អាថ៍កំបាំង ១២ចំនុច ធ្វើអោយទំនាក់ទំនង គូស្នេហ៍កាន់តែផ្អែមល្ហែម

,

នៅលើលោកនេះ មានគូស្នេហ៍ជាច្រើនគូ ដែលមើលទៅសាកសម និងផ្អែមល្ហែមជាមួយគ្នា។ ទាំងទំនាក់ទំនង ការគោរព ហើយនិងភាពទន់ភ្លន់ របស់ពួកគេគឺត្រូវបាន បង្ហាញយ៉ាងច្បាស់។ ដៃគូស្នេហាទាំងអស់ ដែលស្វែងរកឃើញនូវ អាថ៍កំបាំងក្នុងទំនាក់ទំនង គឺប្រៀបបីដូចជាស្រាល្អយ៉ាងដូច្នោះដែរ — ទុកកាន់តែយូរ កាន់តែមាន រសជាតិឆ្ងាញ់ លាយឡំដោយភាពរំភើប ហើយរៀងរាល់ថ្ងៃ ពោរពេញទៅដោយអាម្មណ៍ប្លែកថ្មី។

ថ្ងៃនេះយើង សូមធ្វើការបង្ហាញនូវ អាថ៍កំបាំងសាមញ្ញ របស់គូស្នេហ៍ប្រភេទនេះ តាមរយៈគន្លឹះសំខាន់ទាំង ១២ ចំនុចខាងក្រោម៖

១) ត្រូវធ្វើជាខ្លួនឯង និង ត្រូវមានភាពស្មោះត្រង់

វាពិតជាមានសារៈសំខាន់ណាស់ ដែលត្រូវតែមានភាពស្មោះត្រង់។ សូមកុំមានការភ័យខ្លាច ក្នុងការបង្ហាញអារម្មណ៍របស់អ្នក អោយដៃគូបានដឹង ពីព្រោះពួកគេគឺជា មនុស្សដែលជិតដិត នឹងអ្នកបំផុត។ ប្រសិនបើអ្នកមានរឿងអ្វីមួយដែលធ្វើអោយ អ្នកព្រួយចិត្ត សូមធ្វើការពិភាក្សារឿងទាំងអស់នោះ ជាមួយនឹងដៃគូរបស់អ្នក ព្រោះ លើលោកនេះគ្មានអ្នកណាអាច ដឹងចិត្តរបស់អ្នកបានទេ ប្រសិនបើអ្នកមិននិយាយចេញពីមាត់។

២) ត្រូវមានគំនិតវិជ្ជមាន

ត្រូវមានគំនិតវិជ្ជមាន ហើយសូមកុំធ្វើអោយដៃគូរបស់អ្នកអន់ចិត្ត។ ត្រូវមានសុទិដ្ឋនិយម ពីព្រោះទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏អ្នកនៅតែមានដៃគូ របស់អ្នក ដែរ។ អ្នកអាចនិយាយលេងសើច ពីកំហុសរបស់អ្នក សើចសប្បាយជាមួយគ្នា ស្វែងរកដំណោះស្រាយ ហើយបន្តដើរទៅមុខជាមួយនឹងគ្នាទៀត។

៣) ត្រូវចេះបារម្ភណ៍ពីគ្នា និង គាំទ្រគ្នាទៅវិញទៅមក

មនុស្សណាក៏ដោយតែងតែ មានពេលវេលាមិនសប្បាយចិត្ត ដូច្នេះអ្នកត្រូវបង្ហាញដល់ ដៃគូរបស់អ្នកថា គេមានអ្នកជាអ្នកនៅជួយលើកទឹកចិត្តនឹងគាំទ្រ។ ត្រូវបង្ហាញថា អ្នកព្រួយបារម្ភពីគេ រឿងទាំងអស់នេះគឺមិនពិបាកនឹងធ្វើទេ ហើយប្រសិនបើអ្នកធ្វើរឿងទាំងអស់នេះ ដៃគូរបស់អ្នកមានអារម្មណ៍ល្អប្រសើរឡើងវិញ។

៤) បង្ហាញក្ដីស្រលាញ់របស់អ្នក

ត្រូវបង្ហាញថាអ្នកត្រូវការដៃគូរបស់អ្នកកម្រិតណា។ កុំស្ទាក់ស្ទើរ ក្នុងការបង្ហាញក្ដីស្រលាញ់ និង ការយកចិត្តទុកដាក់ របស់អ្នកទៅកាន់ដៃគូ ពីព្រោះវាពិតជាមាន សារៈសំខាន់ខ្លាំងណាស់ ក្នុងការកសាងទំនាក់ទំនង ដែលរឹងមាំ និង ស៊ីជម្រៅរវាងអ្នកទាំងពីរ។ ត្រូវអោយដៃគូ របស់អ្នកយល់ថា ពួកគេគឺពិសេសបែបណា ចំពោះអ្នក។

៥) ទុកពេលវេលាផ្ទាល់ខ្លួនអោយគ្នាទៅវិញទៅមក

មនុស្សពីរនាក់មិនអាចនៅជាមួយគ្នា ពេញ ២៤ម៉ោងបាននោះទេ។ សូមកុំរារាំងចំណង់ចំណូលចិត្តដៃគូររបស់អ្នក ហើយក៏មិនត្រូវបោះបង់ចំណូលចិត្ត ខ្លួនឯងចោលដែរ។ អ្នកចាប់ផ្ដើមស្រលាញ់ដៃគូរបស់អ្នក ដោយសារចំណង់ចំណូលចិត្តរបស់គេ ហើយដៃគូរបស់អ្នកស្រលាញ់អ្នក ក៏ដោយសារតែចំណង់ចំណូលចិត្ត របស់អ្នកដូចគ្នា។ បើសិនជាបោះបង់ចំណង់ចំណូលចិត្តរបស់អ្នកចោល ដោយសារក្ដីស្រលាញ់ គឺពិតជាគ្មានន័យអ្វីទាំងអស់។

៦) ផ្ដល់ការគោរពអោយគ្នា

វាពិតជាមានសារៈសំខាន់ណាស់ ដែលអ្នកត្រូវគោរពដល់ការសំរេចចិត្តរបស់ដៃគូ ទោះបីពេលខ្លះអ្នកមិនយល់ស្រប ១០០% ក៏ដោយ។ អ្នកក៏គួរតែគោរព មិត្តភក្ដ និង ក្រុមគ្រួសាររបស់ពួកគេផងដែរ ពីព្រោះការគោរព គឺជាការកសាង ជំនឿចិត្តរវាងគ្នាក្នុងទំនាក់ទំនង។

៧) កុំអោយការប្រច័ណ្ឌ ចូលមកក្នុងជិវិតស្នេហារបស់អ្នក

ព្យាយាមកុំបង្ហាញការប្រច័ណ្ឌចេញមកក្រៅ ពីព្រោះទង្វើបែបនេះគឺបង្ហាញថា អ្នកគ្មានភាពជឿជាក់លើខ្លួនឯង និងមានភាពភ័យខ្លាច ក្នុងការបាត់បង់ដៃគូស្នេហា។ វាពិតជាគ្មានភាពចាំបាច់ទាល់តែសោះ ដែលអ្នកត្រូវធ្វើអោយភាគីម្ខាងទៀត ត្រូវឈឺក្បាលដោយសារតែការប្រច័ណ្ឌរបស់អ្នក។ ការមិនទុកចិត្តលើដៃគូរបស់អ្នក នឹងធ្វើអោយ ប៉ះពាល់ដល់អារម្មណ៍ដៃគូរបស់អ្នកយ៉ាងខ្លាំង ហើយនៅថ្ងៃណាមួយអ្នកនឹង ធ្វើអោយពួកគេបោះបង់អ្នក ដូចដែលអ្នកធ្លាប់បានភ័យខ្លាច។

៨) កុំព្យាយាមផ្លាស់ប្ដូរគ្នា

ត្រូវស្រលាញ់ និង ទទួលយកគ្រប់អ្វីៗ ដែលភាគីម្ខាងទៀតមាន។ ត្រូវទទួលយក លក្ខណៈសម្បត្ត និង ទំលាប់ផ្សេងៗរបស់ដៃគូ។ វាពិតជាគ្មានន័យដែលអ្នក ត្រូវមានអារម្មណ៍ ខ្មាសគេដោយសារតែរឿងតូចតាចទាំងអស់នេះ ប៉ុន្តែប្រសិនបើទម្លាប់ខ្លះធ្វើអោយមានផលប៉ះពាល់ខ្លាំង ហើយប្រសិនបើកែវាបាន នឹងធ្វើអោយមានប្រយោជន៍ ទាំងសងខាងនោះ អញ្ចឹងអ្នកគួរតែពិភាក្សារជាមួយដៃគូ ដោយសន្តិវិធីគឺជាការប្រសើរ។

៩) បង្កើតអនុស្សាវរីយ៍ជាមួយគ្នា

គ្មានរឿងអ្វី ដែលធ្វើអោយអ្នកកាន់តែស្និទស្នាល និង ស្រលាញ់គ្នាទ្វេរឡើង ក្រៅពីការបង្កើតអនុស្សាវរីយ៍ ជាមួយគ្នានោះទេ។ ការធ្វើដំណើរ រៀនរាំ ការហាត់ប្រាណ និង ការប្រកួតប្រជែងតិចតួច និងធ្វើអោយអ្នកកាន់តែស្រលាញ់គ្នា និង កាន់តែយល់ចិត្តគ្នាទ្វេរដង។

១០) កែប្រែជិវិតគូរបស់អ្នក អោយដូចទៅនឹងរឿងនិទាន

រៀបចំពិធីភ្ញាក់ផ្អើល ជូនកាដូតូចតាច សរសេរកូនសំបុត្រ និងការរៀបចំអាហារពេលល្ងាច ដ៏ Romantic រឿងទាំងអស់នេះសុទ្ធតែ រួមចំណែកជួយធ្វើអោយ ជីវិតគូរ របស់អ្នកកាន់តែមានរសជាតិ ប្រៀបបីដូចជារឿងនិទាន។

១១) ចំនាយពេលវេលានៅជាមួយគ្នា

កុំបែកអារម្មណ៍ នៅពេលដែលអ្នកចំនាយពេលនៅជាមួយគ្នា។ ការងារ និង ការព្រួយបារម្មណ៍ប្រចាំថ្ងៃ ពិតជាត្រូវការចំណាយពេលច្រើន ដូច្នេះ នៅពេលដែលអ្នក និង ដៃគូ ចំណាយពេលនៅជាមួយគ្នាតែពីរនាក់ អ្នកគួរតែបិតទូរស័ព្ទដៃ ហើយចំនាយពេលវេលាតិចតួចនេះ អោយមានតម្លៃជាមួយគ្នា។

១២) មានក្ដីសុបិន្ដរួមគ្នា

កុំកំណត់គោលដៅ ដែលពឹងផ្អែកលើ សុភមង្គល ឬ ជោគជ័យទូទៅ ត្រូវធ្វើអ្វីដើម្បីគោលដៅណា ដែលធ្វើអោយអ្នក និង ដៃគូរបស់អ្នក សប្បាយរីករាយ ដោយពិតប្រាកដ៕

ប្រែសម្រួលដោយ៖ ចំណេះ

ស្នេហា