អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនិងអនុបណ្ឌិតពីសាកលវិទ្យាល័យ Macquarie ប្រទេសអូស្រ្តាលី
ថ្ងៃទី 20 មិថុនា 2017 , Monyruth
សាកលវិទ្យាល័យ Macquarie នៃប្រទេសអូស្ដ្រាលីបានធ្វើការផ្ដល់ជូននូវការឧបត្ថម្ភអាហារូបករណ៍ដល់សិស្សអន្តរជាតិដើម្បីមកបន្តការសិក្សានៅទីក្រុង South Wales ប្រទេសអូស្ដ្រាលី។ សូមអានពត៌មានលម្អិតខាងក្រោមបន្ថែម៖
- ទីកន្លែងសិក្សា៖ សាកលវិទ្យាល័យ Macquarie ទីក្រុង South Wales ប្រទេសអូស្ដ្រាលី
- សញ្ជាតិ៖ សិស្សដែលមានបំណងដាក់ពាក្យស្នើសុំ ត្រូវតែមានសញ្ជាតិក្រៅពីសញ្ជាតិអូស្ដ្រាលី
- កម្រិតសិក្សា៖ ថ្នាក់អនុបណ្ឌិត និង ថ្នាក់បរិញ្ញាប័ត្រ
- ប្រភេទអាហារូបករណ៍៖ អាហារូបករណ៍ ពាក់កណ្ដាល និង អាហារូបករណ៍ពេញ
- មុខវិទ្យាអាទិភាព៖ វិស្វករ បរិស្ថាន វិទ្យាសាស្ដ្រសង្គម ពត៌មាន ភាសាបរទេស និង ការអប់រំ។
លក្ខ័ណ្ឌក្នុងការជ្រើសរើស៖
- ត្រូវតែជាសិស្សអន្តរជាតិ (មិនមានសញ្ជាតិ អូស្ដ្រាលី)
- បំពេញគ្រប់លក្ខ័ណ្ឌរបស់ សាកលវិទ្យាល័យ និង ប្រលងជាប់ការប្រលងចូលជាភាសាអង់គ្លេស
- ត្រូវមានពិន្ទុ GPA 5.0 លើ 7.0 សំរាប់បក្ខិជនថ្នាក់អនុបណ្ឌិត និង ត្រូវមានពិន្ទុ ៩០ លើ ១០០ ឬដែលមានតំលៃស្មើ ATAR សំរាប់បេក្ខជនថ្នាក់បរិញ្ញាប័ត្រ
- អាចចូលរៀនថ្នាក់ពេញម៉ោងបាន
របៀបដាក់ពាក្យ៖ បេក្ខជនត្រូវដាក់ពាក្យតាម Online ដោយធ្វើការចុចទីនេះ
គេហទំព័រផ្លូវការ៖ សូមធ្វើការចុចទីនេះ
ថ្ងៃផុតកំណត់ឈប់ទទួលពាក្យ៖ ៣១ មករា ២០១៨
ប្រភព៖ Jomnes