គន្លឹះសម្ងាត់ដែលជួយឲ្យអ្នកសម្រកទម្ងន់បានជោគជ័យ

,

ដោយយោងទៅតាមស្ថិតិជាច្រើនបានឲ្យដឹងថា ជាមធ្យមមនុស្សម្នាក់មាន បំនងចង់សម្រកទម្ងន់បួនដងក្នុងមួយឆ្នាំ។ ប៉ុន្តែម្នាក់ក្នុងចំណោមដប់អ្នក បានទទួលជោគជ័យ និងបានចែករំលែកចំពោះការសម្រកទម្ងន់នេះ។ ថ្ងៃនេះនាងខ្ញុំ ចង់ឲ្យអ្នកក្លាយម្នាក់ក្នុងចំណោមអ្នកទាំងអស់នោះ។ ដូច្នេះហើយយើងបានសម្រេចចិត្តលាតត្រដាង នូវគន្លឹះសម្ងាត់ទាំងអស់នេះដើម្បីជួយឲ្យអ្នក រងផលប៉ះពាល់តិចនិងទទួលបានអត្ថប្រយោជន៍ច្រើន។

កញ្ញា រតនា

លោកវេជ្ជបណ្ឌិត  Roger Gould ដែលអ្នកជំនាញមួយរូប លើផ្នែកអារម្មណ៍ចំពោះការញុាំអារហារនេះ​ បានបញ្ជាក់ថាអារម្មណ៍ដែលខ្វះឆន្ទះរបស់យើងនឹងរារាំងយើងមិនឲ្យស្រកទម្ងន់ជារៀងរហូតបាន។ ដូច្នេះវាជារឿងសំខាន់ ដែលអ្នកត្រូវដឹងពីគន្លឹះនេះ និងចាប់ផ្តើមសម្រកទំងន់។

ខាងក្រោមនេះជាគន្លឹះ ៦ ដែលអ្នកអាចអនុវត្តន៍បាន៖

១) ការប្តូររបបអាហារ

វាតែងតែមានការលំបាកខ្លាំង ក្នុងការចាប់ផ្តើមបរិភោគរបបអាហារដែលមាន បន្លែនិងផ្លែឈើតែម៉្យាង ប្រសិនបើអ្នកស៊ាំនឹងការញុំាំអារហារដែលមានជាតិខ្លាញ់ច្រើន។ វាជាភាពតានតឹងយ៉ាងធំសម្រាប់រាងកាយរបស់អ្នក ហើយវានឹងមានប្រតិកម្មតាមនឹងដែរ។ ព្យាយាមកុំទាមទារច្រើនពេកនៅក្នុងពេលតែមួយ និងធ្វើឱ្យមានការផ្លាស់ប្តូរជាបន្តើរៗជំនួសវិញ។

២) រក្សានូវដំណើរការរបស់អ្នកឲ្យជាប់លាប់

ជឿឬមិនជឿ វាជាការសំខាន់ក្នុងការតាមដានដោយប្រុងប្រយ័ត្ន ពីការរីកចម្រើនរបស់អ្នក។ ការនេះនឹងផ្ដល់ឱ្យអ្នកនូវរូបភាពពិតប្រាកដ ថាតើអ្នកស្រកទម្ងន់បានប៉ុន្មាននោះទេ។ ក្នុងករណីនេះ អ្នកនឹងត្រូវរង់ចាំរយៈពេលជាច្រើនខែ រហូតដល់អ្នកឃើញការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងរាងកាយរបស់អ្នក។  ដូច្នេះដើម្បីកុំឱ្យបាត់បង់ទំនុកចិត្ត សូមរក្សាកំណត់ត្រានៃការផ្លាស់ប្តូរទាំងអស់។

៣) សកម្មនឹងលំហាត់ប្រាណ

ផែនការរបបអាហារដែលមានសុខភាពល្អ ពិតជាជួយអ្នកបញ្ចុះទម្ងន់យ៉ាងប្រាកដ។ ប៉ុន្តែវាជាការសំខាន់ក្នុងការបន្សុីគ្ នានូវអាហារូបត្ថម្ភល្អ ជាមួយនឹងប្រភេទនៃការធ្វើលំហាត់ប្រាណរាងកាយមួយចំនួន។ សូម្បីតែសកម្មភាពដែលមានសកម្មភាពតិច ដូចជាការដើរ (ប្រសិនបើបានអនុវត្តជាប្រចាំថ្ងៃ) នឹងមានប្រយោជន៍ខ្លាំង។

៤​) ស្វែងរកការជួយគាំទ្រពីមិត្តភក្ត័និងគ្រួសារ

ការគាំទ្រផ្លូវចិត្តនៅជុំវិញអ្នក គឺមានសារៈសំខាន់ខ្លាំង នៅពេលដែលអ្នកតមរបបអាហារ។ ពួកគេហ្នឹងបានដឹងថានៅពេលដែលអ្នកមិនបានសមនិងបំណង ហើយអ្នកនឹងមានអារម្មណ៍ថាមានកំហុសនាពេលក្រោយ។ ដូច្នេះពួកគេអាចរំលឹកអ្នកឱ្យប្រុងប្រយ័ត្នជាមួយនឹងអាហារដែលមានកាឡូរីខ្ពស់ នៅពេលដែលពួកគេបរិភោគជាមួយអ្នក។ វាជាវិធីរបស់ពួកគេនៃការគាំទ្រដល់អ្នកនៅក្នុងការប្រយុទ្ធតស៊ូរបស់អ្នក។

៥) សង្កេតលើប្រព័ន្ធរំលាយអារហាររបស់អ្នក

ប្រសិនបើអ្នកមានអារម្មណ៍ថាដូចដែលអ្នកកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រកទម្ងន់ ប៉ុន្តែនៅតែមិនមានលទ្ធផលគួរឱ្យកត់សម្គាល់ នោះកុំបារម្មណ៍ វាជារឿងធម្មតានោះទេ។ ជាការពិតណាស់ គឺវាពិតជាបញ្ហាធម្មតា។ ប៉ុន្តែមុនពេលបោះបង់វា សូមស្វែងយល់បន្ថែមទៀតអំពីការរំលាយអាហាររបស់អ្នក។ ប្រសិនបើអ្នកមានការរំលាយអាហារយឺត អ្នកត្រូវការពារខ្លួនឯងជាមួយនឹងការអត់ធ្មត់ និងមិនត្រូវបង្ខំរហូតធ្វើឲ្យឱ្យប្រពន្ធ័ការពាររបស់អ្នកថយចុះនោះទ្បើយ។ សូមចងចាំថាលទ្ធផលរយៈពេលវែង វានឹងក្លាយជាការពិតនៅថ្ងៃណាមួយ។

៦) របបអាហារតម្រូវឱ្យមានការត្រួតពិនិត្យ

ប្រសិនបើអ្នកសម្រេចចិត្តក្នុងការចាប់ផ្តើមទទួលទានរបបអាហារមួយ ត្រូវពិគ្រោះជាមួយអ្នកជំនាញផ្នែកអារហារ សម្រាប់ការត្រួតពិនិត្យនិងការផ្តល់ដំបូន្មានល្អៗដល់អ្នក។ សូមចងចាំ របបអាហារណាដែលអាចដុតជាតិខ្លាញ់ជាច្រើនកាទ្បូរីនៅក្នុងពេលដ៏ខ្លីនោះ វាអាចប៉ះពាល់ធ្ងន់ធ្ងរ ហើយគ្រោះថ្នាក់សម្រាប់សុខភាពរបស់អ្នក។ ផែនការរបបអាហារដែលមានកាឡូរីទាប អាចធ្វើឲ្យខ្វះសារធាតុបំប៉នដែលសំខាន់សម្រាប់មុខងារទ្រទ្រង់រាងកាយរបស់អ្នក ដូច្នេះពួកវានឹងមានឥទ្ធិពលអវិជ្ជមានលើសុខុមាលភាពផ្លូវចិត្តនិងរាងកាយរបស់អ្នកជាមិនខាន។

​​ឥឡូវនេះអ្នកបានត្រៀមរួចរាល់ហើយ ក្នុងការចាប់ផ្តើមស្រកទម្ងន់របស់អ្នក។ សូមមានសំណាងល្អណា!