លក្ខណៈ ៧ យ៉ាងស្ថិតនៅក្នុងខ្លួនបុគ្គលមានផលិតភាពខ្ពស់

,

រូបភាព៖ កញ្ញា Märs

តើផ្នត់គំនិតប្រកបដោយផលិតភាពគឺជាអ្វី? មានមនុស្សជាច្រើនគិតថា ពួកគេមានផលិតភាពនៃផ្នត់គំនិត ឬថាពួកគេកំពុងតែត្រូបានផ្តល់នូវផលិតភាពនៃផ្នត់គំនិតនេះ ប៉ុន្តែជាការពិតពួកគេគ្រាន់តែកំពុងរវល់តែប៉ុននោះ។ ពួកគេមិនបានបញ្ចប់ភារកិច្ចនិងគម្រោងប្រកបដោយផលិតភាពខ្ពស់នោះទេ។ ការមានផ្នត់គំនិតប្រកបដោយផលិតភាព មានន័យថាអ្នកគឺច្បាស់លាស់ និងផ្តោតលើគោលដៅរបស់អ្នក និងប្រើប្រាស់ធនធានផ្ទាល់ខ្លួនទាំងអស់របស់អ្នក ដើម្បីសម្រេចបាននូវគោលដៅទាំងនោះ នៅក្នុងលក្ខណៈមួយដែលបានរៀបចំទុកត្រឹមត្រូវ។

ដូច្នេះតើអ្វីដែលជាលក្ខណៈនៃផ្នត់គំនិតប្រកបដោយផលិតភាពមួយ? ខាងក្រោមនេះគឺជាទិដ្ឋភាពនៃផ្នត់គំនិតប្រកបដោយផលិតភាពមួយដែលអ្នកត្រូវបណ្ដុះឱ្យមាន ក្នុងគោលបំណងដើម្បីទទួលបានជោគជ័យ។

១) ជំរុញចិត្ត

ការជំរុញលើកទឹកចិត្តជាកត្តាសំខាន់បំផុតដើម្បីសំរេចគោលដៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។

២) តស៊ូ

មនុស្សម្នាក់និងមិនអាចសំរេចអ្វីបានជាដុំកំភួននោះទ្បើយ បើគ្មានពាក្យថាតស៊ូនេះទេ។

៣) ទស្សនៈវិស័យ

ដើម្បីទៅដល់គោលដៅ អ្នកត្រូវតែមានទស្សនៈវិស័យច្បាស់លាស់ចំពោះគោលដៅមួយនេះ។

៤) អាក្បកិរិយាវិជ្ជមាន

វាជាប្រការចាំបាច់បំផុត។ ក្នុងដំនើរឆ្ពោះទៅកាន់ភាពជោគជ័យ អ្នកត្រូវតែមានអាកប្បកិរិយាវិជ្ជមាននេះ។

៥) បានជាផ្លូវមួយ

បង្កើតផ្លូវមួយក្នុងការធ្វើការ ជាសមាសភាពសំខាន់មួយក្នុងការបង្កើតផ្នត់គំនិតប្រកបដោយផលិតភាពខ្ពស់មួយ។

៦) ផ្តោតលើរឿងតែមួយ

បើអ្នកមានតារាងការងារច្រើនត្រូវធ្វើ អ្នកត្រូវចេះផ្តោតលើការងារសំខាន់ណាមួយ។

៧) ការយកចិត្តទុកដាក់

ការយកចិត្តទុកដាក់ជួយអ្នកបង្កើតផលិតភាពកាន់តែល្អ។

ប្រភព៖ Lifehack