មេរៀនភាពជាអ្នកដឹកនាំដ៏សំខាន់ ៣ ពីកីទ្បា

,

មិនថាអ្នកជាអត្តពលិកឬអត់នោះទេ ចំពោះកីឡាគឺបានផ្តល់នូវការយកចិត្តទុកដាក់ជាសកលដែលមានសារៈសំខាន់ខ្លាំងសម្រាប់ភាពជោគជ័យក្នុងនាមជាស្ថាបនិក និងជានាយកប្រតិបត្តិជាច្រើន។ ការលេងកីទ្បាគឺតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ដែលការយកចិត្តទុកដាក់នេះគឺមានសារៈសំខាន់ ផ្តល់ផលប្រយោជន៍ជាច្រើនដែលអាចធ្វើឱ្យជីវិតកាន់តែប្រសើរ និងប្រកបទៅដោយគំនិតច្នៃប្រឌិតខ្ពស់។

រូបភាព Extreme Sport

ខាងក្រោមនេះជាមេរៀនភាពជាអ្នកដឹកនាំដ៏សំខាន់ ៣ ដែលទទួលបានពីអត្តពលិកម្នាក់៖

១) ថែរក្សាខ្លួនឯងយ៉ាងហ្មត់ចត់បំផុត

ខ្ញុំធ្លាប់គេងមិនគ្រប់អស់ពេលយ៉ាងយូរនៅពេលដែលខ្ញុំកសាងក្រុមហ៊ុនមុនរបស់ខ្ញុំគឺ Trulia ជិតដប់ឆ្នាំមកហើយរហូតទាល់តែខ្ញុំដឹងថាខ្ញុំបានបំភ្លេចរឿងនៅអាយុ ៣០ឆ្នាំ។ វាជាមូលហេតុដែលនាំឲ្យខ្ញុំមិនមានដំណើរការល្អនៅក្នុងការដឹកនាំអាជីវកម្មរបស់ខ្ញុំ ហើយធ្លាក់ខ្លួនឈឺទៀតផង។

វាជារឿងពិត ប៉ុន្តែគ្មានអត្តពលិកអាជីពណាមួយដែលត្រៀមរៀបចំខ្លួនសម្រាប់កម្មវិធី Super Bowl ដោយការចេញដើរលេងមិនគេងយប់ ការទទួលទានអាហារមិនល្អ និងការផឹកស្រានោះទេ។ អគ្គនាយកប្រតិបត្តិជាច្រើននៅតែធ្វើរឿងដដែលនេះ។ គឺការគេងលក់គ្រប់គ្រាន់ ទទូលទានអាហាររូបត្ថម្ភបានត្រឹមត្រូវ និងថែរក្សាសុខភាពរាងកាយ ដែលធ្វើឱ្យពួកគេខ្លាំងខ្លាដើម្បីកសាងនិងដំណើរការក្រុមហ៊ុនបាន។

២) ផ្តោតលើការកែលម្អមិនមែនលទ្ធផល

បន្ទាប់ពីបញ្ចប់ការប្រណាំង ខ្ញុំមិនបានផ្តោតលើលទ្ធផលទេ។ ផ្ទុយទៅវិញខ្ញុំចំណាយពេល ១០ នាទីដើម្បីគិតអំពីរឿងបីដែលខ្ញុំអាចកែលម្អហើយសរសេរចុះជាផែនការសាមញ្ញដើម្បីសម្រេចបាន។

ខ្ញុំបានចំណាយពេលប្រហែលប្រាំពីរឆ្នាំនិងការប្រណាំងចំនួន ៥០លើក ទើបខ្ញុំអាចឈ្នះពានរង្វាន់ពិភពលោកបាន។ នៅបន្ទាប់ពីរាល់ព្រឹត្តិការណ៍ទាំងអស់ខ្ញុំបានបង្កើតផែនការដើម្បីកែលម្អ។ ឥឡូវនេះខ្ញុំបានអនុវត្តការនេះដល់មុខជំនួញនិងក្រុមរបស់ខ្ញុំ គឺយើងកត់ទុកសម្រាប់អ្វីគ្រប់យ៉ាងដែលយើងធ្វើនិងកែលម្អវាទ្បើងឥតឈប់ឈរ។

៣) កំណត់និងមានវាស់រង្វាស់ត្រឹមត្រូវ

រឿងដែលងាយស្រួលបំផុតគឺការរត់ម៉ារ៉ាតុងដោយគ្មានកំនត់ពីគោលដៅ រយៈពេល និងចំងាយឲ្យជាក់លាក់។ ការធ្វើបែបនេះនឹងនាំឲ្យអ្នកត្រូវចំនាយពេលច្រើនអសារបង់ឥតប្រយោជន៍។ វិធីសាស្ត្រក្នុងការកំណត់និងកែលម្អមានសារៈសំខាន់ ហើយនេះជាអ្វីដែលខ្ញុំនិងភរិយារបស់ខ្ញុំបានត្រៀមខ្លួន និងអនុវត្តដោយជោគជ័យ នៅក្នុងការជិះទូករយៈពេលប្រាំមួយខែដោយគ្មានបទពិសោធន៍ជិះទូកនៅមហាសមុទ្រប៉ាស៊ីហ្វិក។ ខ្ញុំប្រើវិធីសាស្ត្រដូចគ្នានេះជាមួយក្រុមរបស់ខ្ញុំនៅ Virta Health ។

យើងកំណត់ដំណើរការសំខាន់ៗឬរង្វាស់លទ្ធផលហើយបន្ទាប់មកធ្វើការដើម្បីកែលម្អពួកវា។ បន្ទាប់មក "របៀប" ទាំងនោះត្រូវបានរក្សាទុកសម្រាប់បុគ្គល និងក្រុមហ៊ុនដើម្បីស្វែងយល់និងច្នៃប្រឌិតថ្មី។

ទោះបីជាការស៊ូទ្រាំរបស់កីឡាមិនមែនសម្រាប់អ្នកក៏ដោយចូរកុំបារម្ភ។ មេរៀនទាំងនេះត្រូវបានអនុវត្តជាទូទៅហើយអាចជាគ្រឹះនៃជោគជ័យក្នុងនាមជានាយកប្រតិបត្តិនិងស្ថាបនិកម្នាក់។ សូមមើលអ្នកនៅលើការប្រណាំង។

អត្ថបទដោយ៖ យឿន ស័រ

ឃ្លាំងគំនិត សហគ្រិនវ័យក្មេង