Jeff Bezos: ចំនុច​ដែល​ធ្វើ​អោយ​ក្រុមហ៊ុន​របស់​អ្នក​ជោគជ័យ​ហើយ​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​អតិថិជន​និងដៃគូ

,

រូបភាព៖ លោក Jeff Bezos

យោង​តាម​សៀវភៅ "the everything store" របស់​លោក Brade Stone ដែល​ធ្វើ​ការ​សរសេរ​រៀបរាប់​ពី​ប្រវត្តិ​ជោគជ័យ​របស់​ក្រុមហ៊ុន Amazon បាន​បង្ហាញ​ពី​កំណត់ត្រា​មួយរបស់ស្ថាបនិក​ក្រុមហ៊ុន​នេះ​គឺលោក​ Jeff Bezos។ នៅក្នុង​​ការកត់ត្រា​នោះលោក Jeff Bezos បានធ្វើការ​កំណត់​នូវ​ចំណុច​​វិជ្ជមាន​សំខាន់ៗ​មួយចំនួន​ដែលអាច​ធ្វើ​អោយក្រុមហ៊ុនមួយ​ទទួលបានជោគជ័យ ហើយ​ធ្វើអោយអតិថិជន​ និង ដៃគូ​គោរពស្រលាញ់។ ចំនុចវិជ្ជមាន​ទាំងអស់នោះ​រួមមាន៖

  • ជា​ក្រុមហ៊ុន​ដែល​ចាប់ផ្ដើមថ្មី
  • ជា​ក្រុមហ៊ុន​ដែល​ហ៊ានប្រឈម និង ទទួលយកហានិភ័យ
  • ជា​ក្រុមហ៊ុន​ដែល​ទទួលជោគជ័យ
  • ជា​ក្រុមហ៊ុន​ដែល​ផ្ដល់ការគោរពដល់ បុគ្គលិក អតិថិជន និង ដៃគូពាណិជ្ជកម្ម
  • ជា​ក្រុមហ៊ុន​ដែល​អាចផ្ដួល ក្រុមហ៊ុន​ដែល​គេ​ស្អប់​ហើយ​ធំ​ជាង​ខ្លួនបាន
  • ជា​ក្រុមហ៊ុន​ដែល​ចូលចិត្ត អភិវឌ្ឍន៍អ្វីដែលថ្មី
  • ជា​ក្រុមហ៊ុន​ដែល​ស្រាវជ្រាវ និង រុករកអ្វីដែលថ្មី
  • ជា​ក្រុមហ៊ុន​ដែល​រួមចំណែកជួយ និង ពង្រឹង​សមត្ថភាព​របស់​សង្គម និង ប្រទេស​ជាតិ
  • ជា​ក្រុមហ៊ុន​ដែល​មាន​គំនិត​ក្នុង​ការ​ដឹកនាំ
  • ជា​ក្រុមហ៊ុន​ដែល​មានភាពជឿជាក់
  • ជា​ក្រុមហ៊ុន​ដែល​មានភាពស្មោះត្រង់
  • ជា​ក្រុមហ៊ុន​ដែល​មានភាពទៀងត្រង់ និង សុច្ចរិតភាព
  • ជា​ក្រុមហ៊ុន​ដែល​មហិច្ឆតា និង គោលដៅធំ
  • ជា​ក្រុមហ៊ុន​ដែល​ពិបាក​ក្នុងការរំពឹងទុកមុន
  • ជា​ក្រុមហ៊ុន​ដែល​ដែលដើរ​តាមបេសកកម្ម និង ជួយដល់មនុស្សជាតិ

លោក Jeff Bezos ក៏បានធ្វើការ​កំណត់​នូវចំនុច​អវិជ្ជមានមួយចំនួន​ផងដែរ​ ដែលធ្វើអោយក្រុមហ៊ុន​មួយ​ជោគជ័យ ប៉ុន្តែបែរជា​ធ្វើអោយ​អតិថិជន និង ដៃគូភ័យខ្លាច និង​ស្អប់ទៅវិញ។ ចំនុចអវិជ្ជមានទាំងអស់​នោះ​រួមមាន៖

  • ជា​ក្រុមហ៊ុន​ដែល​មិនផ្ដល់ការ​គោរព​ដល់ បុគ្គលិក អតិថិជន និង ដៃគូពាណិជ្ជកម្ម
  • ជា​ក្រុមហ៊ុន​ដែល​តាមផ្ដួល ក្រុមហ៊ុនដែល​តូចជាងខ្លួន
  • ជា​ក្រុមហ៊ុន​ដែល​តាមដាន​គ្រប់សកម្មភាព​របស់អតិថិជន និង គូប្រជែង
  • ជា​ក្រុមហ៊ុន​ដែល​ត្រួតត្រា​​ពាណិជ្ជកម្ម​មួយប្រភេទ​ផ្ដាច់មុខ
  • ជា​ក្រុមហ៊ុន​ដែល​ឈ្លក់វង្វេង​ក្នុងការ​ផ្ដួល​ដៃគូ​ប្រកួត​ប្រជែង
  • ជា​ក្រុមហ៊ុន​ដែល​គិត​តែពី​ប្រយោជន៍​ផ្ទាល់ខ្លួន
  • ជា​ក្រុមហ៊ុន​ដែល​បំពេញ​មហិច្ឆតាផ្ទាល់ខ្លួន ហើយភ្លេចគិត​ពីផលប្រយោជន៍រួម
  • ជា​ក្រុមហ៊ុន​ដែល​មានល្បិចពិសពុល
  • ជា​ក្រុមហ៊ុន​ដែល​ធ្វើខ្លួន​ដូចជាទាហានស៊ីឈ្នួល (ធ្វើអ្វីៗ​ដើម្បី​តែប្រាក់)៕

ប្រភព៖ Jomnes

ឃ្លាំងគំនិត Jeff Bezos