិងអាជីវកម្មលក់រាយនៅទីក្រុង Vancouver កំពុងបិទទ្វារ។ ប៉ុន្តែនៅទីនេះបានលេចចេញនូវគំរូអាជីវកម្មថ្មីៗដែលពាក់ព័ន្ធជាមួយជាជីវកម្មចាស់ទាំងនោះ។

៣) ផ្នែកបំរើសេវាកម្មនិងអ្នកគិតលុយក្នុងធនាគារ

ធនាគារចល័តនិងការផ្ទេរមូលនិធិអេឡិចត្រូនិចកំពុងលុបបំបាត់ការប្រើប្រាស់ក្រដាសសម្រាប់ប្រតិបត្តិការក្នុងធនាគារ ហើយថ្ងៃណាមួយយើងនឹងមិនចាំបាច់ដើរចូលក្នុងធនាគារដើម្បីអនុវត្តសកម្មភាពប្រចាំថ្ងៃដោយផ្ទាល់ទៀតទេ (នៅតែមានហេតុផលមួយចំនួនដែលតម្រូវឲ្យអតិចិជនទៅធនាគាដោយផ្ទាល់ ដូចជាក្នុងករណីត្រួតពិនិត្យមើលគណនីធនាគារផ្ទាល់ខ្លួន ជាពិសេសការបញ្ជាក់ពីចំនួនទឹកប្រាក់ជាមួយធនាគារ)។

៤) ភ្នាក់ងារ​ទេសចរណ៍

នៅសហរដ្ឋអាមេរិកចំនួនភ្នាក់ងារទេសចរណ៍បានធ្លាក់ចុះពី ១២៤​ ០០០ ក្នុងឆ្នាំ ២០០០ ដល់ ៧៤ ០០០ នាក់នៅឆ្នាំ ២០១៤។ អត្រានោះវាមានន័យថាការងារភ្នាក់ងារធ្វើដំណើរទាំងអស់នឹងរលាយបាត់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ រាល់ការកក់សំរាប់ការធ្វើដំណើរនឹងប្រព្រឹត្តទៅទាំងស្រុងតាមរយៈប្រព័ន្ធអនឡាញ ហើយសកម្មភាពនៃការកក់ទុកនឹងត្រូវបានអនុវត្តដោយផ្ទាល់ដោយអ្នកដំណើរដោយខ្លួនឯងឬជំនួយការនិម្មិត។

អត្ថបទដោយ៖ យឿន ស័រ

ការងារ