សហគ្រិន​ជោគជ័យ​ ៦ រូប​ ដែលតស៊ូ​ជាមួយ​នឹង​ជំងឺ​​ មិន​​អាច​អាន​ និង​សរសេរ​បាន​ត្រឹម​ត្រូវ​ (Dyslexia)

,

មនុស្ស​នៅ​ក្នុង​បញ្ជី​ខាង​ក្រោម​នេះ ត្រូវ​បាន​​ទទួល​ស្គាល់​ថាជាអ្នក​ដឹកនាំ​​និង​សហគ្រិន​ដ៏​ជោគជ័យ​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ​ដែល​ពួក​គាត់​បំពេញ​ការងារ។ ពួកគាត់​ត្រូវ​បាន​គេ​ស្គាល់​​តាម​រយៈ​ជោគជ័យ​​​ជា​សហគ្រិន អ្នក​ដឹកនាំ និង​ជា​អ្នក​​ច្នៃ​ប្រឌិត។ ក៏​ប៉ុន្តែ​ពួកគាត់​​ត្រូវ​បាន​គេ​ដឹង​ថា បាន​យក​ឈ្នះ​លើ​ឧបសគ្គយ៉ាង​ធំ​មួយដែល​គ្រប់​គ្នា​មិន​អាច​ស្មាន​​បាន​នោះ​គឺ ពួក​គាត់​ត្រូវ​ឆ្លង​កាត់​ជំងឺ​ដែល​ពាក់​ព័ន្ធ​និង​ខួរ​ក្បាល​ដែល​ បណ្ដាល​អោយ​ពួកគាត់​មាន​ការ​ពិបាក​ក្នុង​ការ​អាន​និង​សរសេរ។

១) លោក Henry Ford

នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​គាត់​ដើម្បី​ព្យាបាល​ជំងឺ​នេះ លោក​ Ford ជារឿយៗ​តែង​តែ​ធ្វើ​ការ​អនុវត្ត​​ម្ដង​ហើយ​ម្ដង​ទៀត​​នូវ​រាល់​​គ្រប់​សកម្មភាព​របស់​គាត់​ រហូត​ការ​អនុវត្ត​នេះ​ក្លាយ​ទៅ​ជា​ទំលាប់​ក្នុង​ជីវិត​​របស់​លោក​។ ទំលាប់​នេះ​បាន​ជួយ​​ធ្វើ​ការ​ដុស​ខាត់​សមត្ថភាព​របស់​គាត់​ ក្នុង​ការ​​បើក​ដំណើរ​ការ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ជោគជ័យ​មួយ​នៅ​លើ​ពិភព​លោក។

២) លោក Thomas Edison

មនុស្ស​ជាច្រើន​ស្គាល់​លោក Edison ថា​ជា​អ្នក​វិទ្យាសាស្ដ្រ​មួយ​រូប។ ក៏ប៉ុន្តែ​ពួក​គេ​ប្រហែល​ជា​មិន​ដឹង​ទេ​ថាលោក Edison បាន​យក​ឈ្នះ​ជំងឺ​ dyslexia របស់​លោក​ដោយ​ធ្វើ​​ដំណើរ​ការ​ក្រុម​ហ៊ុន អេឡិចត្រូនិច និង វិស្វកម្មដ៏​ជោគ​ជ័យ​មួយ ដែល​សព្វថ្ងៃ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុម​ហ៊ុន General Electric។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន General Electric ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ក្រុម​ហ៊ុន​លំដាប់​ថ្នាក់​អន្តរជាតិ​ដ៏​ជោគ​ជ័យ​មួយ ហើយ​គឺ​ជា​ក្រុម​ហ៊ុន​​មួយ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន​ជោគជ័យ​បំផុត ក្នុង​ចំណោម​ ៥០០​ក្រុមហ៊ុន​ផ្សេងទៀត​នៅ​លើ​ពិភពលោក។

៣) លោក Richard Branson

អ្នក​ដឹក​នាំ​ពាណិជ្ជកម្ម​ដែល​មាន​ភាព​ល្បី​ល្បាញ​ជាង​គេ​ដែល​មាន​ជំងឺ dyslexia នេះ​ប្រហែល​ជាលោក Richard Branson។ សហគ្រិន​សញ្ជាតិ​អង់គ្លេស​រូបនេះ បាន​ធ្វើ​ការ​​ដាក់​ភ្នាល់​ភាព​ជោគជ័យ​របស់​លោក​ពី​ការ​ធ្វើពាណិជ្ជកម្ម ទស្សនាវដ្ដី​ជាមួយ​នឹង​សិស្ស​របស់​គាត់ ហើយ​កែប្រែ​ពាណិជ្ជកម្មនេះ​ទៅ​ជា​ក្រុម​ហ៊ុន​ និង​ ​និមិត្តសញ្ញា​ដ៏​មាន​ឥទ្ធិពល​នៅ​លើ​ពិភព​លោក – ក្រុមហ៊ុន​ Virgin Inc។ លោក Branson ជារឿយៗ​តែង​តែ​និយាយ​ថា​ជំងឺ dyslexia នេះ​គួរ​តែ​ត្រូវ​ចាត់​ទុក​ជាសញ្ញា​នៃ​សក្តានុពល​របស់​មនុស្ស​ម្នាក់។

៤) លោក Jamie Oliver

ជំងឺ Dyslexia មិន​អាច​ធ្វើ​ការ​រារាំង​លោក Jamie Oliver ​មិន​អោយ​ក្លាយ​ទៅ​ជា​ចុងភៅ​ដ៏​ល្បី​ល្បាញ​ និង​អ្នក​ដឹក​នាំ​ពាណិជ្ជកម្ម ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ពាសពេញ​ពិភពលោក​បាន​នោះ​ទេ។ ពាណិជ្ជកម្ម​​ភោជនីយដ្ឋាន​របស់​លោក​បាន​ធ្វើ​ការ​ពង្រីក​ខ្លួន​ពាស​ពេញ​ពិភពលោក។ រឿង​ដែល​មិន​គួរ​អោយ​ជឿ​នោះ​គឺ លោក Jamie អាន​សៀវភៅ​ដំបូង​នៅ​ពេល​ដែល​លោក​មាន​អាយុ ៣៨​ឆ្នាំ​ទៅហើយ។

៥) លោក Ingvar Kamprad

ស្ថាបនិក​ក្រុមហ៊ុន Ikea លោក Ingvar Kamprad មាន​លទ្ធភាព​ដំណើរ​ការ​ហាង​លក់​ទំនិញ​ខ្នាត​អន្តរជាតិ​នេះ​បាន ស្រប​​ពេល​ដែល​លោក​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ dyslexia នេះ។

៦) លោក Charles Schwab

នាយក​ប្រតិបត្ត​ក្រុមហ៊ុន Charles Schwab & Co. បាន​ធ្វើ​ការ​តស៊ូ​ជាមួយ​នឹង​ការ​សិក្សា​នៅ​សាលា​ដោយ​សារ​ជំងឺ​នេះ ហើយ​លោក​ថែម​ទាំង​ប្រលង​មុខ​វិជ្ជា​ ភាសា​អង់គ្លេស​ធ្លាក់​ចំនួន​ពីរ​ដង​ ថែមទៀត​ផង។ ពី​ដំបូង​លោក​មិន​បាន​ដឹង​ខ្លួន​ថា​លោក​មាន​ជំងឺ​នេះ​ទេ រហូត​ទាល់​តែ​កូន​ប្រុស​បង្កើត​របស់​គាត់​ត្រូវ​បាន​រាយ​ការណ៍​ថា មាន​អាការៈ​នៃ​ជំងឺ​នេះ​ដូច​គាត់​ដែរ។

តាម​រយៈ​អត្ថបទ​នេះ​  យើងចង់​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​ថា ប្រសិន​បើ​អ្នក​ទាំងអស់គ្នា​គឺ​ជា​សហគ្រិន ឬ​មាន​បំណង​ក្លាយ​ជា​សហគ្រិន​មួយរូប សូម​កុំ​មាន​ការស្ទាក់​ស្ទើរ ក្នុង​ការ​ស្វែង​រក​ជំនួយ​សំរាប់​បញ្ហាដែល​កើតមាន។ ហើយ​សូម​​ចងចាំ​ពី​មេរៀន​ដែល​អ្នក​ទាំងអស់​គ្នា​បាន​​ស្វែង​យល់​ពី​អត្ថបទ​ និង​ ពី​មនុស្ស​ក្នុង​អត្ថបទនេះ ហើយ​សូម​កុំ​អនុញ្ញាតិ​អោយ​​ឧបសគ្គ​ឬ​អ្វី​ក៏​ដោយ​មក​រារាំង​អ្នក​រាល់​គ្នា​ក្នុង​ការដើរ​ឆ្ពោះ​ទៅ​មុខ​ ដើម្បី​ជោគជ័យ​របស់​អ្នក​រាល់គ្នា​បាន​អោយ​សោះ៕

ប្រភព៖ ចំណេះ