អ្នកណាខ្លះ Fan របស់ Twice? តោះមក​ស្គាល់​សមាជិក​ទាំង ៩ របស់ក្រុមនេះទាំង​អស់​គ្នា

,

ទស្សនិក​ជន​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​ក្រុម​ចំរៀង​ដ៏​ល្បី​របស់​កូរ៉េ​មួយ​នេះ​ខ្លះ​ហើយ​តើ​មែន​ទេ? ពួកគេគឺជាក្រុមចំរៀង ដែលមានឈ្មោះថា TWICE ដែលមាន​​សមាជិកទាំងអស់ចំនួន ៩រូប។ ពួកគេចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​កូរ៉េដំបូង នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៥ ក្នុងក្រុមហ៊ុន JYP Entertainment។ ត្រឹមតែរយៈពេល ជាងពីរឆ្នាំប៉ុណ្ណោះ ដែលពួកគេចាប់ផ្ដើម​ក្នុងវិស័យសិល្បៈ ប៉ុន្តែកេរ្តិ៍ឈ្មោះ របស់ក្រុមចំរៀងមួយនេះ ត្រូវបានទទួលស្គាល់ ពេញទ្វីអាស៊ី រួមទាំងនៅលើឆាក អន្តរជាតិផងដែរ។

ថ្ងៃនេះ ខ្មែរអាន សូមបង្វែរ​អារម្មណ៍​ប្រិយមិត្ត អោយមកស្គាល់សមាជិក​ទាំង ៩ នៅក្នុងក្រុម​ចំរៀងនេះអោយ កាន់តែច្បាស់ថែមទៀត៖

(ប្រភពរូបភាព: V Live)
(ពីឆ្វេងទៅស្ដាំ៖ Tzuyu, Jihyo, Sana, Jeongyeon, Chaeyoung, MoMo, Nayeon, Mina, Dahyun)


១) សមាជិកទី១៖ Tzuyu

  • ឈ្មោះសិល្បៈ៖ Tzuyu
  • ឈ្មោះកំណើត៖ Chou Tzuyu (周子瑜)
  • ឈ្មោះជាភាសាកូរ៉េ៖ Joo Ja Yoo (주자유)
  • ជនជាតិ៖ តៃវ៉ាន់
  • តួនាទីក្នុងក្រុម៖ រាំ និង ច្រៀង
  • ថ្ងៃខែឆ្នាំកំណើត៖ ១៤ មិថុនា ១៩៩៩
  • កម្ពស់៖ ១,៧២ ស.ម
  • ទង្ងន់៖ ៤៨ គ.ក
  • ក្រុមឈាម៖ A

ពត៌មានផ្សេងទៀត៖

  • នាងកើតក្នុងទីក្រុង Tainan ប្រទេសតៃវ៉ាន់
  • នាងមានបងប្រុសម្នាក់ទៀត
  • នាងត្រូវបាន រកឃើញដោយ JYP ក្នុងសិក្ខាសាលា នៃការតាំងបង្ហាញពិពណ៌សិល្បៈ MUSE ដែលបានធ្វើឡើងនៅ Tainan ក្នុងឆ្នាំ ២០១២។ ហើយនាងក៏បាន ចាកចេញពីប្រទេសកំណើត មកកាន់​កូរ៉េខាងត្បូង នៅថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំដដែល ដើម្បីបន្តធ្វើការហ្វឹកហាត់ ក្នុងផលិតកម្ម JYP។
  • នាងត្រូវបានមិត្តរួមក្រុម ដាក់ឈ្មោះហៅក្រៅអោយថា "ស្ករសូកូឡា" ដោយសារតែនាងមានស្បែកពណ៌ត្នោត
  • ឈ្មោះហៅក្រៅរបស់នាងមួយទៀតគឺ Yoda (តួអង្គមួយនៅក្នុងរឿង Star Wars) ពីព្រោះនាងចូលចិត្តធ្វើតម្រាប់តាមតួអង្គនេះ
  • ម្ហូបកូរ៉េពីរមុខដែលនាងចូលចិត្តគឺ kimbap និង tonkatsu
  • នាងជាមិត្តជិតស្និទ្ធរបស់ Rose សមាជិកម្នាក់នៅក្នុងក្រុម Black Pink
  • នាងធ្លាប់និយាយថា បើសិនជាអាចកើតម្ដងទៀតបាន នាងចង់កើតជាមនុស្សស្រីដេល មានកម្ពស់ទាបជាងនេះ

មនុស្សប្រុសដែលនាងចាប់អារម្មណ៍

  • មនុស្សប្រុសដែលយល់ពីតម្លៃ និង សារៈសំខាន់ នៃភាពកត្តញូ
  • មនុស្សប្រុសដែលស្រលាញ់នាង ច្រើនជាងនាងស្រលាញ់គាត់
  • មនុស្សប្រុសដែលចូលចិត្តសត្វឆ្កែ
  • មនុស្សប្រុសដែលពូកែញ៉ាំ
  • មនុស្សប្រុសដែលហ៊ានសារភាព និង ចាប់ផ្ដើមមុន


២) សមាជិកទី២៖ Jihyo

  • ឈ្មោះសិល្បៈ៖ Jihyo
  • ឈ្មោះកំណើត៖ Park Ji Soo (박지수)
  • ជនជាតិ៖ កូរ៉េខាងត្បូង
  • តួនាទីក្នុងក្រុម៖ មេក្រុម និង អ្នកច្រៀងចម្បង
  • ថ្ងៃខែឆ្នាំកំណើត៖ ១ កុម្ភៈ ១៩៩៧
  • កម្ពស់៖ ១,៦០ ស.ម
  • ទង្ងន់៖ ៤៩ គ.ក
  • ក្រុមឈាម៖ O

ពត៌មានផ្សេងទៀត៖

  • នាងកើតនៅក្នុងសង្កាត់ Guri ខេត្ត Gyeonggi-do ប្រទេសកូរ៉េខាងត្បូង
  • ឈ្មោះកំណើតរបស់នាងគឺ Park Ji Soo ប៉ុន្តែនាងបានផ្លាស់ប្ដូរឈ្មោះក្នុងបញ្ជីជាតិ ទៅជា Park Jihyo វិញ
  • នាងបានក្លាយជាអ្នកហ្វឹកហាត់ក្នុង ផលិតកម្ម JYP នៅពេលដែលនាងរៀនថ្នាក់ទី ៣ ក្រោយពេលដែលនាងប្រលង ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី ប្រកួតប្រជែង របស់ ក្រុមហ៊ុន Naver ដែលធ្វើការប្រកួតរើសតួសម្ដែង ជាកូនក្មេង
  • នាងជាសមាជិកដែលចំណាយពេលហ្វឺកហាត់យូរជាងគេ ក្នុងចំណោមសមាជិក Twice ទាំងអស់ (នាងចំណាយពេល ១០ឆ្នាំ ក្នុងការហ្វឹកហាត់)
  • នាងត្រូវបានបោះឆ្នោត អោយធ្វើជាប្រធានក្រុម Twice ដោយសមាជិក Twice ផ្ទាល់តែម្ដង
  • ពណ៌ដែលនាងចូលចិត្តគឺពណ៌ក្រហម
  • នាងមិនចូលចិត្តអាហារឆៅទេ
  • នាងមានប្រតិកម្មជាមួយនឹងផ្លែម្នាស់ បំពង់ ក របស់នាងនឹងរមាស់ ប្រសិនបើនាងញ៉ាំម្នាស់
  • ចំណង់ចំណូលចិត្តរបស់នាងគឺ លេងអ៊ីនធើណេត និង មើលសៀវភៅ តុក្កតានៅលើអ៊ីនធើណេត
  • នាងមានសមត្ថភាព អាចប្រើបានទាំងដៃឆ្វេង និង ដៃស្ដាំបានដោយស្ទាត់ជំនាញ

មនុស្សប្រុសដែលនាងចាប់អារម្មណ៍

  • មនុស្សប្រុសដែលនាងអាចបង្ហាញអ្វីដែលជាខ្លួនរបស់នាង ដោយមិនចាំបាច់សម្ដែង
  • មនុស្សប្រុសដែលធ្វើអោយនាង មានអារម្មណ៍ល្អ និង មានសេចក្ដីសុខ


៣) សមាជិកទី៣៖ Sana

  • ឈ្មោះសិល្បៈ៖ Sana
  • ឈ្មោះកំណើត៖ Minatozaki Sana (湊崎 紗夏)
  • ជនជាតិ៖ ជប៉ុន
  • តួនាទីក្នុងក្រុម៖ រាំ និង ច្រៀង
  • ថ្ងៃខែឆ្នាំកំណើត៖ ២៩ ធ្នូ ១៩៩៦
  • កម្ពស់៖ ១,៦៥ ស.ម
  • ទង្ងន់៖ ៤៨ គ.ក
  • ក្រុមឈាម៖ B

ពត៌មានផ្សេងទៀត៖

  • នាងកើតនៅក្នុងទីក្រុង Osaka ប្រទេសជប៉ុន
  • នាងជាកូនទោល
  • នាងត្រូវបានរកឃើញដោយភ្នាក់ងារ JYP ក្នុងពេលដែលនាងដើរផ្សារ ជាមួយនឹងមិត្តភក្ដ
  • នាងបានឆ្លងផុតការប្រលងចូល​ក្រុមហ៊ុន JYP ក្នុងថ្ងៃទី ១៣ ខែមេសា ២០១២
  • នាងមានជំនាញក្នុងការសរសេរ អក្សរផ្ចង់ ដែលនាងបានរៀនក្នុងបឋមសិក្សា
  • នាងមានចរិត ធ្វេសប្រហែស និងឧស្សាហ៍ធ្វើខុសច្រើន
  • នាងមានគំនិត សុទិដ្ឋនិយម
  • ចំណង់ចំណូលចិត្តរបស់នាង គឺប្រមូលទឹកអប់គ្រប់ប្រភេទ
  • ពណ៌ដែលនាងចូលចិត្តមាន ស្វាយ ផ្កាឈូក ស ខ្មៅ និងពណ៌ត្នោត។ ប៉ុន្តែនាងមិនចូលចិត្ត សំលៀកបំពាក់ពណ៌ស្វាយទេ
  • នាងគេងបន្ទប់ជាមួយនឹង សមាជិកម្នាក់ទៀតគឺ Nayeon

មនុស្សប្រុសដែលនាងចាប់អារម្មណ៍

  • មនុស្សប្រុសដែលចេះ យកចិត្តទុកដាក់ដល់ឪពុកម្ដាយរបស់ខ្លួន
  • មនុស្សប្រុសដែលប្រឹងប្រែងធ្វើការងារ
  • មនុស្សប្រុសដែលមើលទៅ Professional


៤) សមាជិកទី៤៖ Jeongyeon

  • ឈ្មោះសិល្បៈ៖ Jeongyeon
  • ឈ្មោះកំណើត៖ Yoo Kyung Wan (유경완)
  • ជនជាតិ៖ កូរ៉េខាងត្បូង
  • តួនាទីក្នុងក្រុម៖ អ្នកច្រៀងចម្បង
  • ថ្ងៃខែឆ្នាំកំណើត៖ ១ វិច្ឆិកា ១៩៩៦
  • កម្ពស់៖ ១,៦៧ ស.ម
  • ទង្ងន់៖ ៥០ គ.ក
  • ក្រុមឈាម៖ O

ពត៌មានផ្សេងទៀត៖

  • នាងកើតក្នុងខេត្ត Suwon ប្រទេសកូរ៉េខាងត្បូង
  • ឈ្មោះកំណើតរបស់នាងគឺ Yoo Kyung Wan ប៉ុន្តែនាងបានផ្លាស់ប្ដូរឈ្មោះក្នុងបញ្ជីជាតិ ទៅជា Yoo Jung Yeon វិញពេលដែលនាងរៀន​ថ្នាក់ទី៣ ដោយសារតែ នាងឧស្សាហ៍ត្រូវមិត្តភក្ដ បង្អាប់ថាឈ្មោះរបស់នាង ដូចជាឈ្មោះក្មេងប្រុស
  • នាងធ្លាប់ប្រលងធ្លាក់ ក្នុងការប្រកួតចូលក្រុមហ៊ុន JYP កាលពីនាងនៅក្មេង។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកទៀត នាងក៏បានប្រលងជាប់ ក្នុងការប្រលងជ្រើសរើស សិល្បៈករលើកទី ៦ របស់ផលិតកម្ម JYP ក្នុងថ្ងៃទី ១ មិនា ២០១០
  • នាងមានបងស្រីម្នាក់ឈ្មោះ Gong Seungyeon ជាតួសម្ដែង
  • នាងត្រូវបានសមាជិកក្នុងក្រុម Twice បោះឆ្នោតអោយធ្វើជា អនុប្រធានក្រុម
  • ម្ហូបកូរ៉េដែលនាងចូលចិត្តមាន ddeokbokki និង សាច់
  • នាងស្នាក់នៅបន្ទប់រួមគ្នាជាមួយនឹង MoMo
  • នាងមានសមត្ថភាព អាចប្រើបានទាំងដៃឆ្វេង និង ដៃស្ដាំបានដោយស្ទាត់ជំនាញ
  • នាងមានតួនាទីធ្វើជាអ្នក​សំអាត់បន្ទប់ ពីព្រោះនាង​ចូលចិត្តការសំអាត

មនុស្សប្រុសដែលនាងចាប់អារម្មណ៍

  • មនុស្សប្រុសដែលធ្វើអោយនាង មានអារម្មណ៍ល្អ និង មានសេចក្ដីសុខ
  • មនុស្សប្រុសដែលកំប្លែង ហើយអាចធ្វើអោយនាងសើចបានរាល់ថ្ងៃ


៥) សមាជិកទី៥៖ Chaeyoung

  • ឈ្មោះសិល្បៈ៖ Chaeyoung
  • ឈ្មោះកំណើត៖ Son Chae Young (손채영)
  • ជនជាតិ៖ កូរ៉េខាងត្បូង
  • តួនាទីក្នុងក្រុម៖ អ្នកច្រៀង និង រ៉េបចម្បង
  • ថ្ងៃខែឆ្នាំកំណើត៖ ២៣ មេសា ១៩៩៩
  • កម្ពស់៖ ១,៥៩ ស.ម
  • ទង្ងន់៖ ៤៨ គ.ក
  • ក្រុមឈាម៖ B

ពត៌មានផ្សេងទៀត៖

  • នាងកើតក្នុងទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង
  • នាងប្រលងជាប់ចូលក្នុងផលិតកម្ម JYP ក្នុងថ្ងៃទី ៦ មិថុន ២០១២
  • នាងជាសមាជិកដែលមានរាងតូចច្រឡឹងជាងគេ
  • នាងចូលចិត្តគូររូប
  • នាងមិនចូលចិត្តសណ្ដែកទេ
  • នាង និង Dahyun មានតួនាទីជាអ្នកលាងសម្អាតចានឆ្នាំង
  • នាងចូលចិត្តហូបបន្លែ និង អាហារសុខភាព ហើយនាងមិនចូលចិត្តហូបរបស់ផ្អែមទេ។ នាងនិយាយពី​មូលហេតុថា ដោយសារតែនាងធ្លាប់ រស់នៅជាមួយជីដូន របស់នាងកាលពីក្មេង
  • នាងស្និទស្នាលជាមួយនឹង Rose សមាជិកម្នាក់របស់ Black Pink

មនុស្សប្រុសដែលនាងចាប់អារម្មណ៍

  • មនុស្សប្រុសដែលអាចមើលថែទាំនាងបាន
  • មនុស្សប្រុសដែលស្រលាញ់នាងខ្លាំង
  • មនុស្សប្រុសដែលចេះតុបតែងខ្លួន ទៅតាមសម្លៀកបំពាក់


៦) សមាជិកទី៦៖ MoMo

  • ឈ្មោះសិល្បៈ៖ MoMo
  • ឈ្មោះកំណើត៖ Hirai Momo (平井 もも)
  • ជនជាតិ៖ ជប៉ុន
  • តួនាទីក្នុងក្រុម៖ អ្នករាំចម្បង ច្រៀង និង រ៉េប
  • ថ្ងៃខែឆ្នាំកំណើត៖ ៩ វិច្ឆិកា ១៩៩៦
  • កម្ពស់៖ ១,៦៣ ស.ម
  • ទង្ងន់៖ ៤៨ គ.ក
  • ក្រុមឈាម៖ A

ពត៌មានផ្សេងទៀត៖

  • នាងកើតក្នុងទីក្រុង ក្យូតូ ប្រទេសជប៉ុន
  • នាងត្រូវបានតាមស្វែងរក ដោយក្រុមហ៊ុន JYP នៅពេល Video នៃការហាត់រាំរបស់នាងនិងបងស្រី ត្រូវបានចែករំលែកលើបណ្ដាញសង្គម
  • នាងប្រលងជាប់ចូលក្នុងផលិតកម្ម JYP នៅថ្ងៃទី ១៣ មេសា ២០១២ ប៉ុន្តែបងស្រីរបស់នាងមិនបានជាប់ទេ
  • Momo មានន័យថាផ្លែ Peach ក្នុងភាសាជប៉ុន
  • នាងជាសមាជិកដែលមានសមត្ថភាពរាំ បានល្អជាងគេ ហើយនាងក៏អាចរាំបទ Hip Hop បានផងដែរ
  • នាងចាប់ផ្ដើមហាត់រាំដំបូង នៅពេលនាងមានអាយុ ៣ឆ្នាំ ដោយសារតែនាងចង់ទៅតាម បងស្រីរបស់នាង
  • នាងជាមនុស្សដែលចូលចិត្តញ៉ាំបំផុត ម្ហូបដែលនាងចូលចិត្តគឺសាច់ ជាពិសេសសាច់ជ្រូក
  • នាងចូលចិត្តតុក្កតាជ័រ និង តុក្កតាកូនក្រមុំ

មនុស្សប្រុសដែលនាងចាប់អារម្មណ៍

  • មនុស្សប្រុសដែលចូលចិត្តញ៉ាំ ប៉ុន្តែមិនធាត់លើសទំងន់
  • មនុស្សប្រុសដែលចូលចិត្តញ៉ាំ សាច់ជ្រូក និង ជើងជ្រូកចំហុយ


៧) សមាជិកទី៧៖ Nayeon

  • ឈ្មោះសិល្បៈ៖ Nayeon
  • ឈ្មោះកំណើត៖ Im Na Yeon (임나연)
  • ជនជាតិ៖ កូរ៉េខាងត្បូង
  • តួនាទីក្នុងក្រុម៖ អ្នកច្រៀងចម្បង និង អ្នកតំណាងក្រុម
  • ថ្ងៃខែឆ្នាំកំណើត៖ ២២ កញ្ញា ១៩៩៥
  • កម្ពស់៖ ១,៦៣ ស.ម
  • ទង្ងន់៖ ៤៧ គ.ក
  • ក្រុមឈាម៖ A

ពត៌មានផ្សេងទៀត៖

  • នាងមានប្អូនស្រីម្នាក់ឈ្មោះ Im Seo-Yeon
  • នៅពេលដែលនាងនៅក្មេង នាងបានចូលប្រលងប្រជែងរើស អ្នកបង្ហាញម៉ូតកុមារ ហើយត្រូវបានមើលឃើញដោយផលិតកម្ម JYP ប៉ុន្តែម្ដាយរបស់នាង បានបដិសេធ ពីព្រោះនាងនៅក្មេងពេក។ ១០ឆ្នាំក្រោយ ក្នុងឆ្នាំ ២០១០ នាងបានលួចដាក់ពាក្យចូលប្រលងក្នុងផលិតកម្ម JYP ម្ដងទៀត ហើយក៏បានជាប់។
  • មុននឹងក្លាយជាសមាជិក Twice នាងត្រូវបានផលិតកម្ម JYP បម្រុងនឹងអោយចូលជាមួយក្រុម 6mix ប៉ុន្តែគម្រោងនេះត្រូវបានរំសាយចោលវិញ
  • នាងជាសមាជិកដំបូងដែលត្រូវបានប្រកាសថាជា សមាជិកក្រុម Twice មុនគេបង្អស់
  • នាងមិនចូលចិត្តហូង Sushi ទេក្រៅពី Sushi ដែលមិនមានសាច់ត្រី Salmon ហើយនាងក៏មិនចូលចិត្តញ៉ាំជើងមាន់ដែរ
  • នាងចូលចិត្តស្ករគ្រាប់ និង របស់ផ្អែម
  • នាងចូលចិត្ត ពណ៌ចំនួនបីគឺ ពណ៌ត្នោត ផ្ទៃមេឃ និង ពណ៌គគីរ
  • ជើងឆ្វេងរបស់នាង គឺមិនសូវរឹងមាំទេ ព្រោះនៅពីក្មេងនាងបានជួបនឹង គ្រោះថ្នាក់ចរាចរណ៍
  • នាងស្នាក់នៅបន្ទប់រួមគ្នាជាមួយនឹង Sana
  • នាងជាមិត្តភក្ដ ជិតស្និទ្ធ របស់ Jisoo និង Jennie សមាជិករបស់ Black Pink

មនុស្សប្រុសដែលនាងចាប់អារម្មណ៍

  • មនុស្សប្រុសដែលអាចពឹងពាក់បាន និង គួរអោយទុកចិត្ត
  • មនុស្សប្រុសដែលអាចមើលថែនាងបាន, និង
  • មនុស្សប្រុសដែលចេះជំនាញ កុំព្យូទ័រ និង បច្ចេកទេស


៨) សមាជិកទី៨៖ Mina

  • ឈ្មោះសិល្បៈ៖ Mina
  • ឈ្មោះកំណើត៖ Myoui Mina (名井 南)
  • ជនជាតិ៖ ជប៉ុន
  • តួនាទីក្នុងក្រុម៖ អ្នករាំចម្បង និង ច្រៀង
  • ថ្ងៃខែឆ្នាំកំណើត៖ ២៤ មិនា ១៩៩៧
  • កម្ពស់៖ ១,៦៥ ស.ម
  • ទង្ងន់៖ ៤៦ គ.ក
  • ក្រុមឈាម៖ A

ពត៌មានផ្សេងទៀត៖

  • នាងកើតនៅរដ្ឋ Texas សហរដ្ឋអាមេរិក ហើយឪពុកម្ដាយរបស់នាង បានផ្លាស់មករស់នៅ ជប៉ុននៅពេលនាងមានអាយុ ២-៣ឆ្នាំ
  • នាងត្រូវបានរកឃើញដោយភ្នាក់ងារ JYP ក្នុងពេលដែលនាងដើរផ្សារ ជាមួយនឹងម្ដាយរបស់នាង
  • នាងបានចូលរួមប្រកួតក្នុង​ផលិតកម្ម JYP នៅប្រទេសជប៉ុន ហើយបានចូលហ្វឹកហាត់ ក្នុងប្រទេសកូរ៉េ នៅខែមករា ២០១៤
  • នាងជាសមាជិកដែលចំណាយពេលហ្វឹកហាត់តិចជាងគេ នៅក្នុងក្រុម Twice
  • នាងបានរៀនរាំរបាំ Ballet អស់រយៈពេល ១១ឆ្នាំ
  • នាងជាមនុស្សអៀនច្រើន និង មិនសូវពូកែនិយាយស្ដី
  • ចំណង់ចំណូលចិត្តរបស់នាង គឺដើរផ្សារ និង ស្វែងរកភោជនីយដ្ឋាន Online
  • សុភាសិតជប៉ុនដែលនាងចូលចិត្តគឺ "ពាក្យផ្ទុយនៃស្នេហា មិនមែនជាការស្អប់ ប៉ុន្តែជាភាពមិនខុសគ្នា"

មនុស្សប្រុសដែលនាងចាប់អារម្មណ៍

  • មនុស្សប្រុសដែលមានចិត្តល្អ មានអត្តចរិតល្អ និង រួសរាយ
  • មនុស្សប្រុសដែលអាចចាប់ផ្ដើមមុន និង
  • មនុស្សប្រុសដែលហ៊ានសម្រេចចិត្ត


៩) សមាជិកទី៩៖ Dahyun

  • ឈ្មោះសិល្បៈ៖ Dahyun
  • ឈ្មោះកំណើត៖ Kim Da Hyun (김다현)
  • ជនជាតិ៖ កូរ៉េខាងត្បូង
  • តួនាទីក្នុងក្រុម៖ អ្នកច្រៀង និង រ៉េប
  • ថ្ងៃខែឆ្នាំកំណើត៖ ២៨ ឧសភា ១៩៩៨
  • កម្ពស់៖ ១,៦០ ស.ម
  • ទង្ងន់៖ ៤៨ គ.ក
  • ក្រុមឈាម៖ O

ពត៌មានផ្សេងទៀត៖

  • នាងកើតនៅ Seongnam, Gyeonggi-do ប្រទេសកូរ៉េខាងត្បូង
  • នាងត្រូវបានស្វែងរកឃើញដោយផលិតកម្ម JYP នៅពេលនាងចូលរួមការសម្ដែងទោល ក្នុងកំរិតមធ្យមសិក្សាមួយ
  • នាងប្រលងជាប់ចូលផលិតកម្ម JYP នៅថ្ងៃទី ៧ កក្កដា ២០១២
  • នាងមានការភ័យខ្លាចចំពោះ សត្វឆ្មា និង ឆ្កែ
  • នាងមានឈ្មោះក្រៅថា តៅហ៊ូ ដោយសារតែនាងមានស្បែក ស ខ្លាំង
  • ក្នុងកម្មវិធី ប្រលងចម្រៀង Sixteen នាងជាសមាជិកដែលលេចធ្លោជាងគេ
  • ភេសជ្ជៈដែលនាងចូលចិត្តគឺ ទឹកដោះគោ សូកូឡា និងទឹកដោះគោគ្រប់ប្រភេទ
  • នាងជាអ្នកកាន់សាសនាគ្រិស្ដ
  • នាងនិង Chaeyoung ជាអ្នកមានតួនាទីលាងចានឆ្នាំង

មនុស្សប្រុសដែលនាងចាប់អារម្មណ៍

  • មនុស្សប្រុសដែលនាងអាចពឹងពាក់បាន ប្រៀបបីដូចជាឪពុកម្នាក់
  • មនុស្សប្រុសដែលគោរពស្រលាញ់ឪពុកម្ដាយរបស់ខ្លួន
  • មនុស្សប្រុសដែលស្រលាញ់នាងខ្លាំង៕

ប្រភព៖ Jomnes