បើចង់បើកអាជីវកម្ម ខ្នាតតូចឬមធ្យម (SME) តើលោកអ្នកត្រូវរៀបចំ និងមានចំណេះដឹងអ្វីខ្លះ?

,

បើអតិថិជនចូលមកទិញតែម្តង ហើយមិនមកទិញទៀតនោះ ម្ចាស់ជំនួញត្រូវស្វែងរកអតិថិជនថ្មីគ្រប់ពេលវេលា ដែលធ្វើឲ្យហត់នឿយជាង ហើយអតិថិជនថ្មីៗនិងមានកំនត់ បន្តិចមកក៏អស់ទៅទៀត ភាពស្មោះត្រង់ អំពើសុចរិតរបស់អតិថិជន  ទើបជាបច្ច័យសំខាន់ដែលធ្វើឲ្យអាជីវកម្មទទួលបានជោគជ័យ។

បើអាជីវកម្មដែលលោកអ្នកចង់ធ្វើ ជាអាជីវកម្ម SME គឺជាអាជីវកម្មខ្នាតតូច ឬខ្នាតកណ្តាល ហើយត្រូវប្រើដើមទុនច្រើនគ្រាន់បើដែរ គឺលោកអ្នកត្រូវត្រៀមរៀបចំផែនការ ហើយធ្វើអ្វីគ្រប់យ៉ាង ទម្រាំតែអាចចាប់ផ្តើមបើកអាជីវកម្មបាន។

លោកអ្នកត្រូវត្រៀមដើមទុន ការដាក់ឈ្មោះ ហើយការសូមអភ័យឯកសិទ្ធិ ជានីតិបុគ្គល ដែលអាចចុះជាហាងទំនិញ ហាងភាគហ៊ុន ឬក្រុមហ៊ុនដែលមានការខុសប្លែកពីគ្នា លោកអ្នកត្រូវរៀបចំផែនការខាងការផលិត ការចំណាយ ការដាក់តម្លៃ ការដាក់យីហោ ចំនុចល្អរបស់ផលិតផល វិធីសាស្រ្តក្នុងការចំណាយ វិធីសាស្រ្តទីផ្សារ ការវិភាគមើលចំនួនក្នុងការចំណាយ និងប្រាក់ចំនូល ការផ្ទុកទំនិញសម្រាប់លក់ វិភាគការចាយវាយទុកជាមុន ដើម្បីត្រៀមដើមទុនសម្រាប់ការចំណាយ មុនពេលដែលប្រាក់ចំណូលចូលមកក្រុមហ៊ុន និការចំណាយផ្សេងៗ ពេលដែលអាជីវកម្មចាប់ផ្តើមដំណើរការនោះ។

ការចាប់ផ្តើមធ្វើមុខជំនួញ យើងគួរមានចំណេះដឹងបទពិសោធនៅក្នុងអាជីវកម្មនោះ ហើយសំខាន់មួយទៀត ម្ចាស់មុខជំនួញគួរតែមានចំណេះដឹងខាងបញ្ជីរ ច្បាប់ទាក់ទងជាមួយមុខជំនួញ ដូចជាការធ្វើកិច្ចសន្យា ច្បាប់នីតិបុគ្គល ការបង់ពន្ធ ច្បាប់ទម្លាប់ខាងបង់ពន្ធជាដើម។

អត្ថបទ៖ អាជីវកម្មជោគជ័យ

គំនិតជោគជ័យ អាជីវកម្ម