ចន សុីម៉ាក់វែល៖ ធ្វើជាអ្នកដឹកនាំក្លាហានបាន មានន័យថាខ្ញុំបានអភិវឌ្ឍរឿងនេះកន្លងមក

,

១) ជំនឿដ៏មុះមុត ដែលវាអាចមានអានុភាព ខ្ពស់ជាងការភ័យខ្លាចរបស់ខ្លួន។

២) ចក្ខុវិស័យ ដែលវាជាក់លាក់ ជាងការមិនទុកចិត្តរបស់ខ្លួន។

៣) ការស្តាប់ខ្លួនឯង ដែលវាឮរំពងជាង មតិយោបល់របស់មនុស្សភាគច្រើន។

៤) ការគោរពខ្លួនឯង ដែលមានន័យជ្រាលជ្រៅ ជាងការការពារខ្លួនឯង។

៥) ការឃើញគុណតម្លៃនៃការមានវិន័យ ដែលវាធំធេងអស្ចារ្យជាង សេចក្តីប្រាថ្នាស្រណុកសុខស្រួល។

៦) ការមិនព្រមពេញចិត្ត ដែលវាមានថាមពលជាង ការឈរមួយកន្លែង។

៧) ភាពល្អិតល្អន់ ដែលវាមានស្ថេរភាព ជាងការឆាប់ភ្ញាក់ផ្អើល។

៨) ការហ៊ានប្រថុយ ដែលមានថាមពលខ្ពស់ ជាងការស្វែងរកសុវត្ថិភាព។

៩) ការសម្តែងចេញយ៉ាងត្រឹមត្រូវ ដែលវារឹងមាំ មុឺងម៉ាត់ជាងការរកហេតុផលលម្អៀងមកខាងខ្លួនឯង។

១០) ការចង់ឃើញសមត្ថភាពពិតរបស់ខ្លួនឯង ដែលវាល្អជាង ការចង់ឃើញអ្នកដ៏ទៃមកសម្របតាមចិត្តរបស់ខ្លួន។

អ្នកមិនចាំបាច់ពូកែអ្វីច្រើនពេកទេ ក្នុងការធ្វើជាមនុស្សក្លាហាន សូមឲ្យត្រឹមតែចង់ឈានទៅដល់សក្តានុពលខ្ពស់បំផុតរបស់ខ្លួនឯង ហើយសុខចិត្តលះបង់រឿងដែលមើលទៅហាក់បីដូចជាល្អក្នុងពេលនេះចោល ដើម្បីឲ្យបានរឿងដែលល្អបំផុត សម្រាប់សក្តានុពលរបស់ខ្លួនឯងមក។ នេះគឺរឿងដែលអ្នកធ្វើបាន មិនថាអ្នកមានសមត្ថភាពក្នុងកំរិតណាក៏ដោយ៕

John C Maxwell