បរាជ័យគឺជាជោគជ័យមួយប្រភេទ

,

ភាពជោគជ័យ គឺជាការឆ្លងកាត់ពីភាពជោគជ័យមួយ ទៅកាន់ភាពជោគជ័យមួយទៀត ដោយមិនព្រមលះបង់ក្តីព្យាយាមសូម្បីតែមួយវិនាទី។

"ខ្ញុំធ្វើការនៅទីនេះជាង ៣០ឆ្នាំហើយ" នេះជាការត្អូញត្អែររបស់បុគ្គលិកម្នាក់ដែលពុំទទួលបានការដំទ្បើងតួរនាទីអ្វីទាំងអស់ "ខ្ញុំមានបទពិសោធន៍ច្រើនជាងអ្នកដែលត្រូវបានគេដំទ្បើងដំណែងដល់ទៅជាង ២០ឆ្នាំឯណោះ"។

"មិនត្រូវសោះ!" ថៅកែបកមកវិញ "លោកមានបទពិសោធន៍ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ព្រោះលោកមិនព្រមរៀនស្វែងយល់ពីកំហុសឆ្គងខ្លួនឯងទ្បើយ មកទល់ឥលូវលោកនៅតែធ្វើខុសដូចជាឆ្នាំទី ១ដដែលៗ"។

រឿងដែលគួរឲ្យសោកសង្វេគបំផុតសម្រាប់ជីវិតមនុស្សយើងគឺ ថ្វីត្បិតតែយើងធ្លាប់ឆ្លងកាត់កំហុសឆ្គងរាប់មិនអស់ តែយើងមិនដែលទាញផលប្រយោជន៍ពីវាអីបន្តិចសោះ។ កំហុសឆ្គងបន្តិចបន្តួចប្រៀបដូចជាមេរៀនអញ្ចឹង យើងត្រូវសិក្សាស្វែងយល់ពីវាឲ្យលម្អិត និងធ្វើវាឲ្យកើតជាប្រយោជន៍ខ្លះទើបបាន។

ឃ្លាំងគំនិត