«កុំយកភាពបរាជ័យណាមួយទៅលាយទ្បំជាមួយភាពបរាជ័យចុងក្រោយឲ្យសោះ»
អាប្រាហាំ លីនខូល(ប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក)
សូមអានប្រវត្តិរបស់បុគ្គលម្នាក់នេះ...
- ១៨១៦ គ្រួសាររបស់គាត់ត្រូវគេបណ្តេញចេញពីផ្ទះជួល ហើយគាត់ត្រូវខំប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមគ្រួសារទាំងមូល។
- ១៨១៨ ម្តាយរបស់គាត់ទទួលមរណៈភាព។
- ១៨៣១ ចាប់ផ្តើមរកសុី តែត្រូវទ្បុងចុងខាតដើមខាតចុង។
- ១៨៣២ ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសជាសមាជិកសភាខេត្តតែធ្លាក់។
- ១៨៣២ គ្មានការងារធ្វើ ចង់រៀនច្បាប់តែរៀនមិនបាន។
- ១៨៣៣ ខ្ចីលុយមិត្តភក្តិដើម្បីរកសុី តែមកដល់ចុងឆ្នាំក៏ខ្ស័យទុនដួលរលំ ហើយត្រូវប្រើពេលដល់ទៅ ១៧ឆ្នាំទើបសងបំណុលគេអស់។
- ១៨៣៤ ឈរឈ្មោះជាសមាជិកសភាម្តងទៀត លើកនេះឈ្នះ។
- ១៨៣៥ ភ្ជាប់ពាក្យជាមួយនារីម្នាក់ តែនាងត្រូវស្លាប់មុនថ្ងៃរៀបការ ដែលធ្វើឲ្យបេះដូងគេបែកខ្ទេចខ្ទាំអស់។
- ១៨៣៦ រស់មិនគាប់ងាប់មិនគួរ ត្រូវដេកដួលនៅនឹងគ្រែជាង ៦ខែ។
- ១៨៣៨ ឈរឈ្មោះបោះឆ្នោតដណ្តើមដំណែងសមាជិកសភាខេត្ត តែមិនបានសម្រេច។
- ១៨៤០ ឈរឈ្មោះបោះឆ្នោតដណ្តើមដំណែងប្រធានសមាជិកសភាខេត្ត តែត្រូវបរាជ័យម្តងទៀត។
- ១៨៤៣ ឈរឈ្មោះបោះឆ្នោតជ្រើសរើសជាសមាជិកសភាតំណាងរាស្រ្តតែត្រូវធ្លាក់។
- ១៨៤៦ ឈរឈ្មោះបោះឆ្នោតជ្រើសរើសជាសមាជិកសភាតំណាងរាស្រ្តម្តងទៀត លើកនេះបានជាប់ក្នុងការបោះឆ្នោត ហើយបានចាប់ផ្តើមក៏សាងស្នាដៃគួរជាទីគាប់ចិត្តប្រចាំនៅទីក្រុង វ៉ាសុីនតោន។
- ១៨៤៨ ឈរឈ្មោះបោះឆ្នោតម្តងទៀត ព្យាយាមរក្សាតំណែងជាសមាជិកសភាតំណាងរាស្រ្តបច្ចុប្បន្នតែត្រូវបរាជ័យទៅវិញ។
- ១៨៤៩ ចុះឈ្មោះធ្វើជាប្រធានមន្ទីរដែនដីនិងនគរោបនីយកម្មក្នុងរដ្ឋរបស់ខ្លួនតែត្រូវគេបដិសេធចោល។
- ១៨៥៤ ឈរឈ្មោះបោះឆ្នោតជ្រើសរើសជាសមាជិកសភា តែធ្លាក់។
- ១៨៥៦ បានស្នើរឈ្មោះខ្លួនឈរឈ្មោះដណ្តើមដំណែងអនុប្រធានាធិបតីក្នុងចំណោមអ្នកដំណាងបក្សទូទាំងប្រទេស លទ្ធិផលចេញមកគឺទទួលបានសំលេងគាំទ្រមិនដល់ ១០០ នាក់ផង។
- ១៨៥៨ ឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាម្តងទៀត តែត្រូវធ្លាក់ដូចមុនទៀត។
១៨៦០ បានទទួលការបោះឆ្នោតជ្រើសរើសឲ្យធ្វើជាប្រធានាធិបតី សហរដ្ឋអាមេរិក។
ពីមនុស្សធ្លាប់បរាជ័យរាប់មិនអស់ តែមានការតស៊ូគ្មានថ្ងៃចុះចាញ់ តើម្នាក់នេះជាអ្នកណាទៅ? ប្រាកថណាស់អ្នកច្បាស់ជាដឹងយ៉ាងប្រាកដថា គាត់ជាអ្នកណា។ មានតែមនុស្សម្នាក់គត់គឺ អាប្រាហាំ លីនខូល ជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាកំពូលអ្នកតស៊ូយ៉ាងស្វិតស្វាញបំផុត មិនព្រមចុះចាញ់ មិនចុះញ៉ម មិនរាថយនឹងការបរាជ័យ ដែលជាគំរូមួយដ៏ប្រពៃនិងគួរយកតម្រាប់តាមបំផុត។
«ផ្លូវត្រូវដើរក៏រលាក់ងាយរអិលដួលរលំ ជើងម្ខាងត្រូវដួលរបួសធ្ងន់ រីឯជើងម្ខាងទៀតក៏លែងមានលំនឹង តែខ្ញុំបានក្រើនរំលឹកខ្លួនឯងថា នេះគ្រាន់តែជាការដួលរលំមួយធម្មតាប៉ុណ្ណោះ មិនមែនថាងើបដើរមិនរួចឯណា» នេះជាសម្តីមាសរបស់គាត់ ពេលដែរគាត់ឈរឈ្មោះបោះឆ្នោតជាសមាជិកព្រឹទ្ធសភា។