នៅពីក្រោយភាពជោគជ័យរបស់ស្ថាបនិកហ្វេសប៊ុកវ័យក្មេងហើយពូកែ​ ម៉ាក ជាអ្វី?

,

Mark Zuckerberg

បច្ចុប្បន្នកាលនេះ តើនៅសល់មនុស្សប៉ុន្មាននាក់ទៀតដែលមិនទាន់ស្គាល់បណ្ដាញសង្គមយក្ស Facebook នេះ? តើលោកអ្នកដឹងទេថា បច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ Facebook ជាង 2 ពាន់លាននាក់ឯនោះ ដែលក្នុងនោះមានលោក Mark Zuckerberg ជាបុរសវ័យក្មេងហើយខ្លាំងដែលស្ថិតនៅពីក្រោយនៃគំនិតល្អៗនានានៅក្នុងបណ្តាញយក្សមួយនេះ។ ជាការពិតណាស់ នៅពីក្រោយអាថ៌កំបាំងនៃភាពជោគជ័យដ៏មហិមាទាំងនេះ ច្បាស់ណាស់គឺគាត់ពិតជាមានគន្លឹះចំបងក្នុងការដឹកនាំរហូតឈានមកដល់ចំនុចកំពូលមួយនេះ។ ថ្ងៃនេះយើងសូមលើកយកអាថ៌កំបាំង ៥ សំខាន់បំផុតនៅពីក្រោយភាពជោគជ័យនេះ មកបកស្រាយអោយប្រិយមិត្តបានដឹងលឺទាំងអស់គ្នា៖

១)​​ ស្រលាញ់ និងចូលចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ

នៅពីក្រោយភាពជោគជ័យដែលអ្នកធ្វើអាជីវកម្មទទួលបានដូចៗគ្នានោះគឺ (ចូលចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ) ដូចជា Mark គាត់ចូលចិត្តបច្ចេកវិទ្យាផ្សារភ្ជាប់មនុស្សរហូតបង្កើតបានជា Facebook អោយយើងបានប្រើប្រាស់រាល់ថ្ងៃនេះ។

២) មានគោលដៅច្បាស់លាស់

ក្រុមហ៊ុន Apple គេធ្វើអាជីវកម្មដោយផ្តោតលើភាពច្នៃប្រឌិត ក្រុមហ៊ុន Amazon ផ្តោតលើការលក់រាយដែលមានតម្លៃទាប រីឯក្រុមហ៊ុន Facebook ផ្តោតលើការផ្សារភ្ជាប់ក្រុមមនុស្ស។ ភាពមានគោលដៅច្បាស់លាស់នៃការធ្វើអាជីកម្មនេះនិងធ្វើអោយអតិថិជនរបស់អ្នកមានកាន់តែមានទំនុកចិត្ត។

៣) កសាងក្រុមតូចៗ តែបង្កើតការងារធំៗ

ការជ្រើសរើសបុគ្គលិកដែលបង្កើតលទ្ធផលអោយក្រុមហ៊ុនគឺជារឿងសំខាន់។ សព្វថ្ងៃនេះគេព្យាយាមបង្កើតក្រុមហ៊ុនអោយតូចបំផុត ប៉ុន្តែអាចធ្វើការងារបានច្រើនបំផុត។

៤) ធ្វើគ្រប់យ៉ាងអោយល្អប្រសើរ

គេមើលឃើញថា គ្រប់សមិទ្ធិផល និងការបម្រើរបស់ Facebook នៅមិនទាន់គ្រប់គ្រាន់នោះទេ គឺត្រូវមានវិធីធ្វើអោយវាមានភាពប្រសើឡើងជារឿយៗ នាំអោយគេមានសមិទ្ធិផលថ្មីៗរហូត។

៥) ស្វែងរកដៃគូដែលយល់ចិត្ត

សូម្បីតែអ្នកដែលពូកែៗដូចជា លោក Steve jobs ក៏នៅមាន លោក​ Steve Wozniak ជាទីព្រឹក្សា ចំនែកឯលោក Mark ខ្លួនឯងក៏មាន លោក Sheryl Sandberg ជាអ្នកចាត់ការទូទៅដ៏ប្រសព្វម្នាក់ដែរ។ ការមានដៃគូដែលយល់ចិត្តនិងជួយអោយសុបិន្តរបស់អ្នកក្លាយជាការពិតបានលឿនបំផុត។

ក្រៅពីនេះ នៅពីក្រោយភាពជោគជ័យទាំងអស់នេះ ក៏ទទួលបានមកពីបទពិសោធន៍ការងារ ការសាកល្បងម្តងខុសម្តងត្រូវ ដដែលៗ រហូតដល់រកឃើញពីវិធីធ្វើអាជីវកម្មជារបស់ខ្លួនឯងផ្ទាល់ ដែលធ្វើអោយ Facebook ទទួលបានភាពជោគជ័យដ៏ត្រចេះត្រចង់ដូចសព្វថ្ងៃនេះ។

Mark Zuckerberg