កញ្ញា បុផ្ផាភួង
អត្ថបទមុនខ្មែរអានបានលើកទ្បើងពីចំនុចសំខាន់ៗខ្លះដែលនារីៗភាគច្រើនប្រាថ្នាចង់បានពីបុរស។ ថ្ងៃនេះយើងសូមលើកយកចំនុចដែលបុរសៗប្រាថ្នាចង់បានពីនារីវិញម្តង។
បុរសម្នាក់ៗតែងតែប្រាថ្នាចង់បាននារីមកធ្វើជាគូរអនាគតផ្សេងៗពីគ្នា។ ដោយ បុរសខ្លះគាត់ផ្តោតទៅលើតែសម្រស់ ខ្លះទៀតចង់បាននារីដែលមានចំនេះដឹងខ្ពស់ និងចរិយារម្យទម ខណៈបុរសខ្លះទៀតចូលចិត្តនារីស៊ិចស៊ី និងការធ្វើខ្លួនបែបទាន់សម័យ។
ចុះនារីបែបណាទៅដែលបុរសៗគ្រប់រូបប្រាថ្នាចង់ជួបនិងចង់បានជាគូរជីវិតលុះថ្ងៃចុងក្រោយនៃជីវិតនោះ?
១) នារីដែលកំប្លុកកំប្លែង
នារីណាដែលចេះកំប្លុកកំប្លែងគឺពិបាករកណាស់។ តែបើរកបានមែន អ្នកនឹងសប្បាយរីករាយជាមួយនាងរហូត ព្រោះអីនាងចូលចិត្តធ្វើឲ្យគេឯងសើចគ្រប់គ្នា។
២) នារីដែលមានភាពរួសរាយ
ភាពរួសរាយនេះហើយដែលអាចធ្វើឲ្យអារម្មណ៍បុរសៗកាន់តែល្អទ្បើង។ ពួកគេប្រាថ្នាចង់ឃើញស្នាមញញឹម ភាពរួសរាយរាក់ទាក់ ចេះសួរនាំដេញដោល ហើយសកម្មភាពបែបនេះនឹងផ្ដល់ស្នាមញញឹមជារៀងរាល់ថ្ងៃ។
៣) នារីដែលអាចពឹងពាក់បាន
ពេលខ្លះពួកគេអាចជួបវិបត្តិ និងមានបញ្ហាហេតុនេះវាពិតជាល្អណាស់បើបានមិត្តស្រីម្នាក់អាចពឹងពាក់ហើយជួយបានមួយចំណែកពេលដែលខ្លួនមានបញ្ហានោះ។
៤) នារីដែលមានសុជីវធម៌ល្អ
សុជីវធម៌នាំឲ្យមានការគោរពគ្នាទៅវិញទៅមក។ ទោះបីស្រឡាញ់គ្នាមែន តែក៏ត្រូវមានសុជីវធម៌ចំពោះគ្នាផងដែរ។
៥) នារីដែលរៀនពូកែហើយឈ្លាសវៃ
នារីមានមន្តស្នេហ៍បំផុត ពេលដែលពួកគេរៀនពូកែហើយមានគំនិតឈ្លាសវៃ។ អ្នកទាំង២អាចដើរជាមួយគ្នាបាន ហើយមិនងាយចាញ់បោកនរណាងាយឡើយគឺ ដោយសារភាពវៃឆ្លាតនេះឯង៕
ប្រភព៖ Thoughtcatalog