ទាំងនេះជាមូលហេតុដែលបញ្ជាក់ថាមនុស្សឆ្លាតៗជាមនុស្សមិនសូវសប្បាយចិត្ត

,

រូបភាពតំណាង

មនុស្សឆ្លាតគិតច្រើន

មនុស្សមិនសូវឆ្លាត មិនសូវខ្វល់ពីអ្វីជុំវិញខ្លួន ប៉ុន្តែអ្នកដែលមានបញ្ញា មានកំរឹតវៃឆ្លាតខ្ពស់ គេចមិនផុតឡើយពីគុកនៃគំនិតខ្លួនឯង។ គេពិចារណា ស្ទើរតែពីអ្វីគ្រប់យ៉ាងដែលកើតឡើងជុំវិញខ្លួន ហើយនេះធ្វើអោយគេចង ចញ្ចើមជាញឹកញយ។

មនុស្សឆ្លាតមានស្តង់ដារខ្ពស់

មនុស្សឆ្លាត ភាគច្រើនដឹងពីអ្វីដែលខ្លួនឯងចង់បានច្រើន ហើយរបស់ដែលគេចង់បានទាំងនោះ ច្រើនតែមានស្តង់ដារខ្ពស់ ដូចខួរក្បាលរបស់ ពួកគេ។

មនុស្សឆ្លាតគ្មានការអនុគ្រោះអោយខ្លួនឯង

ពេលដែលគេបរាជ័យ ក្តីបរាជ័យនេះតាមលងគេ ដូចស្រមោល ហើយគេនៅតែនឹកឃើញកំហុសតិចតួចដែលខ្លួនមាន ទោះបីពេលវេលាកន្លងយូរហើយក៏ដោយ។ គេមិនមានសមត្ថភាពអនុគ្រោះអោយ ខ្លួនឯង ឬ បណ្តែតបណ្តោយខ្លួនដូចអ្នកដទៃឡើយ។

មនុស្សឆ្លាតមានគោលដៅធំជ្រុល

ការមានគោលដៅជាចំណុចល្អដើម្បីភាគជោគជ័យ ប៉ុន្តែមនុស្សឆ្លាត មានគោលដៅធំធេង ហើយមានក្តីស្រមៃខ្ពស់ដែលមិនងាយ នឹងសម្រេចបាន ហើយបើអាចសម្រេចបាន ក៏ត្រូវការពេលយូរដែរ។

មនុស្សឆ្លាតមិនសូវមានអ្នកយល់ចិត្ត

អ្វីដែលគេគិត អ្វីដែលគេនិយាយ មិនសូវមានអ្នកយល់ឡើយ។ មនុស្សឆ្លាតជាច្រើនធ្លាក់ក្នុងអន្លង់មួយ គឺភាពឯកា មិនសូវមានមិត្ត មានអ្នកនិយាយជាមួយ។

មនុស្សឆ្លាតមានជំងឺផ្លូវចិត្ត

ភាពវៃឆ្លាតរបស់គេ ធ្វើអោយគេគិតច្រើន ហើយឈានទៅរកការមានជំងឺផ្លូវចិត្តផ្សេងៗ លើសពីនេះទៅទៀត គេមើលឃើញ ពីភាពអវិជ្ជមានកាន់តែច្បាស់ដែលមានក្នុងសង្គម គិតច្រើនពីអត្ថន័យនៃជីវិត ការស្លាប់ ដែលនេះសុទ្ធតែភាពអវិជ្ជមានធ្វើអោយគេមិនមានសេចក្តីសុខ។

ប្រភព៖ Lee Kheang's Note