មនុស្សស្រីធ្វើខ្លួនបែបណា ទើបក្លាយជាទេពអប្សរ ក្នុងចិត្តមនុស្សគ្រប់រូប

,

មនុស្សស្រីដែលមានចំណុចទាំងនេះ គឺជាមនុស្សស្រីដែលគួរឲ្យស្រលាញ់បំផុត៖

១) ​ចរិត​រួសរាយ​រាក់ទាក់មិន​ឆ្មើង​ឆ្មៃ

មាន​ចរិត​រួស​រាយ​ មិន​សូវ​ចេះ​ប្រកាន់​ច្រើន​ ហើយ​តែងតែ​នាំ​ភាព​រីករាយ​ដល់​មនុស្ស​ជុំវិញ​ខ្លួន។​​
២) ទឹក​មុខ​ប្រកបដោយ​ស្នាម​ញញឹម

ជា​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ញញឹម​​ រីករាយ​ ​មិន​ចូល​ចិត្ត​ធ្វើ​មុខ​ក្រញូវ ព្រោះ​វា​មិន​ស្អាត។
៣) មាន​ទឹក​ចិត្តនិង​ឥរិយាបថ​ល្អ

មាន​ទឹក​ចិត្ត​ចេះ​ជួយ​អ្នក​ដទៃ​ ចេះ​អាណិត​អាសូរ​ ហើយ​តែង​រីករាយ​ពេល​ដែល​ឃើញ​អ្នក​ដទៃ​រីករាយ ព្រមទាំងមានឥរិយាបថល្អជាមួយអ្នកនៅជុំវិញខ្លួន។

៤) រាង​កាយ​មាន​អនាម័យជានិច្ច

ចេះ​រៀប​ចំ​ខ្លួន​បាន​ស្អាត​បាត​ មិន​រញ៉េរញ៉ៃ មាន​ក្លិន​ក្រអូប​ ស្រស់​ស្អាត​ ដែល​មើល​ទៅ​មាន​របៀប​រៀប​រយ។​

៥) ថ្ពាល់​ខួច​ឡើង​ក្រហម​តិច​ៗ

ថ្ពាល់​ទន់​រលោង​​ខួច​ ហើយ​ក្រហម​តិច​ៗ ​ដែល​ធ្វើ​​មនុស្ស​ប្រុស​ណា​ក៏​បាក់​ចិត្ត​ស្រឡាញ់​។

៦) សក់​​រលោងស្អាត

សក់​មាន​របៀប​រៀបរយ​ មិន​រញ៉េរញ៉ៃ​ ស្អាត​រលោង​​ដែល​មើល​ទៅ​គួរ​ឲ្យ​ចង់​ប៉ះ​។​​​​

៧) ម្រាម​ដៃទន់​ស្រលូន​

ម្រាម​ដៃ​តូច​ហើយ​វែង ដូច​បន្លា​ក្រូច​ ហើយ​ទន់​រលោង​គូរ​ឲ្យ​ចង់​កាន់។​

ស្នេហា