ជីអង្កាម អាចជួយអ្នក សម្រកទំងន់បានយ៉ាងល្អ ដោយមិនប៉ះពាល់ដល់សុខភាព

,

ជីអង្កាមជាប្រភេទរុក្ខជាតិម៉្យាង ដែលមានកម្រិតកាល់ឡូរីទាប។ លើសពីនេះទឿទៀត វាសម្បូរទៅដោយ ហ្វាយប៊ឺរ ដែលមាននាទីសម្រួលដល់ការរំលាយអាហារ និងជួយកាត់បន្ថយកូឡែសស្ទឺរ៉ល់ ហើយការពារកុំឲ្យឡើងទម្ងន់លឿនទៀតផង។ មិនតែប៉ុណ្ណោះ​ ជីអង្កាមអាចព្យាបាលបញ្ហាផ្លូវដង្ហើម ការតប់ប្រមល់ក្នុងអារម្មណ៍ ការអស់កម្លាំងល្ហិតល្ហៃ និងក្លិនមាត់។ វាអាចជួយឲ្យអ្នកអាចស្រកទម្ងន់បាន ដោយប្រើជីអង្កាម តាមវិធីខាងក្រោមនេះ៖

វិធីទី១
អ្នកអាចយកជីអង្កាមស្រស់ ឬ ជីអង្កាមក្រៀម ២ ឬ ៣សន្លឹកដាក់ក្នុងទឹកពុះ រួចរំងាស់វាមួយសន្ធុះសិន សឹមដាក់ចុះពីចង្កា្រន។ បន្ទាប់មករងចាំ១នាទីទៀត ដើម្បីវាត្រជាក់បនិ្តចសិន សឹមស្រង់យកកាកវាចេញ ហើយសឹមយកទឹកមកទទួលទាន។

វិធីទី២ 
គឺអ្នកអាចយកជីអង្កាម មកធ្វើជាគ្រឿងផ្សំ ក្នុងម្ហូបអាហាររបស់អ្នក។

ប្រភព៖ BoldSky