Jack Ma៖ ខ្ញុំ​តែងតែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយចិត្ត​ ព្រោះ​​បើ​ខ្ញុំ​មិន​សប្បាយ​ទេ ​អតិថិជន និងបុគ្គលិករបស់​ខ្ញុំ ​ក៏​មិន​សប្បាយ​ដូច​គ្នា​

,

Jack Ma

លោក Jack Ma គឺជា​​មហាសេដ្ឋី ​និង​ជា​អគ្គនាយក​ក្រុមហ៊ុនទិញលក់លើអនទ្បាញដ៏ធំ និង​ល្បី​ល្បាញនៅប្រទេសចិន និងនៅលើ​លោកគឺ​ក្រុមហ៊ុន​ Alibaba គាត់បាននិយាយថា៖ «​ខ្ញុំ​តែងតែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយចិត្ត​ ព្រោះ​​បើ​ខ្ញុំ​មិន​សប្បាយ​ទេ ​អតិថិជន និងបុគ្គលិករបស់​ខ្ញុំ ​ក៏​មិន​សប្បាយ​ដូច​គ្នា​ដែរ»។ ​តាមរយៈប្រយោគនេះ គឺ​​​លោក​ចង់​បង្ហាញ​ថា ក្នុង​នាមអ្នកជា​មេដឹកនាំម្នាក់ អ្នក​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ឯង​សប្បាយ​រីករាយ​ ព្រោះ​អ្នក​គឺ​ជា​បុគ្គល​ដែលមានឥទ្ធិពល និងសំខាន់​បំផុតក្នុង​ក្រុមហ៊ុន​។ ដូច្នេះសាកគិតទៅមើល ប្រសិនបើអ្នក​មិន​សប្បាយ​ចិត្ត​នោះ សួរថាតើវា​នឹង​ជះឥទ្ធិពល​ខ្លាំងកំរិតណា​ដល់​បុគ្គលិក ជាពិសេស​គឺ​អតិថិជន​ដែលជាអាយុជីវិតរបស់ក្រុមហ៊ុនអ្នកតែម្តង​។

ទឹកមុខដ៏សោះកក្រោះរបស់អ្នក គឺ​ប្រៀបបានទៅ​នឹង​ជំងឺ​បេះ​ដូង​អីចឹង​ដែរ ប្រសិនបើ​បេះដូង​មនុស្សមាន​បញ្ហា នោះឈាម​អាច​នឹង​ឈប់ដំនើរការ ហើយ​រាងកាយ​និង​សុខភាព​ទាំង​មូល​នឹង​ចុះទន់ខ្សោយ​ភ្លាមមួយរំពេច៕

ប្រភព៖ addicted2success

Jack Ma ឃ្លាំងគំនិត