មហាសេដ្ឋីបីរូបនិយាយពីអ្វីដែលពួកគេនឹងធ្វើបើសិនជាពួកគេ​ត្រូវ​ចាប់ផ្តើម​ដំណើរ​ជីវិត​សាថ្មី

,

ជាការពិតណាស់បុគ្គលដែលសម្រេចបាននូវជោគជ័យក្នុងកម្រិតខ្ពស់បំផុត មានកេរ្តិ៍ឈ្មោះល្បីល្បាយពេញពិភពលោក និងមានទ្រព្យសម្បត្តិមហាសាល គឺសុទ្ធតែបានព្យាយាមយ៉ាងលំបាកលំបិនបំផុតអស់ជាច្រើនឆ្នាំ ប៉ុន្តែភាគច្រើនក៏ទទួលស្គាល់ថាក៏មានគួបផ្សំនិងសំណាងដែលជួយឱ្យគេដើរផ្លូវត្រូវដែរ។ សំណាងទាំងនោះមិនមែនសុទ្ធតែអាចកើតឡើងលើមនុស្សគ្រប់គ្នា ឬកើតឡើងម្តងទៀតប្រសិនបើមនុស្សជោគជ័យទាំងនោះចាប់ផ្តើមដំណើរជីវិតសាជាថ្មីឡើងវិញនោះទ្បើយ។

ខាងក្រោមនេះជាអ្វីដែលបុគ្គលជោគជ័យបំផុតក្នុងលោកបីរូបត្រូវធ្វើប្រសិនបើពួកគេត្រូវចាប់ផ្តើមជីវិតសារជាថ្មីម្តងទៀតមែននោះ៖

១) លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft

លោក Bill Gates

ជាសហស្ថាបនិកក្រុមហ៊ុន Microsoft និងជាសហប្រធានមូលនិធិ The Bill and Melinda Gates

លោក Bill Gates បានមានប្រសាសន៍ថាបើសិនជាគាត់ត្រូវចាប់ផ្តើមសារថ្មីមែននោះ លោកនឹងមិនផ្តោតចិត្តទាំងស្រុងលើតែលុយនោះទេ តែលោកនឹងចំណាយពេលនិងកម្លាំងកាយចិត្តលើកិច្ចការដែលអស្ចារ្យដូចជាប្រាជ្ញាសិប្បនិម្មិត ថាមពល និងជីវវិទ្យាជាដើម។

២) លោក Warren Buffett ជា​ CEO ក្រុមហ៊ុន Berkshire Hathaway

លោក Warren Buffett

ប្រសិនបើត្រូវចាប់ផ្តើមជាថ្មីមែន លោក Buffett នៅតែជ្រើសរើសធ្វើជាវិនិយោគិនម្តងទៀត ព្រោះលោកមានជំនក់ចិត្តលើកិច្ចការនេះបំផុត។ លោកប្រាប់គេថា “ខ្ញុំសប្បាយចិត្តណាស់នៅពេលខ្ញុំមានអាយុចន្លោះ ២០ និង ៣០ ឆ្នាំ ហើយឥឡូវនេះទោះជាវ័យ ៨០ ឆ្នាំហើយក៏ដោយក៏ខ្ញុំនៅតែសប្បាយចិត្តដែរ។ ខ្ញុំប្រហែលជាត្រូវបរាជ័យបើដើរផ្លូវផ្សេងពីនេះ។”

៣) លោក Richard Branson ស្ថាបនិកក្រុមហ៊ុន Virgin Group

លោក Richard Branson

មហាសេដ្ឋីវ័យ ៦៦ ឆ្នាំនេះបានមានប្រសាសន៍ថាប្រសិនបើលោកក្រោកពីដំណេកឡើងឃើញខ្លួនឯងស្ថិតនៅក្នុងវ័យ ២០ ឆ្នាំម្តងទៀតនោះ លោកនឹងស្វាគមន៍ចំពោះបញ្ហាប្រឈមនិងឧបសគ្គទាំងអស់ដើម្បីបានជោគជ័យម្តងទៀត។ លោកពន្យល់ថា “ខ្ញុំនឹងពេញចិត្តត្រឡប់ទៅក្រោយវិញដើម្បីដើរម្តងទៀត និងសុបិនឱ្យកាន់តែធំជាងនេះទៅទៀត។ អត្ថប្រយោជន៍នៃសុបិន្តគឺវាមានទម្ងន់ធ្ងន់ជាងហានីភ័យក្នុងគំនិតរបស់មនុស្ស។”

ប្រភព​៖ CNBC

Bill Gates ឃ្លាំងគំនិត