បុគ្គល ៤ ប្រភេទដែលអ្នកគួរជៀសវាង

,

ក្នុងសង្គមមនុស្សយើងសព្វថ្ងៃនេះ មានលាយទ្បំទៅដោយមនុស្សជាច្រើនប្រភេទណាស់។ មនុស្សខ្លះល្អ គួរឲ្យរាប់អាន តែអ្នកខ្លះអាក្រក់ខ្លាំងគួរឲ្យស្អប់។ ដូចនេះនៅក្នុងដំណើរនៃជីវិតរស់នៅរបស់យើង យើងត្រូវចេះជ្រើសរើសប្រភេទមនុស្សបែបណាដែលត្រូវនៅក្បែរ រាប់អាន និងយកជាគ្នា ហើយគួរជៀសវាងនូវបុគ្គលប្រភេទណា ដែលមិនត្រូវយកខ្លួនទៅបៀត។ ខាងក្រោមនេះ យើងបានលើកយកបុគ្គលមិនល្អចំនួន ៤ ប្រភេទដែលអ្នកគួរជៀសវាង ដោយយោងទៅតាមបទបញ្ញត្តិរបស់ព្រះពុទ្ធិទ្រង់ទូន្មានមក។

បុគ្គល​មិន​ល្អ​ទាំង ៤​ ប្រភេទរួមមាន៖​

១)​ មនុស្សខ្ជិលច្រអូស

 ជា​មនុស្ស​ដែល​ខ្ជិល មិន​ប្រឹង​ប្រែង​ប្រកប​កិច្ច​ការ​រកសុីចិញ្ចឹម​ជីវិត ជា​ប្រភេទ​មនុស្ស​ដែល​រំពឹង​តែ​លើ​ប្រេង​វាសនា។

២) អ្នក​បួស​មិនសង្រួម​

ជា​ប្រភេទ​បុគ្គល​ដែល​បួស​រៀន​ក្នុង​សំណាក់​ព្រះ​ពុទ្ធសាសនា តែ​មិន​បាន​សង្រួម​កាយ គោរព​វិន័យ​ដែល ​ព្រះពុទ្ធ​បញ្ញត្តិតាក់តែងមក។

៣) អ្នក​ដឹកនាំ​ដែលមិនគិតមុនគូ

 ប្រភេទ​មនុស្ស​ដែល​ដឹក​នាំគេ ដឹក​នាំ​ជាតិ តែ​មិន​សូវ​មាន​ការ​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ ឲ្យ​បាន​ល្អិតល្អន់ មុន​នឹង​ធ្វើ​អ្វី​មួយ។ 

៤) អ្នក​ប្រាជ្ញ​ដែលក្រោធ​ខឹង​ច្រើន​

ធម្មតា​អ្នក​ប្រាជ្ញគឺ​ជា​បុគ្គល​ដែលមានចំនណេះ​​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ និង​គួរ​ជា​ទី​គោរព​នៃ​មនុស្ស​ផង​ទាំង​ឡាយ។ ដូច្នេះ​អ្នក​ប្រាជ្ញ ពុំ​គប្បី​ជា​មនុស្ស​មាន​សេចក្ដី​ខឹង​ក្រោធ​ច្រើននោះទេ។

យល់ដឹង