រឿងល្អទាំង ១០ នេះនឹងកើតទ្បើងប្រសិនបើអ្នកតមការញុាំសាច់

,

ការពិភាក្សាអំពីអត្ថប្រយោជន៍និងគុណវិបត្តិនៃការតមមិនញុាំសាច់តែងតែត្រូវបានលើកយកមកបង្ហាញ និងដេញដោលមិនចប់មិនហើយ។
ថ្ងៃនេះ ខ្មែរអានសូមលើកយកលទ្ធិផលនៃការសិក្សារអំពីការបោះបង់មិនញុាំសាច់តាមបែបវិទ្យាសាស្រ្ត ដែលដកស្រង់ចេញពីវេបសាយ Brightside.me មកបកស្រាយជូនប្រិយមិត្តទាំងអស់បានឲ្យបានដឹង។
ឥឡូវនេះយើងណែនាំពីការផ្លាស់ប្តូរ ១០ ដែលនឹងកើតឡើងចំពោះរាងកាយរបស់អ្នក ប្រសិនបើអ្នកលុបបំបាត់សាច់ពីរបបអាហាររបស់អ្នក៖

១) ស្រកទំងន់

រាងកាយអ្នកនឹងស្រកទំងន់ប្រហែល ១០ ផោនប្រសិនបើអ្នកតមមិនញុាំសាច់។ ដូច្នេះអ្វីៗគ្រប់យ៉ាងហាក់ប្រែល្អប្រសើរមកវិញ សូម្បីតែការហាត់ប្រាណក៏អ្នកមិនចាំបាច់បង្ខំដូចមុនដែរ។

២) បាក់តេរីការពារមេរោគក្នុងពោះវៀនកើនទ្បើង

សម្រាប់អ្នកតមមិនញុាំសាច់ ការកកើតនូវបាក់តេរីការពារមេរោគក្នុងពោះវៀន មានសភាពលឿននឹងល្អជាងអ្នកដែលញុាំសាច់ ប៉ុន្តែវាត្រូវការពេលវេលាមួយចំនួនដើម្បីបន្សុាំ និងបង្កើតវាទ្បើង។

៣) ស្បែកប្រែជាស្អាត

ក្រុមអ្នកតមសាច់បានសង្កេតឃើញថាស្បែករបស់គេប្រែល្អស្អាត បាត់មុនគ្មានជាំ សក់ប្រែខ្មៅ ហើយបាត់មុនលើស្បែកមុខទៀតផង។

៤) ថាមពលកើនទ្បើង

មនុស្សដែលចាប់ផ្តើមតមសាច់ បានកត់សំគាល់ឃើញថា រាងកាយរបស់គេបានកាត់បន្ថយភាពនឿយហត់ក្នុងសកម្មភាពប្រចាំថ្ងៃ ហើយថែមទាំងមានអារម្មណ៍ធូរស្រាលជាងមុនផងដែរ។

៥) ហានិភ័យនៃជំងឺសរសៃឈាមបេះដូងនឹងត្រូវកាត់បន្ថយ

ការផ្សារភ្ជាប់គ្នារវាងសាច់ក្រហមនិងជំងឺសរសៃឈាមបេះដូងត្រូវបានគេរកឃើញតាំងពីយូរមកហើយ។ អ្នកវិទ្យាសាស្រ្តអាមេរិចបានរកឃើញថា ស៊ីននីទីននៅក្នុងសាច់ពណ៌ក្រហមបង្ករឱ្យមានប្រតិកម្មគីមីដែលប៉ះពាល់អវិជ្ជមានដល់បេះដូងរបស់យើង។ ដូចនេះការតមមិនញុាំសាច់អាចជួយអ្នកកាត់បន្ថយជំងឺសរសៃឈាមបេះដូងបាន។

៦) កាត់បន្ថយកូលេស្តេរ៉ល

ការតមមិនញុាំសាច់អាចជួយអ្នកកាត់បន្ថយ កូលេស្តេរ៉លរហូតដល់មួយភាគបី។

៧) ហ្សេន(Genes) ដំណើរល្អ

អ្នកវិទ្យាសាស្រ្តបានរកឃើញថាលក្ខខណ្ឌបរិស្ថានប៉ះពាល់ដល់ការងារហ្សែនរបស់យើង។ ក្នុងខ្លួនយើងមានហ្សែន "ល្អ" និង "អាក្រក់"។ ប្រសិនបើរបៀបរស់នៅរបស់អ្នកមិនល្អនោះហ្សែន "អាក្រក់" របស់អ្នកចាប់ផ្តើមធ្វើការលឿនជាងមុន ដែលបង្កឱ្យមានការវិវត្តនៃជំងឺរ៉ាំរ៉ៃនិងការធាត់។ ប្រសិនបើអ្នកដឹកនាំរបៀបរស់នៅដែលមានសុខភាពល្អនោះ ហ្សែន នឹងធ្វើការផ្លាស់ប្តូរជាល្អ។

៨) កង្វះអាហារូបត្ថម្ភអាចកើតឡើង

ប្រសិនបើអ្នកឈប់ទទួលទានសាច់ អ៊ីយ៉ូត ជាតិដែក វីតាមីនឌី និង B12 អាចមានការប្រែប្រួលនិងខ្វះខាត។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ប្រសិនបើរបបអាហាររបស់អ្នកមានបរិមាណគ្រប់គ្រាន់នៃ សណ្តែក ផ្លែឈើ បន្លែពណ៌បៃតង និងធញ្ញជាតិ នោះតុល្យភាពនឹងត្រូវបានស្តារឡើងវិញ។ មួយវិញទៀតអ្នកអាចលេបថ្នាំវីតាមីន និងថ្នាំគ្រាប់ដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ។

៩) អ្នកអាចបាត់បង់រសជាតិរបស់អ្នក

Zinc គឺជាធាតុសំខាន់ដែលទទួលខុសត្រូវចំពោះរសជាតិ។ ជាតិស័ង្កសី (Zinc) មានខ្ពស់នៅក្នុងអយស្ទ័រ និងសាច់ក្រហមប៉ុន្ដែអ្នកបរិភោគបន្លែត្រូវតែរកប្រភពដ៏មានប្រយោជន៍ផ្សេងទៀតនៃធាតុនេះ។ សណ្តែកគ្រាប់ ផលិតផលគ្រាប់ធញ្ញជាតិ និងផលិតផលទឹកដោះគោមានផ្ទុកបរិមាណចាំបាច់នៃស័ង្កសី។ ជាទូទៅអ្នកបរិភោគបន្លែត្រូវការ Zinc ច្រើនជាង ៥០% ជាមួយនឹងអាហាររបស់ពួកគេក្នុងមួយថ្ងៃ។

១០) សាច់ដុំអាចត្រូវការពេលច្រើនដើម្បីពន្រឹង

ប្រូតេអ៊ីនមានសារៈសំខាន់ចំពោះការពង្រឹងសាច់ដុំ និងការសម្រួលឡើងវិញបន្ទាប់ពីការហាត់ប្រាណ។ ប្រូតេអ៊ីនក្នុងសាច់សត្វនិងរុក្ខជាតិដោះស្រាយបានល្អជាមួយការងារនេះ។ ប៉ុន្តែសូមកត់សម្គាល់ថាប្រូតេអ៊ីនក្នុងរុក្ខជាតិ ត្រូវការពេលវេលាច្រើនដើម្បីចាប់ផ្តើមធ្វើការ។ អ្នកឯកទេសខាងចំណីអាហារបានផ្តល់អនុសាសន៍ថា អ្នកហូបបួសនិង Vegan ប្រើប្រាស់ប្រូតេអ៊ីនបន្ទាប់ពីការធ្វើលំហាត់ប្រាណរបស់ពួកគេ ព្រោះវាត្រូវបានរាងកាយស្រូបយកបានយ៉ាងងាយស្រួលនិងឆាប់រហ័ស។

អត្ថបទដោយ៖ យឿន ស័រ

យល់ដឹង