ឯតទគ្គកម្ម "Gangnam Style" ដែលឈរលេខ១លើលោករយៈពេល ៥ ឆ្នាំត្រូវបានបំបែកខណៈបទ "Despacito" ទើបតែចេញហក់ទ្បើងដល់លេខ៤

,

ឯតទគ្គកម្មរបស់បទ "Gangnam Style" ដែលឈរនៅលេខរៀងទី ១ លើពិភពលោក មានអ្នកចូលមើលច្រើនបំផុតក្នុងយូធូបរយៈពេល ៥ ឆ្នាំ មកនេះត្រូវបានបំបែកហើយក្នុងពេលប៉ុន្មានថ្ងៃមុននេះ ដោយបទ "See You Again" ខណៈពេលដែលបទ "Despacito" ដែលទើបតែចេញបានកន្លះឆ្នាំសោះ តែស្ទុះទ្បើងដល់ចំណាត់ថ្នាក់លេខ ៤ មានអ្នកចូលមើលរហូតដល់ជាង ២៦០០ លានដង។

បទ "Gangnam Style" ច្រៀងដោយលោក PSY ជនជាតិកូរ៉េខាងត្បូង ចេញកាលពីឆ្នាំ ២០១២ ហើយជាបទដែលល្បីល្បាញខ្លាំងបំផុតទូទាំងពិភពលោក ហើយមានអ្នកចូលមើលក្នុងយូធូបច្រើនលើសលប់ (ជាង ២៩០០ លានដងគិតមកដល់ទល់ពេលនេះ) រហូតធ្វើឲ្យបទនេះ ឈរនៅលើកំពូលតារាងជាបទដែលមានអ្នកមើលច្រើនបំផុតរយៈពេល ៥ ឆ្នាំមកនេះ ដោយគ្មានបទណាអាចបំបែកបាន។

រហូតមកដល់ឆ្នាំ ២០១៧ ក្នុងកំលុងពេលកន្លងទៅថ្មីៗនេះ ឯតទគ្គកម្មរបស់បទ "Gangnam Style" ត្រូវបានបំបែកដោយបទ "See You Again" ច្រៀងដោយ Wiz Khalifa និង Charlie Puth ដែលទើបតែចេញកាលពីឆ្នាំ ២០១៥។ បទ "See You Again" នេះត្រូវបានគេចាត់ទុកថាជាបទចម្រៀងដែលធ្វើទ្បើងដើម្បីជាការឧទ្ទិសដល់លោក Paul Walker ដែលជាតួរអង្គសំខាន់ក្នុងរឿង Fast And Furious ដែលបានទទួលអនិច្ចកម្មដោយគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០១៥ កន្លងទៅ។

ចំណែកឯបទ "Despacito" ឯណោះវិញគឺជាបទដែលច្រៀងដោយ Luis Fonsi និង Daddy Yankee ទើបតែចេញនៅដើមឆ្នាំ ២០១៧ នេះប៉ុណ្ណោះតែទទួលបានជោគជ័យមិនធម្មតា គឺស្ថិតនៅលេខរៀងទី ៤ បន្ទាប់ពីបទ "Sorry" របស់ Justin Bieber។

ទៅមើលវីដេអូកំពូលបទចម្រៀងទាំង ៤ នេះខាងក្រោម៖

១) បទ "See You Again" ដោយ Wiz Khalifa និង Charlie Puth

២) បទ "Gangnam Style" ដោយ PSY

៣) បទ "Sorry" ដោយ Justin Bieber

៤) បទ "Despacito" ដោយ Luis Fonsi និង Daddy Yankee

ប្រភព៖ យូធូប