ទំលាប់ទាំង ៤ របស់ពួកមហាសេដ្ឋី ដែលអ្នកគួរស្វែងយល់ និងរៀនសូត្រតាម

,

ទទួលស្គាល់ថា មានមនុស្សខ្លះគាត់កើតមក មានសំណាងពីកំនើត កើតមកជាមួយគំនរមាស គំនរប្រាក់ហើយក្លាយជាអ្នកមាន ដោយមិនបាច់ប្រឹងប្រែងខ្លាំងខ្លាពេកនោះទេ។ ប៉ុន្តែជាទូទៅ យើងឃើញថា ភាគច្រើននៃបុគ្គលដែលជោគជ័យ និង ក្លាយជាអ្នកមានជាច្រើននាក់ សុទ្ធសឹងតែធ្លាប់ឆ្លងកាត់ការលំបាក ភាពក្រខ្សត់ ការតស៊ូ និងប្រឹងប្រែងបែកញើស ហូរឈាម ទាំរាំតែក្រែក្លាយខ្លួនទៅជាមានបាន និង មានភាពជោគជ័យ ត្រចេះត្រចង់បាន។ ជាមួយគ្នានិងការតស៊ូ ការប្រឹងប្រឹងប្រែងនេះ ទម្លាប់ប្រចាំថ្ងៃរបស់បុគ្គលជោគជ័យទាំងនោះ ក៏ជាចលករមួយយ៉ាងសំខាន់ ដែលជួយជំរុញពួកគាត់អោយទៅដល់គោលដៅបាន។

លោក ប៊ិល ហ្គេត

ខាងក្រោមនេះជាទំលាប់ជាប្រចាំថ្ងៃរបស់មហាសេដ្ឋីជោគជ័យខ្លាំង មានទ្រព្យរាប់ពាន់លានតែងតែធ្វើយ៉ាងខ្ជាប់ខ្ជួនរាល់ថ្ងៃ៖

១) ពួកគាត់ងើបពីព្រលឹម

តើអ្នកចាប់ផ្ដើមថ្ងៃថ្មីដោយមាន កិច្ចការជាច្រើនដែលត្រូវធ្វើមែនទេ? អ្នកជោគជ័យគេងើបតាំងពីព្រលឹម ហើយរៀបចំចាត់ចែងកិច្ចការរួចរាល់ជាស្រេច មុនមនុស្សធម្មតាងើបពីដំណេកទៅទៀត។

២) ពួកគាត់បន្តការរៀនរហូត

ពិភពលោកបច្ចុប្បន្ននេះ មានការវិវឌ្ឍន៍លឿនណាស់ ចំនេះថ្មីៗក៏មានកាន់តែច្រើនទ្បើងៗឥតឈប់ឈរ បើអ្នកមិនស្វះស្វែង ក្រេបជញ្ជក់ និងស្វែងយល់ឲ្យទាន់សភាពការណ៍ទេ អ្នកនិងរត់ពីក្រោយគេរហូត។ ការតាមឲ្យទាន់សម័យគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកប្រកបអាជីវកម្ម។

៣) ពួកគាត់មានគម្រោងច្បាស់លាស់

ទាំងគម្រោងការងារ និង គម្រោងចាត់ចែងលុយ ត្រូវតែមានភាពច្បាស់លាស់ ព្រោះវាជាគន្លឹះមួយសំខាន់ដែលនាំអ្នកទៅរកភាពជោគជ័យ។ ធ្វើអ្វីក៏ដោយ ប្រសិនបើគ្មានការចាត់ចែង គ្មានគម្រោងការណ៍ច្បាស់លាស់នោះទេ មិនអាចក្លាយជាអ្នកមានបាន និងជោគជ័យបានទ្បើយ។

៤) ពួកគាត់មិនខ្លាចនឹងការលំបាក

ជាការពិតណាស់ មនុស្សយើងបើចង់ទទួលជោគជ័យខ្លាំង ក៏ត្រូវការការតស៊ូ ប្រយុទ្ធប្រឆាំងនិងភាពលំបាកអោយបានផងដែរ ព្រោះលើលោកនេះគ្នា ភាពជោគជ័យណាដែលគ្មានភាពលំបាកនោះទេ។ ដូចពាក្យលោក Gary Vaynarchuk បាននិយាយថា៖ “គ្មាននរណាម្នាក់អាចក្លាយជាអ្នកមានដោយគ្មានការខំប្រឹងឡើយ”។

ប្រភព៖ Entrepreneu

ឃ្លាំងគំនិត ទស្សនៈជីវិត យល់ដឹង សហគ្រិនវ័យក្មេង