បើក​ឆាក​ពាន​រង្វាន់ FIFA Confederations Cup ២០១៧ ម្ចាស់​ផ្ទះ​រុស្សី​បំបាក់​ក្រុម​នូវែលសេឡង់​ដោយ​លទ្ធផល ២ ទល់​នឹង ០

,

នៅក្នុងការប្រកួត​​បាល់ទាត់​ពានរ​ង្វាន់​ប្រចាំទ្វីប ឬ Confederations Cup ឆ្នាំ២០១៧ ក្រុម​ម្ចាស់​ផ្ទះ​រុស្សី​ ដែលដឹកនាំ​ដោយលោក Stanislav Cherchesov ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ថ្ងៃ​បើក​ឆាក​ ដោយ​បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​មក​ពីទ្វីប​​អូសេអានី​ នូវែលសេឡង់​ដោយលទ្ធផល ២ ទល់នឹង ០ នៅ​ក្នុងពូលA។

គ្រាប់បាល់ទីមួយ​កើតឡើង​នៅនាទី ៣១ ដោយការធ្វើអោយចូលទី​ខ្លួនឯងរបស់​កីឡាករ Michael Boxall របស់ក្រុម នូវែលសេឡង់។ ចូលមកដល់តង់ទី២ ពោលគឺនៅ នាទី ៦៩ កីឡាករពាក់អាវលេខ​៩ Fyodor Smolov បានធ្វើសម្រចគ្រាប់ទី ២ អោយប្រទេសរុស្សី។

ចប់ការប្រកួត រុស្សី ២ នូវែលសេឡង់ ០៕

ប្រភព៖ Jomnes

បាល់ទាត់