បើចង់ជោគជ័យត្រូវចេះ ស្វែងរកចំនុចល្អ ក្នុងភាពបរាជ័យ

,

នៅពេលដែលយើងលូកដៃចូលទៅធ្វើអ្វីម្យ៉ាង តែងតែមានលទ្ធិផលពីរជានិច្ចគឺ ភាពជោគជ័យ និងភាពបរាជ័យ។ ទោះបីទាំងពីរនេះវាផ្ទុយពីគ្នាក៏ដោយ តែបើមើលពីទិសដែលផ្ទុយគ្នាវិញ គឺប្រៀបដូចជាកំលាំងដែលជំរុញចិត្តយើង​បានយ៉ាងល្អទាំងពីរ។ ទោះបីជាបែបនេះក៏ដោយ មនុស្សយើងត្រូវមានគោលគំនិតរឹងមាំក្នុងផ្លូវវិជ្ជមានជាមុនសិន។

នៅរៀងរាល់ភាពជោគជ័យម្តងៗ ជាកម្លាំងជំរុញចិត្តឲ្យយើងដើរទៅមុខយ៉ាងរឹងមាំ ហើយក៏ជាចំណុចមួយដែលដាស់តឿនអារម្មណ៍យើងឲ្យពុះពារ ដើរទៅមុខយ៉ាងប្រាកដប្រជា មិនព្រមឈប់មួយកន្លែង និងអភិវឌ្ឍន៍ខ្លួនឲ្យរីកចំរើនទៅមុខជានិច្ច។ ជាការពិតណាស់ បញ្ហាមួយចំនួនដែលអ្នកបានទទួលជោគជ័យ ដែលបានជួបប្រទះហើយនោះ ក៏ជាហេតុធ្វើឲ្យអ្នកចង់ដើរទៅរកភាពជោគជ័យជាបន្តរបន្ទាប់ទៀតដោយមិនព្រមឈប់នៅស្ងៀម។

នៅក្នុងផ្លូវអវិជ្ជមានវិញ បើអ្នកជួបភាពបរាជ័យ អ្នកតែងតែមានអារម្មណ៍គ្រោតគ្រាត​ មួរម៉ៅ រាថយ ហត់នឿយ ជាមួយអារម្មណ៍ដែលអ្នកទន់ជ្រាយនិងភាពបរាជ័យទាំងនោះ។ តែនោះមិនមែនជាអ្វីដែលជាភាពបរាជ័យខ្លាំងនៅទ្បើយទេ ព្រោះវាមានចំនុចល្អឲ្យឃើញខ្លះៗដែរ។ ចំណុចល្អដែលនិយាយនោះគឺ «ការផ្លាស់ប្តូរកំលាំងចិត្តដែលរាថយ ឲ្យក្លាយជាកំលាំងចិត្តតស៊ូទៅមុខទៀត» ដែលនេះជាគុណសម្បត្តិម្យ៉ាងដែលអ្នកទទួលជោគជ័យទាំងទ្បាយជួបប្រទះ។

អ្នកត្រូវចេះកែច្នៃភាពបរាជ័យ ឲ្យក្លាយជាកំលាំងចិត្តរឹងមាំមួយ ដោយចំណុចចាប់ផ្តើមនោះគឺ ត្រូវផ្តើមមើលពីផ្នត់គំនិតប្លែកៗរបស់អ្នកដែលតែងតែរាថយនៅពេលបរាជ័យ ដោយធ្វើមិនឲ្យភាពបរាជ័យ និងភាពរាថយនោះ មករំខានអ្នកទៀត អ្នកត្រូវតែរៀនពីវា ហើយកែប្រែវាចេញ។

អត្ថបទ៖ ផ្នត់គំនិតជោគជ័យ

ឃ្លាំងគំនិត យល់ដឹង សហគ្រិនវ័យក្មេង