សារជាតិទាំង ៥ តែងមានក្នុងខ្លួនអ្នកធ្វើ Business ជោគជ័យ

,

ការចាប់ផ្ដើមអាជីវកម្មសព្វថ្ងៃនេះស្ទើរតែក្លាយជារឿងសាមញ្ញដូចកិច្ចការងារក្នុងផ្ទះទៅហើយ។ ដោយមានការគាំទ្រពីរដ្ឋាភិបាល និងការទទួលយកកាន់តែច្រើនពីសាធារណជនទូទៅ ការចាប់ផ្ដើមអាជីវកម្មគឺមានសន្ទុះកើនឡើង។ ចំនួនសហគ្រិនដែលបានចាប់ផ្តើមដំណើរការអាជីវកម្មមានច្រើនរាប់មិនអស់នៅទូទាំងសកលលោក ដែលមានទំហំទឹកប្រាក់ដល់រាប់កោដដុល្លា។

រូបភាពពី PJ Image

ប៉ុន្តែតើអ្នកធ្លាប់បានគិតពីភាពជោគជ័យដែលអាចសម្រេចបានក្នុងការចាប់ផ្ដើមអាជីវកម្មដែររឺទេ? តើមានលក្ខណៈខុសគ្នាត្រង់ណាខ្លះរវាងការចាប់ផ្ដើមអាជីវកម្មជោគជ័យនិងបរាជ័យ? អ្នកដែលរកឃើញភាពជោគជ័យអាចគ្រប់គ្រង និងដោះស្រាយរាល់បញ្ហាបាន ដោយសមត្ថភាព មានស្ថេរភាពក្នុងការឈរជើង និងមានចក្ខុវិស័យដ៏រឹងមាំ។

ចូរក្រឡេកមើលលក្ខណៈជារួមទាំង ៥ ខាងក្រោមដែលត្រូវបានគេរកឃើញក្នុងខ្លួនស្ថាបនិកល្បីៗដែលចាប់បានផ្តើមអាជីវកម្មជោគជ័យ និងដំណើរការបានយ៉ាងល្អបំផុត៖

១) អាទិភាពទី១គឺខ្លួនឯង ADHD

ការយល់ឃើញដ៏ពេញនិយមរបស់ក្រុមអ្នកធ្វើជំនួញគឺ ពួកគេបង្ហាញពីភាពសមទំនងនៃតម្លៃខ្លួនរបស់ខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយអ្នកដែលមានជំងឺ ADHD ជាអ្នកដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត ដែលអាចធ្វើកិច្ចការច្រើន ហើយជាអ្នកជំនាញក្នុងការបង្កើត ជាមនុស្សដែលឆាប់បំភ្លេច និងឈានទៅចាប់យកឱកាសថ្មីទៀតបានយ៉ាងលឿន។

២)​ ភាពឥតអៀនខ្មាស់

ស្ថាបនិកតែងមានការព្រួយបារម្ភអំពីការវិនិច្ឆ័យផ្ទាល់ខ្លួនក្នុងការជ្រើសរើសយកអាជីពមួយដែលមានសម្ពាធតិច និងទស្សនៈវិស័យដែលស្រពិចស្រពិល។ ក្នុងនាមជាអ្នកដឹកនាំក្រុមហ៊ុនណាមួយ អ្នកត្រូវដោះស្រាយបញ្ហាជាមួយនិយោជិត វិនិយោគិន អតិថិជន អ្នកសារព័ត៌មាន អ្នកម៉ៅការ ដៃគូសហការ និងដៃគូប្រកួតប្រជែងជារៀងរាល់ថ្ងៃ។ ចំពោះការចាប់ផ្តើមអាជីវកម្មជាលើកដំបូង ភាគច្រើននៃភាពជោគជ័យនៅដំណាក់កាលដំបូង គឺជាការយល់ឃើញកាន់តែច្រើនជាងការពិត ហើយវាគឺជាអ្នកផ្សព្វផ្សាយដ៏មានឥទ្ធិពលបំផុត ដែលនិងទទួលបានមកវិញជាក្នុងទំហំធំបំផុតលើការវិនិយោគ។ សហគ្រិនជាច្រើនដែលមានលក្ខណៈពិសេសនេះគឺតែងតែប្រើប្រាស់ ភាពឥតអៀនខ្មាស់របស់ពួកគេ ហើយពួកគេមិនដែលខុសនោះទេ។

៣) បុគ្គលិកលក្ខណៈញៀន

ការញៀនត្រូវបានផ្សារភ្ជាប់ទៅនឹងវិជ្ជាជីវៈដែលជោគជ័យ។ ជ័យជម្នះតូចៗដែលស្ថាបនិកណាមួយទទួលបាន វាធ្វើឲ្យពួកគាត់ញាណនឹងវាកាន់តែខ្លាំង និងកាន់តែជំរុញគាត់ឲ្យធ្វើវាជោគជ័យម្តងហើយម្តងទៀត។ ការរៀបចំបុគ្គលិកលក្ខណៈញៀនរបស់អ្នក និងការបង្កើតទំនាក់ទំនងល្អដើម្បីធ្វើការ គឺមានសារៈសំខាន់ណាស់ដើម្បីទទួលបានភាពជោគជ័យ។ ដូចដែលលោក Ben Horowitz បាននិយាយថា "ក្នុងនាមជានាយកប្រតិបត្តិម្នាក់ ខ្ញុំបានគេងដូចជាទារក។ ខ្ញុំភ្ញាក់ឡើងរៀងរាល់ពីរម៉ោងម្តងហើយយំ។ វាជារឿងលំបាកណាស់។ វាត្រូវចំណាយពេលទាំងអស់របស់អ្នក ដូច្នេះត្រូវចងចាំថាអ្នកត្រូវចេះកម្សាន្តសប្បាយ នៅពេលណាដែលអាចធ្វើវាទៅបាន។ "

៤) ភាពស្មុគស្មាញ

ភាពស្មុគ្រស្មាញសំដៅទៅលើអ្នកដែលមានភាពរឹងមាំដើម្បីទទួលបានជោគជ័យដោយផ្អែកលើអ្វីដែលពិតប្រាកដ។ ទីកន្លែងចាប់ផ្តើមគឺពេញទៅដោយស្ថាបនិកផ្សេងៗទៀតដែលបានរុញច្រានតាមផ្លូវចាប់ផ្ដើម ជាមួយនឹងការប្ដេជ្ញាចិត្ត ច្រណែន និងសងសឹក។ អ្វីដែលអ្នកត្រូវការគឺការវិភាគខ្លីមួយនៃការប្រកួតប្រជែងរបស់អ្នក ទាំងក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុក ដើម្បីឲ្យដឹងថាបើគ្មានការជំរុញខាងផ្លូវចិត្តនោះទេ ការចាប់ផ្តើមរបស់អ្នកអាចនឹងបាត់បង់នៅពេលណាមួយ។

៥) ភាពរឹងចចេស

ការច្នៃប្រឌិតភាគច្រើននៅក្នុងពិភពលោកគឺមានលក្ខណៈសាមញ្ញ ហើយជាញឹកញាប់ត្រូវបានគេរកឃើញក្នុងប្រភេទមនុស្សដែល រឹងចចេសខ្លាំង។ មនុស្សភាគច្រើនមានគំនិតរកស៊ី ប៉ុន្តែនិយាយដោយខ្លួនឯងដោយប្រើហេតុផល តក្កវិជ្ជា និងការស្មានជាទូទៅ។ នៅទីបំផុតពួកគេសម្រេចចិត្តថាវានឹងមិនដំណើរការ។ នោះជារឿងធម្មតា។ ផ្ទុយទៅវិញស្ថាបនិកក្រុមហ៊ុនមានគំនិតមួយហើយគិតពីវិធីធ្វើឱ្យវាដំណើរការ។

អត្ថបទដោយ៖ យឿន ស័រ

អាជីវកម្ម