គន្លឹះខ្លះៗ សម្រាប់ប្អូនៗ ត្រៀមខ្លួនក្នុងការប្រលង បាក់ឌុបខាងមុខនេះ

,

រូបភាព៖ Google

១) ប្រមូលផ្តុំនូវសំណៅឯកសារ គំនិត ទ្រឹស្តី ណាដែលសំខាន់ៗ ដែលអ្នកបានរៀនកន្លងមក ហើយរៀបដាក់វាទៅតាមមុខវិជ្ជានិមួយៗ និងចាប់ផ្តើមមើលវា ម្តងមួយមុខវិជ្ជាៗ។

ត្រូវចាំថាអ្វីដែលអាចចេញក្នុងវិញ្ញាសារប្រលង អាចជាចំនុចដូចជា៖

  • អ្វីដែលគ្រូបានរំលឹក ឫ និយាយច្រំដែលៗ
  • អ្វីដែលមាននិយាយច្រើនជាងគេក្នុងសៀវភៅ ឫ គ្រូនិយាយច្រើនជាងគេ
  • អ្វីដែលបានសរសេរដិតៗ សរសេរទ្រេត ក្នុងសៀវភៅនៃវគ្គសិក្សាររបស់អ្នក

២) មើលនូវចំនុចសង្ខេបរបស់មេរៀនរបស់អ្នក។

ជាទូទៅក្នុងសៀវភៅរបស់អ្នកតែងតែមានចំនុចសង្ខេប នៅខាងចុងនៃមេរៀននិមួយៗ។ ស្វែងរកចំនុចសង្ខេបទាំងនេះ ហើយយកចិត្តទុកដាក់មើលវាអោយយល់ ព្រោះវិញ្ញាសារអាចចេញក្នុងចំនុចសង្ខេបនេះ ឫ អាចអោយអ្នកសង្ខេបខ្លឹមសារវាទាំងមូលក៏ថាបាន។

៣) កត់ត្រារាល់ចំនុចដែលអ្នកបានរំលឹក ព្រោះការកត់ត្រាជួយឲ្យអ្នកចងចាំបានល្អ

ជាការពិតណាស់ការកត់ត្រានូវចំនុចសំខាន់ៗ​ ទាំងនោះ វាពិតជាជំនួយខ្លាំងមែនទែនសំរាប់ការចងចាំរបស់អ្នក ពិសេសគឺការសរសេរដោយដៃ​ មិនមែនការវាយក្នុងកំព្យូទ័រ ឫ ឩបករណ៍អេទ្បិចត្រូនិចផ្សេងៗនោះទេ។

៤) គួរបង្កើតឬគូរជាដាយយ៉ាក្រាម សញ្ញាសំគាល់ នៃមេរៀនរបស់អ្នក

ប្រហែលជានេះមិនមែនជាអ្វីដែលអ្នកចូលចិត្តក្នុងការចំនាយពេលដើម្បីធ្វើនោះទេ ប៉ុន្តែគួរតែចំនាយពេលប្រហែល ២០ ទៅ ៣០ នាទី ដើម្បីធ្វើវា។ វាពិតជាជំនួយដល់អ្នកខ្លាំងមែនទែន។

៥) បង្រៀនមិត្តភ័ក្ររបស់អ្នកបន្តរ

ការបង្រៀនបន្តរនូវអ្វីដែលអ្នកចេះ គឺជាវិធីដែលល្អបំផុតក្នុងការជំនួយនូវការចង់ចាំរបស់អ្នកឲ្យកាន់តែល្អថែមទៀត។ ចូរកុំមានគំនិតអវិជ្ជមានឲ្យសោះ ថាខ្លាចគេចេះដូចយើង ខ្លាចគេបានពិន្ទុច្រើនជាងយើងជាដើម។

៦) ចុងក្រោយត្រូវតែរំលឹកនូវចំនុចសំខាន់ៗដែលអ្នកបានប្រមូលផ្តុំទាំងនោះ ទ្បើងវិញទាំងអស់

បណ្តុំឯកសារនៃចំនុចសំខាន់ៗ ដែលអ្នកបានរៀបចំនៅខាងដើម ត្រូវរំលឹកទ្បើងវិញទាំងអស់ ត្រូវឲ្យប្រាកដក្នុងចិត្តថាអ្នកបានយល់ និង ចង់ចាំគ្រប់ចំនុចអំពីវា។

*** ចុងក្រោយ ខ្មែរអាន សូមជូនពរប្អូនៗទាំងអស់ ដែលត្រូវប្រលងអោយជួបតែសំណាងល្អ ជោគជ័យក្នុងការប្រលង និង​ទទួលបានលទ្ធិផលល្អទាំងអស់គ្នា៕ ***