តើធ្វើដូចម្តេចទើបក្លាយជាអ្នកចាប់ផ្តើមដ៏ល្អ? ជាពិសេសសម្រាប់អ្នក ចាប់ផ្តើមប្រទ្បូកក្នុងអាជីពការងារ ជាលើកដំបូង

,

ការដែលក្លាយជាអ្នកចាប់ផ្តើមដ៏ល្អ អ្នកគួរមានគុណសម្បត្តិដូចតទៅនេះ៖

រូបភាព៖ កញ្ញា ស្រីរ័ត្ន និង ក្មេងៗ

១) ព្រមធ្វើជាអ្នកស្ម័គ្រចិត្ត

បើអ្នកលះបង់ដើម្បីប្រយោជន៍រួម ក្នុងពេលដែលសង្គមត្រូវការ ការងារស្ម័គ្រចិត្តមានច្រើនប្រភេទច្រើនយ៉ាង ដែលត្រូវការអ្នកធ្វើការក្នុងពេលនេះ ដូចជានៅពេលមន្ទីពេទ្យត្រូវការឈាមទៅឲ្យអ្នកជំងឺ អ្នកត្រូវប្រមូលបក្សពួកមិត្តភក្តិនាំគ្នាទៅជួយបរិច្ចាគឈាម ប្រៀបដូចជាបានជួយជីវិតអ្នកជំងឺអុីចឹងដែរ។

២) ជាមនុស្សមានចិត្តធម៏ ព្រមធ្វើកិច្ចការធ្ងន់ពុំមែនដើម្បីលុយ ប៉ុន្តែដើម្បីអ្វីដែលប្រសើរជាងលុយ

បើអ្នកមានពេលទំនេរច្រើន ហើយមិនដឹងត្រូវចំណាយពេលវេលាទាំងនោះឲ្យមានប្រយោជន៍យ៉ាងម៉េចនោះ អ្នកអាចធ្វើជាអ្នកស្ម័គ្រចិត្តជាគិលានុបដ្ឋាកក៏បាន។ មានអ្នកជំងឺរាប់រយរាប់ពាន់នាក់ដែលគួរឲ្យអានិតកំពុងរង់ចាំអ្នក ជាពិសេសអ្នកជំងឺដែលសង្គមស្អប់ខ្ពើម ដូចជាជំងឺឃ្លង់ ជំងឺរបេងជាដើម។

៣) ស្ម័គ្រចិត្តលះបង់ដើម្បីសមូហភាពក្នុងគ្រាដែលសង្គមត្រូវការ

ក្នុងរដូវរងាអាកាសធាតុត្រជាក់ខ្លាំងណាស់ យើងគួរស្ម័គ្រចិត្តជួយស្វែងរកអ្នកឧបត្ថម្ភសម្លៀកបំពាក់ បរិច្ចាគគ្រឿងឧបភោគបរិភោគយកទៅចែកចាយដល់អ្នកដែលទីទាល់ក្រ អត់ឃ្លាន និងគួរឲ្យអាណិតទាំងទ្បាយ។

មិនចាំបាច់ខ្លាចថា អ្នកណារិះគន់ថាយកមុខយកមាត់ ឬច្រណែនឈ្នានីសលើសមត្ថភាពរបស់អ្នកនោះទេ។ ក្នុងទីនេះ កិច្ចការជួយសង្គ្រោះមនុស្សជាតិ គឺជាអ្វីដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ជាកំពូលកិច្ចការក្នុងជីវិតរបស់យើង។

តើអ្នកធ្លាប់ដឹងអំពីមនុស្សដែលមិនគិតធ្វើអ្វីសោះ ប៉ុន្តែបានទទួលការគោតសរសើរ ដោយហេតុតែពុំបានជំទាស់អ្នកណា ពុំបានរំខានអ្នកណា។ អ្នកមិនចង់ក្លាយជាមនុស្សប្រភេទនេះទេ មែនទេ? «ចូរចាប់ផ្តើមធ្វើឥលូវនេះ» ចាក់កូនសោរបញ្ឆេះម៉ាសុីនគ្រឿងយន្ត ហើយជាន់ហ្គែរបន្ថែមល្បឿនទ្បើង។

អត្ថបទ៖ គំនិតជោគជ័យ

ឃ្លាំងគំនិត យល់ដឹង