វិធីសាស្រ្តដែលអ្នកត្រូវដឹង បើចង់រកលុយតាម Youtube

,

ទោះ​បី​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្ដី តែការរកលុយតាម Youtube នៅមានឱកាសអាចរកលុយបានរាប់រយដុល្លាឯណោះក្នុងមួយខែៗ។ តើអ្នកត្រូវយ៉ាងម៉េចខ្លះបើចង់រកលុយតាមប្រព័ន្ធអុីនធឺណេត Youtube នេះ?

ខ្មែរអានសូមលើកយកចំនុច ៤ ដែលអ្នកត្រូវធ្វើ ដើម្បីឈានទៅការរកលុយតាម Youtube បាន៖

១) បង្កើត YouTube Channel

ការ​បង្កើត YouTube Channel អ្នកគ្រាន់តែត្រូវការ កុំព្យូទ័រ ឬស្មាតហ្វូន​មួយ និង​មាន​គណនី Google ឬ Gmail នោះអ្នកអាចបង្កើត Channel មួយបានយ៉ាងស្រួល។ បន្ទាប់មកអ្នកអាច Upload វីដេអូ​ឃ្លីប​របស់​ខ្លួន​បានហើយ។

ចំពោះវីដេអូ អ្នកត្រូវស្វែងរកវីដេអូដែលមានខ្លឹមសារ ប្លែកៗ ហើយទាក់ទាញ រួចយកមក Upload ចូលក្នុង Channel របស់អ្នកជាប្រចាំ ដើម្បីទាក់ទាញអ្នកចូលទស្សនា។

២) ​ឧបករណ៍​ថត​វីដេអូ

ការថតវីដេអូ អ្នកអាចប្រើស្មាតហ្វូនរបស់អ្នកសម្រាប់ថតក៏បាន មិន​ចាំ​បាច់​ដល់​ទៅ​កាមេរ៉ា DSLR ធំៗ​នោះ​ទេ។ ប៉ុន្តែបើអ្នកមានលទ្ធិភាព ប្រើកាមេរ៉ាប្រភេទ DSLR នោះវាមានលទ្ធិភាពថតរូបបានច្បាស់រហូតដល់ទៅកំរិត 4k ដែលធ្វើអោយវីដេអូរបស់អ្នកមានភាពច្បាស់ល្អ និងទាក់ទាញខ្លាំង។

៣) ​​ឧបករណ៍​ថត​សំលេង

ចង់អោយវីដេអូមានសំលេងច្បាស់ល្អ អ្នកត្រូវជ្រើសរើសយកឧបករណ៍​ថត​សំលេង ដែលមានប្រសិទ្ធិភាពខ្ពស់។ ក្រុមអ្នកជំនាយដែលថតវីដេអូដែលមានសំលេងច្បាស់ល្អ គឺគេមានឧបករណ៍​ថត​សំលេងល្អជាជំនួយ។ អ្នកគួរ​សិក្សាស្វែងយល់ និងកែ​លំអរ​វីដេអូ​របស់​ខ្លួន​ ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​បន្ថែម​ទៀត ដោយប្រើប្រាស់កម្មវិធីកែលំអរវីដេអូផ្សេងៗ។

៤ ស្វែងរក​អ្នក​ទស្សនាវីដេអូរបស់អ្នក​ជា​ប្រចាំ

អ្នកត្រូវចេះបង្ហាញវីដេអូរបស់អ្នកទៅកាន់អ្នកទស្សនា។ ការបង្ហាញត្រូវច្បាស់លាស់ និងសមរម្យដែលអាចអោយអ្នកទស្សនាគេទទួលយកបាន។ អ្នកត្រូវយល់ពីវីដេអូរបស់អ្នកអោយច្បាស់ ហើយធ្វើការរៀបរាប់ និងពន្យល់ពីអ្វីដែលអ្នកថតបានទៅកាន់អ្នកទស្សនា។

វិធីសាស្រ្តមួយទៀតអ្នកអាចដាក់ Comment  ពី Channel របស់ខ្លួនក្នុងវីដេអូផ្សេងទៀតដែលមានប្រធានបទស្រដៀងគ្នា វាអាចជួយទាក់ទាញអ្នកទស្សនាចូលទៅក្នុង Channel របស់អ្នកបាន។

ប្រភព៖ T4

ឃ្លាំងគំនិត យល់ដឹង