ឱកាស​ការងារ​ជាច្រើន​មុខ​តំណែង​ពី​ធនាគារ ACLEDA Bank Plc.

,

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេមួយនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ដែលមាន​ការរីកចម្រើន និងលូតលាស់យ៉ាងឆាប់រហ័ស តាំងពីបាន​ទទួលអាជ្ញាប័ណ្ណ​ជាធនាគារ​ឯកទេសនៅឆ្នាំ២០០០ ។ ធនាគារបានពង្រីកសាខាបន្ថែមពី ៥៦ការិយាល័យ នៅខែមករា ឆ្នាំ២០០១ រហូតដល់ ២៦០ ការិយាល័យ នៅគ្រប់ខេត្ត-រាជធានី ។ ហើយរហូតមកដល់សព្វថ្ងៃនេះ យើងមានអតិថិជន​ឥណទានសកម្ម៤៣៣.០០០នាក់ និងអតិថិជន​ផ្ញើប្រាក់ជិត ១.៦៩៩.០០០នាក់ ។ ដើម្បីបំពេញ​តាមតម្រូវការ​នៃការរីកចម្រើនផ្ទួនៗរបស់​ធនាគារ នាយកដ្ឋានធនធានមនុស្សមានភារកិច្ចយ៉ាង​សំខាន់ក្នុងការជ្រើសរើស​បុគ្គលិកជាច្រើនបន្ថែមទៀត ។ សព្វថ្ងៃនេះ ធនាគារ អេស៊ីលីដា មានបុគ្គលិកជាង ១២.៤០០នាក់ និងត្រូវបានទទួលស្គាល់ថា​ជាអ្នកជ្រើសរើស​និស្សិតមានបរិញ្ញាបត្រ​ពីមហាវិទ្យាល័យច្រើនជាងគេ​នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ធនាគារបានធ្វើការរក្សាទុកនូវកម្រិត​សមត្ថភាព​ធនធានមនុស្ស​បានយ៉ាងប្រសើរ តាមរយៈការហ្វឹកហ្វឺនទាំង​បុគ្គលិក​ចំណូលថ្មី និងកម្មវិធី​បំពាក់បំប៉នជាប្រចាំ សម្រាប់បុគ្គលិកជាន់ខ្ពស់របស់ខ្លួន ។

មុខតំណែងកំពុងជ្រើសរើស៖

ធនាគារអេស៊ីលីដា ភីអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិក សញ្ជាតិខ្មែរ ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់មុខតំណែងដូចខាងក្រោម៖

១. ភ្នាក់ងារឥណទាន (Credit Officer) ចំនួន ៣៧នាក់

២. ភ្នាក់ងារទីផ្សារ (Marketing Officer) ចំនួន ១៩នាក់

៣. វិស្វករសំណង់ (Civil Engineer) ចំនួន ០១នាក់

៤. ជំនួយការបម្រើអតិថិជន (Customer Service Assistant) ចំនួន ១០៦នាក់

៥. អ្នកបើកបររថយន្ត (Driver) ចំនួន ១៥នាក់

៦. វិស្វករមេកានិច និងអគ្គិសនី DR-Site (MEP DR-Site Engineer) ចំនួន ០៣នាក់

៧. បុគ្គលិកផ្នែកបច្ចេកវិជ្ជាព័ត៌មាន (IT Officer) ចំនួន ១០នាក់

៨. អ្នកបង្កើតកម្មវិធីកុំព្យូទ័រ (IT Programmer) ចំនួន ១០នាក់

សូមចុច លើមុខតំណែងនិមួយៗ ដែលលោកអ្នកចាប់អារម្មណ៍ខាងលើ ដើម្បីមើលព័ត៌មានលំអិត ទាក់ទងទៅនឹង លក្ខខ័ណ្ឌ និង គុណវុឌ្ឍិ នៃការជ្រើសរើស របស់មុខតំណែងនិមួយៗនោះ។

 

ពាក្យស្នើសុំ ចាប់ផ្តើមទទួលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១២ ថ្ងៃត្រង់ ហើយបញ្ជីសម្រាំងនឹងបិទផ្សាយនៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ នៅគ្រប់សាខាខេត្ត-រាជធានី ។ វិសោធនកម្ម ត្រូវធ្វើនៅការិយាល័យកណ្តាល ធនាគារអេស៊ីលីដា ភីអិលស៊ី ។

លោកអ្នកអាច ទាញយកពាក្យសុំបំរើការងារតាមដំណរខាងក្រោមនេះ៖

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងដោយផ្ទាល់មក៖ ផ្នែកជ្រើសរើសបុគ្គលិក នៃនាយកដ្ឋានធនធានមនុស្ស របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី  ដែលមានអាសយដ្ឋាន៖ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទូរស័ព្ទ ៖ ០២៣ ៩៩៤ ៥៤០ អ៊ីម៉ែល ៖ [email protected]

បញ្ជាក់ជាថ្មី  ធនាគារ អេស៊ីលីដា ភីអិលស៊ី មិនទទួលពាក្យស្នើសុំតាមរយៈអ៊ីម៉ែលទេ សូមអញ្ជើញទៅដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យកណ្ដាល ឬតាមសាខា​របស់ធនាគារ ។