ឱកាសការងារពី ក្រុមហ៊ុន Mobile C&C ផ្នែក​​ពត៌មាន​វិទ្យា ទាំងអ្នកមានបទពិសោធន៍ និង ទើបតែបញ្ចប់ការសិក្សា

,

ក្រុមហ៊ុន Mobile C&C (Korea) Co., Ltd. គឺ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ទី​មួយ​ ​ផ្នែក​បច្ចេក​វិទ្យា​មក​ពី​ប្រទេស​កូរ៉េ ដែល​ធ្វើ​ការ​ផ្ដល់​ជូន​នូវ​ ដំណោះ​ស្រាយ​ផ្នែក​បច្ចេកទេស​ទាក់​ទង​នឹង​ទូរស័ព្ទ និង​ផ្ដល់​សេវាកម្ម​អភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេក​វិទ្យា​តាំង​ពី​ឆ្នាំ ១៩៩៥។

ចំណែក​ក្រុមហ៊ុន Mobile C&C (Cambodia) Co., Ltd. ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១២ ក្នុង​នាម​ជា​ផ្នែក​មួយ​របស់​ Mobile C&C (Korea) Co., Ltd. បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Mobile C&C (Cambodia) Co., Ltd. ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ផ្នែក​ពត៌មាន​វិទ្យា​គ្រប់​កម្រិត​ជាច្រើន​មុខ​តំណែង ដែល​ក្នុង​នោះ​រួម​មាន៖

  • Java Developer (១០ មុខ​តំណែង) – ត្រូវ​ការទាំង​កម្រិត​បឋម និង​កម្រិត​ខ្ពស់
  • C/C++ Developer (២ មុខតំណែង)

១) ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ងារ

បុគ្គលិក​ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​ត្រូវ​ ផ្ដល់​នូវ​ទំនួល​ខុស​ត្រូវ​លើ​ការ​ងារ​មួយ​ចំនួន​ក្នុង​ចំណោម​ការងារ​ខាង​ក្រោមនេះ៖

  1. អភិវឌ្ឍន៍​ និង​កែប្រែ​ នូវ​ប្រព័ន្ធ​គ្រប់គ្រង​ធនាគារ (Banking System Development)
  2. អភិវឌ្ឍន៍​ និង​កែប្រែ​ នូវ​ប្រព័ន្ធ​ផ្សារ​លក់​ទំនិញ​នៅ​លើ Online (Online Shopping Mall Development)
  3. អភិវឌ្ឍន៍​ និង​កែប្រែ​ នូវ​ប្រព័ន្ធ​វិភាគ​ទិន្នន័យ (Data Analytics Platform Development)
  4. អភិវឌ្ឍន៍​ និង​កែប្រែ​ នូវ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​លើ​ប្រតិបត្តិ​ការ​នានា (System Monitoring Development)
  5. អភិវឌ្ឍន៍​ និង​កែប្រែ​ នូវ​កម្មវិធី​សំរាប់​ទូរស័ព្ទ​ Android និង iOS (Mobile Hybrid App Development)
  6. Mobile Messenger Server APP Development
  7. IoT Platform Development
  8. Groupware Development

២) តម្រូវ​ការ​ទូទៅ​សំរាប់​គ្រប់​មុខ​តំណែង

  1. មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា និង​កែប្រែ​ប្រព័ន្ធ​ដែល​មាន​ស្រាប់​អោយ​កាន់​តែ​ប្រសើរ​ជាង​មុន
  2. មាន​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា និង​មាន​សមត្ថភាព​ស្វ័យ​ស្វែង​យល់​លើ​បញ្ហា​ដែល​ទាក់​ទង​ផ្សេង​ទៀត
  3. មាន​ភាព​អត់​ធ្មត់​នឹង​ការ​ងារ​ខ្ពស់ និង​អាច​មាន​លទ្ធភាព​បំពេញ​ការងារ​បាន​ទាន់​ពេល​វេលា
  4. មាន​ភាព​ចុះសម្រុង​ជា​មួយ​នឹង​បុគ្គលិក​ដទៃ​ទៀត​ដែល​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា
  5. មាន​សមត្ថភាព​រៀន​បច្ចេកទេស​និង​អ្វី​ដែល​ថ្មី​បាន​លឿន
  6. មាន​សមត្ថភាព​ល្អ​ក្នុង​ការ​ទំនាក់​ទំនង

៣) តម្រូវ​ការ​សម្រាប់​មុខតំណែង Java Developer (កម្រិតបឋម)

  1. ​ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ វិទ្យាសាស្ដ្រ​កុំព្យូទ័រ វិស្វករ​កុំព្យូទ័រ ឬ​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​ស្មើ
  2. មាន​ចំណេះ​ដឹង​បឋម​លើ​ភាសា Java ដោយ​ស្គាល់​ទាំង​ design patterns និង web frameworks
  3. មាន​ចំណេះ​ដឹង​ទាក់​ទង​នឹង Java framework មួយ​ចំនួន​ដូច​ជា jQuery និង​ framework ដទៃ​ទៀត
  4. ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​ការ​ទាក់​ទង​នឹង ប្រព័ន្ធ​ប្រតិបត្តិ​ការ Windows ឬ Linux
  5. ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​ការ​ជាមួយ​នឹង បច្ចេក​ទេស​ផ្នែក​ Client-side ដូច​ជា HTML5, CSS, JavaScript, JQuery

៤) តម្រូវ​ការ​សម្រាប់​មុខតំណែង Java Developer (កម្រិត​ខ្ពស់)

  1. ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ វិទ្យាសាស្ដ្រ​កុំព្យូទ័រ វិស្វករ​កុំព្យូទ័រ ឬ​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​ស្មើ
  2. ​ត្រូវ​មាន​បទ​ពិសោធន៍​ចាប់​ពី ៥​ឆ្នាំ​ឡើង​ទៅ ទាក់​ទង​នឹង​ធ្វើ​ការ​អភិវឌ្ឍន៍កម្មវិធី​ដោយ​ប្រើ​ភាសា Java និង Spring framework.
  3. ត្រូវ​មាន​ចំណេះ​ដឹង​ខ្ពស់​លើ​ភាសា Java ដោយ​ស្គាល់​ទាំង​ design patterns និង web frameworks
  4. ត្រូវ​មាន​បទពិសោធន៍​ជាមួយ SQL Server, MySQL និង PostgreSQL
  5. ត្រូវ​មាន​បទពិសោធន៍​ និង​ជំនាញ​ដែល​ធ្វើ​អោយ​ការ​យក​ទិន្នន័យ​ពី​ Database បាន​លឿន​និង​ចំណេញ​ពេលវេលា​ជាមួយ SQL Server, MySQL និង PostgreSQL
  6. ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​ការ​ទាក់​ទង​នឹង ប្រព័ន្ធ​ប្រតិបត្តិ​ការ Windows ឬ Linux
  7. ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​ការ​ជាមួយ​នឹង បច្ចេក​ទេស​ផ្នែក​ Client-side ដូច​ជា HTML5, CSS, JavaScript, JQuery

៥) តម្រូវ​ការ​សម្រាប់​មុខ​តំណែង C/C++ Developer

  1. ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ វិទ្យាសាស្ដ្រ​កុំព្យូទ័រ វិស្វករ​កុំព្យូទ័រ ឬ​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​ស្មើ
  2. ត្រូវ​មាន​បទ​ពិសោធន៍​ចាប់​ពី ៣​ឆ្នាំ​ឡើង​ទៅ ទាក់​ទង​នឹង​ការ​អភិវឌ្ឍន៍​កម្មវិធី
  3. ត្រូវ​ចេះ និង​មាន​ចំណង់​ចំណូល​ចិត្ត​ចំពោះ​ភាសា C/C++
  4. ត្រូវ​មាន​ជំនាញ OOP
  5. ត្រូវ​មាន​បទពិសោធន៍​ជាមួយ SQL Server, MySQL និង PostgreSQL
  6. ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​ការ​ទាក់​ទង​នឹង ប្រព័ន្ធ​ប្រតិបត្តិ​ការ Windows ឬ Linux

៦) ទំនាក់ទំនងដើម្បី​ដាក់ពាក្យ

  • ទំនាក់ទំនង៖ Mr. Jay Hwang
  • លេខទូរស័ព្ទ៖ 092212468
  • អ៊ីមែល៖ [email protected]
  • គេហទំព័រ៖ http://kh.mcnc.co.kr
  • អាស័យដ្ឋាន៖ 3F, PGCT Center, St.274, Tonle Basac, Chamkarmon, PhnomPenh.

ក្រុមហ៊ុន​ផ្ដល់​ជូន​នូវ​ កញ្ចប់​ប្រាក់​បៀវត្តន៍ដែល​ខ្ពស់​ និង​ប្រកួត​ប្រជែង រួម​ទាំង​មាន​ ការធានារ៉ាប់រង និង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត។

បញ្ជាក់៖ ចំពោះការជ្រើសរើសនេះមិនមានថ្ងៃផុតកំនត់នោះទេ