លទ្ធិភាពដែលអាចដាក់បាន
បេក្ខជនទាំងពីរភេទត្រូវ:
១-ថ្នាក់បណ្ឌិត
មានសញ្ជាតិខ្មែរ
មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់( ភ្ជាប់ព្រឹត្តិបត្រពិន្ទុ )
មានអាយុយ៉ាងច្រើន៤០ឆ្នាំ( គិតដល់ថ្ងៃដាក់ពាក្យ )
មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ
មានបទពិសោធន៏ការងាររដ្ឋ/អង្គការផ្សេងៗ/ក្រុមហ៊ុនឯកជនយ៉ាងតិច ០២ឆ្នាំ
សរសេរCV ជាភាសាអង់គ្លេស ឬថៃ
មានសុខភាពល្អបរិបូណ៏ទាំងកាយសម្បទានិងសតិបញ្ញា
២-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
មានសញ្ជាតិខ្មែរ
មានសញ្ញាបត្របរិញ្ញាបត្រ( ភ្ជាប់ព្រឹត្តិបត្រពិន្ទុ )
មានអាយុយ៉ាងច្រើន៤០ឆ្នាំ( គិតដល់ថ្ងៃដាក់ពាក្យ )
មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ
មានបទពិសោធន៏ការងាររដ្ឋ/អង្គការផ្សេងៗ/ក្រុមហ៊ុនឯកជនយ៉ាងតិច ០២ឆ្នាំ
សរសេរCV ជាភាសាអង់គ្លេស ឬថៃ
មានសុខភាពល្អបរិបូណ៏ទាំងកាយសម្បទា និងសតិបញ្ញា
៣-ថ្នាក់បរិញ្ញាបត្រ
មានសញ្ញាតិខ្មែរ
មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើរ
មានអាយុយ៉ាងច្រើន ២៥ ឆ្នាំ (គិតដល់ ថ្ងៃដាក់ពាក្យ )
មានសុខភាពល្អបរិបូរណ៏ទាំងកាយសម្បទា និងសតិបញ្ញា
អត្ថប្រយោជន៍
បានបន្តការសិក្សានៅតាមគ្រឹះស្ថានអប់រំប្រមាណ ៣៨ក្នុងព្រះរាជាណាចក្រថៃ។
បរិយាយ
សូមជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ក្នុងឆ្នាំ២០១៨នេះ ក្រោមគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំរបស់ព្រះ អង្គម្ចាស់ក្សត្រីយ៏មហាចក្រីសិរិនថន បានផ្តល់អាហារូបករណ៍ចំនួន ២៦០កន្លែង ដល់សិស្ស-និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅតាមគ្រឹះស្ថានអប់រំប្រមាណ ៣៨ក្នុងព្រះរាជាណាចក្រថៃ។ អាហារូបករណ៏នេះគឺសម្រាប់សិស្ស-គ្រូនៃវិទ្យាល័យកំពង់ឈើទាល សិស្សនៅខេត្តរតនគិរី មណ្ឌលគិរី និស្សិតកំពុងសិក្សានៅប្រទេសថៃ និងសម្រាប់បេក្ខជនទូទៅ។
របៀបនៃការដាក់ពាក្យ
+ការប្រឡងសម្រាប់ទីកន្លែងទាំងបីខាងលើនឹងរៀបចំឡើងដោយភាគី
ថៃដែលមានកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា។
-កាលបរិច្ឆេទនៃការប្រឡង (សម្រាប់បេក្ខជនទូទៅ)
-ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៧ ។ មណ្ឌល ប្រឡងនឹងជម្រាបជូនពេលក្រោយ។
-សំណុំឯកសារដែលត្រូវបំពេញ
១) បង្កាន់ដៃទទួលពាក្យ ០១ច្បាប់ “មានគំរូ”
២) ពាក្យសុំអាហារូបករណ៏ ០១ច្បាប់ “មានគំរូ”
៣) ជីវប្រវត្តិសង្ខេប ០១ច្បាប់ “មានគំរូ”
៤) កិច្ចសន្យា ០១ច្បាប់ “មានគំរូ”
៥) រូបថត ៤ គុណ ៦ ០៤សន្លឹក ( ពណ៏ធម្មជាតិទើបថតថ្មី )
៦) សញ្ញាបត្រថ្នាក់បរិញ្ញបត្រជាន់ខ្ពស់(ថតចម្លង)០១ច្បាប់ សម្រាប់ថ្នាក់ បណ្ឌិត
៧) សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ(ច្បាប់ថតចម្លង)០១ច្បាប់ សម្រាប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់
៨) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (ច្បាប់ថតចម្លង)០១ច្បាប់សម្រាប់បរិញ្ញាបត្រ(សូមភ្ជាប់ច្បាប់ដើមមកជាមួយ ដើម្បីផ្ទៀងផ្ទាត់)
៩) លិខិតបញ្ជាក់ការសិក្សាពីគ្រឹះស្ថានសិក្សាចំពោះនិស្សិតកំពុងសិក្សាតាម គ្រឹះស្ថានឧត្តមសិក្សា។
១០) លិខិតបញ្ជាក់ពីអង្គភាពចំពោះបេក្ខជនមន្រ្តីរាជការ។
១១) វិញ្ញាបនបត្រពិនិត្យកាយសម្បទា០២ច្បាប់(បំពេញក្រោយពេលដែល សាមីជនត្រូវបានជ្រើសរើសរួច)។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង ៖ ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ដែលមានអាសយដ្ឋានអគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន(ខាងកើតស្ថានីយទូរទស្សន៍អប្សរាចម្ងាយប្រហែល៥០ម៉ែត្រ)។
ប្រភព៖ MoEYS Cambodia