មេរៀនជីវិតដ៏សំខាន់ ៣ ដែលអ្នកគួររៀនពីការបរាជ័យរបស់ McGregor

,

កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ Conor McGregor បានចាញ់កីឡាករ Floyd Mayweather ប៉ុន្តែបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារការស៊ូដល់ទឹកទី ១០ ជាមួយការប្រគួតអស្ចារ្យបំផុត "The Best Ever" មុនអាជ្ញាកណ្តាលសម្រេចបញ្ចប់ការប្រកួត។

Conor McGregor និង  Floyd Mayweather

ប្រសិនបើអ្នកទាំងអស់គ្នាឃើញ ការធ្វើសន្និសីទកាសែតក្រោយការប្រគួតរបស់ McGregor ក្នុងប្រព័ន្ធផ្សព្វផ្សាយ លោកអ្នកប្រាកដជាបានឃើញការថ្លែងសុទ្ទរកថារបស់គាត់ដោយ ការសារភាពដោយស្មោះត្រង់ ដោយគ្មានយកលេសមកបិទបាំង ហើយអាចរក្សាភាពរឹងមាំផ្នែកខាងក្រៅរបស់គាត់បាន និងព្យាយាមនិយាយពីការរកប្រាក់ដែលគាត់បានធ្វើយ៉ាងលំបាក។ នៅពីក្រោយឆាកលោក McGregor បានផ្តល់ពេលវេលាមួយសម្រាប់ Ariel Helwani ជាអ្នករាយការណ៍ផ្នែកសិល្បៈក្បាច់គុនចម្រុះ (UFC) បញ្ជាក់ឲ្យឃើញថា គាត់នៅតែស្មោះត្រង់នឹងយើង ហើយយើងអាចមើលឃើញពី Conor ដ៏ពិតប្រាកដ។ ខ្ញុំស្រឡាញ់ Conor នេះ ដែលស្មោះត្រង់ ចំៗ ហើយប្រកបដោយឧត្តមគតិ។

ខាងក្រោមនេះគឺជាមេរៀនជីវិតដ៏មានសារៈសំខាន់ ៣ ដែលយើងអាចរៀនសូត្របានពី McGregor ដែលគាត់បានធ្វើ នៅក្នុងការបរាជ័យរបស់គាត់ ក្នុងការប្រគួតជាមួយ  Floyd Mayweather

១) កុំភ័យខ្លាចក្នុងការប្រឈមមុខជាមួយភាពទន់ខ្សោយរបស់អ្នក

នៅក្នុងបទសម្ភាសន៍មួយនៅពេលយប់នោះ McGregor បាននិយាយថា ការប្រយុទ្ធបានប្រែប្រួលពេលដែលគាត់អស់កម្លាំងហើយគាត់មិនដឹងថាហេតុអ្វីនោះទេ។ តើមានមនុស្សប៉ុន្មាននាក់ ដែលអាចបើកចំហរអំពីភាពទន់ខ្សោយដែលខ្លួនឯងបានដឹង ហើយកំពុងធ្វើការយ៉ាងសកម្មនៅខាងក្នុងនោះ?

"អ្នកត្រូវតែនិយាយអំពីរឿងដែលអ្នកត្រូវធ្វើ​ ដូចជាការប្រារព្ធការឈ្នះរង្វាន់ជាញឹកញាប់ ការមានឆន្ទៈក្នុងការទទួលបានរឿងមិនល្អឥតខ្ចោះ ឬជាភាពបរាជ័យរបស់ខ្លួន និងច្រើនរឿងផ្សេងទៀត" នេះជាសម្តីដែល McGregor  បាននិយាយ។

២) កុំបង្កើតលេសដោះសារឲ្យខ្លួនឯង ប្រសិនបើយើងបរាជ័យ តែត្រូវចេះផ្តល់នូវក្រេឌីតដល់គូរប្រជែងរបស់អ្នក ហើយរៀនសូត្របន្តរទៀត

 Floyd Mayweather និង Conor McGregor ក្នុងសន្និសិតកាសែតក្រោយចប់ការប្រគួត

McGregor បានបើកសន្និសិទសារពត៌មានក្រោយការប្រយុទ្ធ ដែលបានបំពេញនិងព្រមទទួលយកនូវអ្វីដែល Mayweather ធ្វើបានល្អ។ គាត់បានចំនាយពេលតិចតួច ដើម្បីផ្តោតទៅលើអ្វីដែលគាត់បានធ្វើយ៉ាងល្អ បើទោះបីជាគាត់ជាកីទ្បាករកំពូលម្នាក់នៅក្នុងពិភពលោកក៏ដោយ។

៣) កុំភ័យខ្លាចក្នុងការប្រថុយប្រថាន ដើម្បីទៅកាន់ទីកន្លែងដែលអ្នកចង់ទៅ

McGregor បានប្រទ្បូកនៅលើឆាកធំបំផុតមួយជាសាធារណៈ ដែលគាត់អាចធ្វើបាននៅក្នុងប្រភេទកីឡាមួយ ដែលគាត់គ្មានបទពិសោធនិងជំនាញ។ មនុស្សជាច្រើនមានឱកាសដើម្បីចាប់យក  ដូចជានាំមុខក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ឬការមានវត្តមាននៅក្នុងសន្និសិទធំមួយ។ តើមានមនុស្សប៉ុន្មាននាក់ដែលបានធ្វើសកម្មភាព និងទទួលាបានឱកាសទាំងនេះ?

ដោយគ្រាន់តែការទទួលយកហានិភ័យនេះ McGregor មានឱកាសរកប្រាក់បានជាង ១០០ លានដុល្លារ ហើយបានណែនាំខ្លួនឯង ជំនាញ និង តួអង្គរបស់គាត់ក្នុងការបរាជ័យ ទៅដល់អ្នកគាំទ្រប្រដាល់រាប់លាននាក់ ហើយបានសហការជាមួយម្ចាស់ស្ព៉នស័រ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលត្រូវបានគេរំពឹងថានឹងក្លាយជាការប្រកួតដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ កាលពី ៥ ឆ្នាំមុនគាត់ត្រូវបានប្រមូលជាក្រុមក្នុងការត្រួតពិនិត្យសុខភាព (ប្រើប្រាស់សេវាថែទាំសុខភាពរួម ដែលជាសេវាផ្នែកថែទាំសុខភាពសម្រាប់ជនក្រីក្រ)។

យើងប្រហែលជាមិនចូលចិត្តបុគ្គលិកលក្ខណៈរបស់ McGregor ទេ ប៉ុន្តែយើងមានការគោរពយ៉ាងខ្លាំងចំពោះរបៀបដែលគាត់កែប្រែជីវិតនិងអាជីពរបស់គាត់៕

ប្រភព៖ Entrepreneur

 

ឃ្លាំងគំនិត ទស្សនៈជីវិត