៥ ប្រយោគអ្នកដឹកនាំជោគជ័យមិននិយាយ

,

រូបតំណាង

“ខ្ញុំជាអ្នកជំនាញក្នុងគោលបំណងរបស់ខ្ញុំ ប៉ុន្តែអ្នកគឺជាអ្នកជំនាញក្នុងគុណវិបត្តិរបស់ខ្ញុំ”។

ពាក្យដែលអ្នកប្រើក្នុងនាមជាអ្នកដឹកនាំម្នាក់ បើទោះបីជាគ្មានចេតនា តែវាអាចមានផលប៉ះពាល់អវិជ្ជមានលើក្រុមរបស់អ្នក។ បញ្ហាគឺថាអ្នកអាចនឹងមិនដឹងថាអ្នកកំពុងតែធ្វើវា។

ខាងក្រោមនេះជាឃ្លាទូទៅប្រាំដែលអាចទទួលបានប្រតិកម្មអវិជ្ជមានត្រឡប់មកវិញពីបុគ្គលិករបស់អ្នក៖

១) គ្មានអ្វីដែលខ្ញុំអាចធ្វើបាននោះទេ

មេដឹកនាំពូកែគឺមិនដែលទាល់គំនិតនោះទេ! គ្រាន់តែពួកគេមិនទាន់បានព្យាយាមនៅឡើយ។

២) តែងតែ និង មិនធ្លាប់

នៅពេលដែលអ្នកដឹកនាំគេផ្សេងទៀត ត្រូវចាំថាមនុស្សនឹងចងចាំវា ហើយអាចត្រឡប់មកលងអ្នកទៀតនៅពេលក្រោយ។

៣) ទេ! ពីព្រោះ….”

ពាក្យមួយឃ្លានេះមានន័យថាអ្នកជាមេដឹកនាំអវិជ្ជមាន ឬអាក្រក់ មេដឹកនាំដែលមិនបើកចំហទៅកាន់គំនិតថ្មី។

៤) តើវាពិតដូច្នេះទេ?

អ្នកអាចនឹងកំពុងតែស្វែងរកកិច្ចព្រមព្រៀងឬដើម្បីធានាភាពច្បាស់លាស់ដោយប្រើឃ្លានេះ ប៉ុន្តែវាបែជាបញ្ជាក់ថាបុគ្គលិករបស់អ្នកមិនយល់ការណ៍ទៅវិញ។ មិនតែប៉ុណ្ណោះ ប្រភេទនៃឃ្លានេះហាក់ដូចជាការបង្រៀនពីឪពុកម្តាយរបស់អ្នក។

៥) ប៉ុន្តែ…”

នៅពេលអ្នកប្រើពាក្យនេះទៅកាន់បុគ្គលិករបស់អ្នក ពួកគេបានចាប់ផ្តើមដឹងថានឹងមាន “ប៉ុន្តែ” ចូលមករាល់ការលើកទ្បើងរបស់ពួកគេ។ ជាការពិតពួកគេនឹងលែងជឿលើការកោតសរសើររបស់អ្នកឬចាប់ផ្តើមសង្ស័យភាពស្មោះត្រង់របស់អ្នក៕

ប្រភព៖ Success

ឃ្លាំងគំនិត សហគ្រិនវ័យក្មេង