ស្វែងយល់ពីប្រភេទនៃការដើរកម្សាន្តរបស់មនុស្សសព្វថ្ងៃនេះ និងស្វែងយល់ពីខ្លួនឯង ស្ថិតក្នុងក្រុមអ្នកដើរកម្សាន្តបែបណាដែរ!

,

ការដើរលេងត្រូវបានមនុស្សទូទៅចាត់ទុកជាសកម្មភាពកម្សាន្តលំហែកាយ ឬក្នុងគោលបំណងផ្សេងៗ។ មនុស្សខ្លះចូលចិត្តដើរកម្សាន្តម្នាក់ឯង រឺឯអ្នកខ្លះទៀតចូលចិត្តដើរជាគូរឬជាក្រុម។ មនុស្សខ្លះដើរលេងក្នុងគោលចំណងលំហែ សម្រាកកាយពីការងារ អ្នកខ្លះទៀតដើរកម្សាន្តក្នុងគោលបំណងធ្វើជំនួញ ឬសាសនាជាដើម។

កញ្ញា ចន្ធា

សម្រាប់អ្នកវិញ តើការដើរកម្សាន្តរបស់អ្នកស្ថិតនៅក្នុងគោលបំណងអ្វីដែរ? បើចង់ដឹងច្បាស់សូមមកតាមដានជាមួយយើងបន្តរទៀតនៅខាងក្រោមនេះ៖

១) ដើរ​កម្សាន្ត​ដើម្បី​អភិវឌ្ឍ​ខ្លួន​

ពួកគេដើរកម្សាន្ត ដើម្បី​ទទួល​បាន​ចំណេះដឹងល្អៗ​ថ្មី​ៗ ពីមនុស្ស និង មជ្ឈដ្ឋានដែលពួកគេបានទៅលេង។ ពួគគេតែងតែកត់ត្រាទុក និងស្វែងរកអ្វីដែលល្អនិងថ្មីជានិច្ច។​

២) ដើរ​កម្សាន្ត​ក្នុងពេល​សម្រាក​

មនុស្សខ្លះគាត់ដើរលេងតែក្នុងពេល​សម្រាក​ ឬ​ក្នុងឱកាស​បុណ្យទានផ្សេងៗ។ ពួកគេតែងតែរង់ចាំ និងរំពឹងនិងបានចេញក្រៅដើរលេង ក្នុងឱកាសថ្ងៃឈប់សំរាក ឬថ្ងៃបុណ្យទានផ្សេងៗចូលមកដល់។

៣)  ដើរ​កម្សាន្ត​ដើម្បី​ធ្វើជំនួញ​

នាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើន ធ្វើដំណើរកម្សាន្តក្នុងគោលបំណងបង្កើតឱកាស ឬពន្រឹងនិងពង្រីក​ជំនួញរបស់ពួកគេ។ ពួកគេតែងតែស្វះស្វែងនិងរុករកទីកន្លែងថ្មីៗហើយល្អ និងសមស្របសម្រាប់ឱកាសជំនួញរបស់ពួកគេ។ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តូចធំទាំងទ្បាយគឺជាគោលដៅរបស់ពួកគេ។

៤) ដើរ​កម្សាន្តដើម្បីគេចវេស​ពី​ភាព​តប់ប្រមល់​

ពួកគេដើរលេងដើម្បីកាត់បន្ថយនិងបំបាត់ ជំងឺស្ត្រេស ភាពធុញថប់​ ​ភាព​ភ័យ​ព្រួយ ការ​បែកបាក់​ស្នេហា ការបរាជ័យ​ និង​បំភ្លេចរឿងរ៉ាវមិនល្អចេញពីការចងចាំរបស់ពួកគេ។

៥) ដើរ​កម្សាន្ត​ដើម្បីផ្សព្វផ្សាយ​សាសនា​

សព្វថ្ងៃមានក្រុមមនុស្សជាច្រើន ធ្វើដំណើរកម្សាន្តក្នុងគោលបំណង ផ្សព្វផ្សាយសាសនា​របស់ពួកគេ ទៅកាន់ក្រុមមនុស្ស ដែលស្ថិតនៅក្នុងគោលដៅដែលពួកគេនឹងទៅ​។


ប្រភព៖ Traveldoctor UK

យល់ដឹង