បុរសគ្រោះថ្នាក់ ដែលនារីត្រូវជៀសវាង កុំព្រមរៀបការ ជាមួយឲ្យសោះ

,

ការរៀបការជារឿងបំផុតសំខាន់ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ជាពិសេសគឺមនុស្សស្រីតែម្តង។ ដូចនេះអ្នកត្រូវតែគិតគូរឲ្យបានម៉ត់ចត់ និង សិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទទួលយកសំណើររៀបការជាមួយបុរសណាម្នាក់ ដើម្បីជៀសវាងរើសមនុស្សខុស នាំអសោចខ្លួន អាប់អោន ខូចបង់អនាគត់ ដោយសារតែមនុស្សប្រុសចោម្សៀតម្នាក់នោះ។

តើបុរសបែបណាទៅ ដែលអ្នកត្រូវជៀសវាងដាច់ខាត និងគួរកុំយកខ្លួនទៅពាក់ព័ន្ធជាមួយអោយសោះ?

អ្នកអាចពិនិត្យមើលបុរសទាំងនោះ លើចំនុចខាងក្រោមនេះ៖

១) បុរសដែលមានចិត្ត​ចង្អៀតចង្អល់​

មនុស្សប្រុសដែលតែងតែគាបសង្កត់អ្នក បំបិទសិទ្ធិ​សេរីភាពអ្នក អ្នកចង់ធ្វើអ្វីក៏មិនបាន​ ធ្វើឲ្យអ្នកបាត់បង់សេរីភាព​ រស់នៅដូចអ្នកទោស ។​ គេធ្វើបែបនេះ មានន័យថាបង្ខាំងអ្នក មិនមែនជាក្តីស្រលាញ់នោះទេ​។​

២) បុរសដែលមិនផ្តល់តម្លៃលើវិន័យ​ស្នេហា

ចំពោះចំណងក្តី​ស្នេហ៍​តែងតែ​មាន​​វិន័យ តែ​បុរស​ម្នាក់​នេះ​ដូច​ជា​មើល​រំលង​ មិនអោយតម្លៃលើវា​ ហើយតែងតែប្រឆាំង​នឹងអ្នកស្ទើរ​តែ​គ្រប់​ពេល​។​ បែបនេះគឺគេ​គ្មាន​ការ​គោរព ​ចំពោះ​ស្នេហា​របស់អ្នកទេ។​

៣) បុរសដែលក្បត់ពាក្យសន្យា​

បើ​គេ​នៅ​តែ​ព្យាយាម​កុហក​អ្នក ​ក្បត់​ម្ដងហើយ​ម្ដង​ទៀត អ្នក​គួរ​តែបញ្ឈប់ទំនាក់ទំនងនេះទៅ​ ព្រោះទោះជាអ្នកព្យាយាមបន្តរទៅទៀតក៏គ្មាន​ន័យ​អី​​ដែរ។​

៤) បុរសដែលចូលចិត្តរកលេសដោះសារ

ការ​ដោះសា​ជា​សញ្ញារបស់មនុស្ស​ក្បត់​ និង​ក្រឡេចក្រឡុច។ បុរសដែលមានស្នៀតតែងតែ ព្យាយាមរកលេស ដោះសារយកតែរួចខ្លួន​។​

៥) បុរសដែលហ៊ានប្រើកំលាំង​វាយដំ​លើអ្នក​

ការវារដំ ជាអំពើហិង្សាគួរឲ្យស្អប់ខ្ពើមបំផុត ជាពិសេសអំពើហិង្សាបុរសវាយស្ត្រី។ ​បើ​គេ​ហ៊ាន​ធ្វើដល់ថ្នាក់​ហ្នឹង​ហើយ អ្នក​គួរ​តែក្លាហានសុំគេបែក​គ្នាតែ​ម្ដង​ទៅ​។​ ត្រឹម​តែ​ជា​សង្សារ​ គេ​ហ៊ាន​វាយដំ​អ្នកប៉ុណ្ណឹង ចុះទម្រាំក្លាយជា​ប្ដី​ប្រពន្ធ​ទៀត តើនឹងក្លាយជាយ៉ាងណាទៅ​?

ប្រភព៖ Tapoos

ឃ្លាំងគំនិត ទស្សនៈជីវិត រៀបការ