រឿង "កូនប្រសារលោក Bill Gates" អានហើយអ្នកនឹងយល់យ៉ាងច្បាស់ថាអ្វីទៅជាអាជីវកម្ម?

,

ខាង​ក្រោម​នេះ​ ជា​រឿង​កំប្លែង​និយាយ​អំពី​កូន​ប្រសារ​របស់លោក​ Bill Gates៖ ​

លោក Bill Gates និង Jennifer Gates

ឪពុក៖ ពុក​ចង់​ឱ្យ​ឯង​រៀប​ការ​ជា​មួយ​នារី​ម្នាក់​ដែល​ពុក​ស្គាល់។

កូន៖ ​អត់​ទេ​ពុក។ កូន​មាន​អ្នកនៅ​​ក្នុង​ចិត្តរួចទៅហើយ។

ឪពុក៖ ​​នាង​គឺ​ជា​កូន​ស្រី​​​​លោក​មហាសេដ្ឋី​​​ Bill Gates ណា!

កូន៖ ពិត​មែន​ពុក? ​អូខេ​ …កូន​យល់​ព្រម។

បន្ទាប់មក ឪពុក​ក៏ធ្វើ​ដំណើរ​ទៅ​ជួប​លោក​ Bill Gates។

ឪពុក៖ ​​ខ្ញុំ​ចង់​ឱ្យ​កូន​ស្រី​របស់​លោក​រៀប​ការ​ជា​មួយ​កូន​ប្រុស​ខ្ញុំ។ ​​លោក​គិត​​យ៉ាង​ម៉េចដែរ?​

​​Bill Gates: ខ្ញុំ​មិន​យល់​​ព្រម​ទេ។

ឪពុក៖ ​កូន​ប្រុស​របស់​ខ្ញុំ​ជា​អគ្គនាយក​ធនាគារ​ពិភពលោក​ណា។ ​

Bill Gates: អូខេ​! ខ្ញុំ​យល់​ព្រម។ ​​ឪពុក​បាន​ទៅ​ជួប​ប្រធាន​ធនាគារ​ពិភពលោក។ ​

ឪពុក៖ ​សូម​តែងតាំង​កូន​ប្រុស​ខ្ញុំ​ជា​អគ្គនាយក​ធនាគារ​ពិភពលោក​។ ​

ប្រធាន​ធនាគារ៖ ខ្ញុំ​មិន​យល់​ព្រម​ទេ។

​ឪពុក​៖ កូន​ប្រុស​ខ្ញុំ​ជា​កូន​ប្រសារ​លោក​ Bill Gates។

ប្រធាន​ធនាគារ​៖ ​អីចឹង​មែន?​ ខ្ញុំ​យល់​​ព្រម។ ​

អត្ថន័យនៃរឿងមួយនេះ គឺបញ្ជាក់ថា​​ ចង់ឲ្យអាជីវកម្មជោគជ័យ គឺលោកអ្នកត្រូវកសាងបណ្តាញ​មួយដែលលោកអ្នកអាចទាញយក ហើយក៏ត្រូវផ្តល់ទៅវិញនូវប្រយោជន៍ក្នុងបណ្តាញនោះ។

ប្រភព៖ Techaccent

Bill Gates សហគ្រិនវ័យក្មេង គំនិតជោគជ័យ អាជីវកម្ម