អាហារូបករណ៍​ថ្នាក់​​អនុបណ្ឌិត​ពី​សាលា​ពាណិជ្ជកម្ម LUISS ផ្នែក​គ្រប់គ្រង​និង​បច្ចេកវិទ្យា​ប្រព័ន្ធអេកូ​ឌីជីថល ក្នុង​ប្រទេស​អ៊ីតាលី

,

អាហារូបករណ៍​នេះ​ត្រូវ​បាន​ផ្ដល់​ដោយ​សាលា​ពាណិជ្ជកម្ម LUISS ហើយ​អាច​ទទួល​បាន​ដោយ​សិស្ស​និស្សិត​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់​និង​មាន​ទេពកោសល្យ​ពិត​ប្រាកដ។ ប្រសិន​បើ​សិស្ស​និស្សិត​ចាប់​អារម្មណ៍ សូម​ធ្វើ​ការ​ដាក់​ពាក្យ​អោយ​បាន​មុន​ថ្ងៃ​កំណត់។

ទីតាំងសិក្សា៖ សាលាពាណិជ្ជកម្ម LUISS ប្រទេសអ៊ីតាលី

សញ្ជាតិបេក្ខជន៖ បេក្ខជនត្រូវតែជាជនបរទេស (សញ្ជាតិផ្សេង​ពី​អ៊ីតាលី)

ប្រាក់ឧបត្ថម្ភ៖ ១៤,០០០ អឺរ៉ូ (អាហារូបករណ៍ពេញ)

ពត៌មានចាំបាច់៖

  • ឱកាស​អាហារូបករណ៍​នេះ​ផ្ដល់​ជូន​ចំពោះ​តែ​មុខ​វិជ្ជា គ្រប់គ្រង និង ​បច្ចេកវិទ្យា​​ប្រព័ន្ធ​អេកូ​ឌីជីថល​តែប៉ុណ្ណោះ
  • សិស្ស​និស្សិត​និង​ត្រូវ​ជ្រើសរើស​ដោយ​ការវាយតម្លៃ​​ផ្អែកលើ​ ឯកសារ​សំណើរនៃ​គម្រោងការ​​ភាព​ជាសហគ្រិន របាយការណ៍​បែប​បទ​ចូល​រៀន និង ការសម្ភាសន៍។

ឯកសារដែលត្រូវភ្ជាប់មកជាមួយ៖

  • ទម្រង់​ពាក្យ​ស្នើ​សុំចូល​រៀន ដែល​ត្រូវ​បាន​បំពេញរួចរាល់
  • សញ្ញាប័ត្រ​ថត​ចំលង ដែលបញ្ជាក់​ទទួល​ស្គាល់​ដោយ​ក្រសួងអប់រំ
  • លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណ ថតចំលង
  • ប្រវត្តរូបសង្ខេប (CV)
  • ឯកសារ​សំណើរនៃ​គម្រោងការ​​ភាព​ជាសហគ្រិន

ដើម្បីដាក់ពាក្យសុំផ្ញើរឯកសារ​ដែល​ពាក់ព័ន្ធទៅកាន់​ Email: [email protected]

ដើម្បីអានពត៌មានបន្ថែម សូមចុចទីនេះ

ថ្ងៃផុតកំណត់ឈប់ទទួលពាក្យ៖ ៣០ មិថុនា ២០១៧

ប្រែសម្រួលដោយ៖ Jomnes

ប្រភព៖ Scholarship For Khmer