ផ្លែ​ឈើ​១១​មុខ​ដែល​ជួយ​ដល់​សុខភាព​ស្បែក​របស់​អ្នក

,

យើងទាំងអស់គ្នាបានដឹងហើយថា ការបរិភោគបន្លែ និង ផ្លែឈើ មិនត្រឹមតែមានសារៈសំខាន់ ដល់ការទ្រទ្រង់សុខភាព រាងកាយរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរួម ចំណែកក្នុងការជួយដល់ សុខភាពស្បែករបស់យើងផងដែរ។ ប៉ុន្តែតើអ្នកទាំងអស់គ្នាមានដឹងដែរទេថា ផ្លែឈើ ១១ មុខខាងក្រោមនេះ គឺពិតជាផ្ដល់ គុណប្រយោជន៍ លើស ពីការរំពឹងទុក ដល់ស្បែករបស់យើង។

ថ្ងៃនេះ ចំណេះ សូមបង្ហាញផ្លែឈើ ១១មុខ ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលុប ដល់ស្បែករបស់លោកអ្នកខាងក្រោម៖

១) ផ្លែទំពាំងបាយជូព្រៃ (Blueberries)

ផ្លែទំពាំងបាយជូរព្រៃ គឺជាប្រភពនៃ សារធាតុប្រឆាំងអុកស៊ីតកម្ម និង សំបូរទៅដោយសារធាតុសរសៃ វីតាមីន A និង C បន្ថែមផ្លែឈើមួយមុខនេះ ទៅក្នុងរបប អាហាររបស់អ្នក នឹងធ្វើអោយស្បែកអ្នកកាន់តែស្រស់ស្អាត។

២) ផ្លែប៉ោម

ដើម្បីស្បែកក្មេងជាងវ័យ គួរបរិភោគផ្លែប៉ោមដែលមានសម្បកក្រហម ដែលសម្បូរទៅដាយសារធាតុ កូឡាជែនខ្ពស់បំផុត។

៣) ផ្លែឪឡឹក

រសជាតិផ្អែម ជាមួយនិង ជាតិទឹក ៩០% បរិភោគផ្លែឪឡឹកនឹងជួយផ្ដល់សំណើមដល់ស្បែក របស់អ្នក។

៤) ផ្លែចេក

ផ្លែចេកសំបូរដោយ សារធាតុ ប៉ូតាស្យូម ដែលល្អសំរាប់រក្សាជាតិសំណើមដល់ស្បែករបស់អ្នក។

៥) ផ្លែម្នាស់

សំបូរដោយសារធាតុ អង់ហ្ស៊ីម ដែលជួយការពារ ដល់បញ្ហាស្បែកហើម និង រលាក។

៦) ផ្លែស្ត្របឺរី

សំបូរដោយជាតិ អាស៊ីត ellagic ដែលជួយប្រឆាំងនឹង ការបំផ្លាញដោយកម្មរស្មី UV និង បំបាត់ភាពជ្រីវជ្រួញ។

៧) ផ្លែល្ហុង

ផ្លែល្ហុងសំបូរដោយ វិតាមីន A និង អស់ហ្ស៊ីមឈ្មោះ papain ដែលជួយការពារពីបញ្ហា កោសិកាស្បែកជ្រុះ។

៨) ផ្លែគីវី

ជាផ្លែឈើដែលសំបូរទៅដោយ វិតាមីន C ច្រើនជាងគេ ដែលជាសារធាតុធ្វើអោយស្បែកតឹងណែន និង រលាស់។

៩) ផ្លែទទឹម

ជួយការពារ ភាពជ្រីវជ្រួញរបស់ស្បែក និង សំបូរដោយសារធាតុជួយបណ្ដុះកោសិកាស្បែកថ្មី។

១០) ផ្លែឆើរី

ជួយកាត់បន្ថយភាពចាស់ជាងវ័យ របស់ស្បែក។

១១) ផ្លែដំឡូង

ដើម្បីបំបាត់បញ្ហាក្លៀកខ្មៅ សូមយកដំឡូងមួយចំណិត ហើយត្រដុសនៅក្រោមឃ្លៀក រយៈពេល ១០នាទី ហើយលាងសំអាតដោយទឹក។ ផ្លែដំឡូងសំបូរដោយជាតិ អាស៊ីតធម្មជាតិ ច្រើនប្រភេទ ហើយមានតួនាទី សម្លាប់បាក់តេរី ផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព៕

ប្រភព៖ Jomnes